ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ប៉េ​កាំ​ង​ចាប់​ចាក់​វ៉ាក់សាំង​ប្រឆាំង​​កូវីដ​ក្នុង​ទ្រង់ទ្រាយ​ធំ​ មុន​បុណ្យចូលឆ្នាំ​ចិន

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ពលរដ្ឋ​ក្រុង​ប៉េ​កាំ​ង​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​៤ មក​រា បាន​ឈរ​បន្តកន្ទុយ​គ្នា​ទាំង​ធាតុអាកាស​ត្រជាក់​ខ្លាំង ដើម្បី​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 មុន​មានការ​ធ្វើ​ដំណើរ​ប្រ​សេក​​ប្រសាច​របស់​មនុស្ស​ម្នា​មក​ជួបជុំ​សាច់ញាតិ​គ្រួសារ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ចិន ដោយ​អាជ្ញាធរ​ស្វះស្វែង​គ្រប់​បែប​យ៉ាង​ដើម្បី​ចៀសវាង​រលក​នៃ​ការ​ឆ្លង​ថ្មី ។…

ប្រទេស​ចិន ៖ ពលរដ្ឋ​ក្រុង​ប៉េ​កាំ​ង​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​៤ មក​រា បាន​ឈរ​បន្តកន្ទុយ​គ្នា​ទាំង​ធាតុអាកាស​ត្រជាក់​ខ្លាំង ដើម្បី​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 មុន​មានការ​ធ្វើ​ដំណើរ​ប្រ​សេក​​ប្រសាច​របស់​មនុស្ស​ម្នា​មក​ជួបជុំ​សាច់ញាតិ​គ្រួសារ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ចិន ដោយ​អាជ្ញាធរ​ស្វះស្វែង​គ្រប់​បែប​យ៉ាង​ដើម្បី​ចៀសវាង​រលក​នៃ​ការ​ឆ្លង​ថ្មី ។

ក្នុង​រដ្ឋធានី​ចិន​តែ​មួយ​គត់​មនុស្ស​ជាង​៧៣.០០០​នាក់ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង​រួច​ហើយ រវាង​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​៣ មក​រា ។ នេះ​ជា​ការ​អះអាង​របស់​សារព័ត៌មាន​ចិន ដែល​បញ្ជាក់​ថា
បណ្ដា​និយោជិត​សាលាក្រុង​និង​បណ្ដា​អ្នក​បើក​រថ​យន្ត​បឺស​ជា​អ្នក​ទទួល​បានការ​ចាក់​វ៉ាក់សាំង​មុន
គេ ។ អាជ្ញាធរ​សុខាភិបាល​ចិន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ​ថា បាន​ផ្ដល់​ភ្លើង​ខៀវ តែ​មាន​​លក្ខ​ខណ្ឌចំពោះ​ការ​ចាក់​វ៉ាក់សាំង​ដំបូង​មួយ​ផលិត​ដោយ​ចិន​ដែល​អ្នក​ផលិត​គឹ​ក្រុមហ៊ុន SINOPHARM ដែល​អះអាង​ថា​វ៉ា​ក់​នោះ​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​៧៩% ។

ដោយ​មិន​រង់ចាំ​ការ​ផ្ដល់​ភ្លើង​ខៀវ​ជា​ផ្លូវការ​របស់​អាជ្ញាធ​រវេ​ជ្ច​សាស្ត្រ ចិន​បាន​ចាប់ផ្ដើម​រួច ហើយ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​មនុស្ស​ច្រើន​លាន​នាក់ ចាប់តាំងពី​រដូវក្ដៅ​មក​ពិសេស​បណ្ដា​បុគ្គលិក​ពេទ្យ និស្សិត​ដែល​ចេញ​ទៅ​រៀន​នៅ​ក្រៅប្រទេស​និង​បណ្ដា​អ្នកការទូត ។ វ៉ាក់សាំង​មិន​តិច​ជាង​៤,៥លាន​ដូ​ស​ឡើយ​ត្រូវ​បាន​ចាក់​រួច ។

ប្រទេស​ចិន​ដែល​វីរុស COVID-19 លេច​មុន​គេ​កាលពី​មួយ​ឆ្នាំ​មុន គ្រោង​ជម្រុញ​ដល់​ការ​ចាក់​វ៉ាក់សាំង ខណៈ​បុណ្យចូលឆ្នាំ​ចិន​ជិត​មក​ដល់​ដែល​នា​ឆ្នាំ​នេះ​ចាប់ពី​ថ្ងៃ​ទី​១២ កុ​ម្ផៈ​ទៅ ។ បណ្ដា
ទស្សនីយភាព​នានា​នា​ឱកាស​បុណ្យ​នោះ ពិតជា​មាន​ច្រើន ហើយ​តាម​ធម្មតា​អំឡុង​ពេល​នោះ មាន​មនុស្ស​ចេញ​ធ្វើ​ដំណើរ​យ៉ាង​ប្រសាច​បំផុត​នៃ​ពិភពលោក ខណៈ​ពលករ​ច្រើន​លាន​នាក់​ចាក​ចេញពី​បណ្ដា​ទីក្រុង​ធំ​ៗ​ដើម្បី​ទៅ​ជួបជុំ​សាច់ញាតិ​គ្រួសារ​ពួក​គេ ។ គេ​វាយ​ត​មៃ្ល​ថា​អំឡុង​ពេល​ឈប់​សម្រាក​បុណ្យ​នេះ​អ្នក​ធ្វើ​ដំណើរ​តាម​រថភ្លើង​នៅ​ចិន​អាច​មាន​ដល់​ជាង​៤០៧​លាន​នាក់ ។

ក៏​ទោះបី​ប្រទេស​នេះ​ជម្នះ​បាន​លើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​ក្ដី តែ​កាលពី​ថ្ងៃ​ទី​៤ មក​រា អាជ្ញា​ធរ​សុខាភិបាល​រាយការណ៍​ពី​អ្នក​ឆ្លង​ថ្មី​៣៣​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ