ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​៖ ​កសាង​យុវជន​ដើម្បី​ទុក​បន្តវេន​កាន់​អំណាច​យូរ​អង្វែង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កាន់​អំណាច​ជាង​បក្ស​កាន់​អំណាច​ជាង​៤០​ឆ្នាំ​មក​ហើយ​បាន​អះអាង​ថា ​ខ្លួន​កសាង​ជួរ​យុវជន​ជំនាន់​ក្រោយ​គឺ​ដើម្បី​ទុក​បន្តវេន​ក្នុង​ការ​កាន់​អំណាច​។ ការ​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច ​ស្រប​ពេល​ខ្លួន​បាន​រៀបចំ​ក្រុម​យុវជន​ជា​ច្រើន​នៅ​តាម​ស្ថាប័ន​នានា ​ដើម្បី​ធ្វើការ​កំលាំង​ក្នុង​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​រហូត​ដល់​បាន​ជោគជ័យ​ក្នុង​ការ​កាន់​អំណាច​បន្ត​ទៀត​។ លោក សុខ ឥ​សាន​…

រាជធានី​ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កាន់​អំណាច​ជាង​បក្ស​កាន់​អំណាច​ជាង​៤០​ឆ្នាំ​មក​ហើយ​បាន​អះអាង​ថា ​ខ្លួន​កសាង​ជួរ​យុវជន​ជំនាន់​ក្រោយ​គឺ​ដើម្បី​ទុក​បន្តវេន​ក្នុង​ការ​កាន់​អំណាច​។

ការ​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច ​ស្រប​ពេល​ខ្លួន​បាន​រៀបចំ​ក្រុម​យុវជន​ជា​ច្រើន​នៅ​តាម​ស្ថាប័ន​នានា ​ដើម្បី​ធ្វើការ​កំលាំង​ក្នុង​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​រហូត​ដល់​បាន​ជោគជ័យ​ក្នុង​ការ​កាន់​អំណាច​បន្ត​ទៀត​។

លោក សុខ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥​ មករា ឆ្នាំ​២០២១នេះថា​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​កសាង​ជួរ​យុវជន​ខ្លួន ដើម្បី​បន្តវេន​កាន់ អំណាចយូរ​អង្វែង​ទៅ​អនាគត​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ទៀត​ថា ​យុវជន​គណបក្សកាន់អំណាច​បន្តវេន​កាន់​អំណាច ចំណែកឯ​យុវជន​អតីតបក្ស​ប្រឆាំង​បន្តវេន​ប្រឆាំង​តទៅ​ទៀត​យូរអង្វែង ។ លោក​បញ្ជាក់​ថា​« ទោះជាយ៉ាងណា​ក៏​ដោយ​ការ​រៀបចំ​សមាសភាព​បន្តវេន​កាន់​អំ​ណា​ជំនួស​អ្នក​ជំនាន់​មុន គឺជា​កិច្ចកា រ​ផ្ទៃក្នុង​របស់​គណបក្សកាន់អំណាច​គ្មាន​ជន​ណា​អាច​លូកលាន់​បាន​ទេ » ។

អ្នកនាំពាក្យ​ដដែល​ក៏​បាន​បង្ហើប​ ដោយ​ព្រមាន​ទៅ​កាន់​ក្រុមប្រឆាំង​ថា បើ​មិន​ចង់ឲ្យ​ពន្ធនាគារ​ចង្អៀត​ណែន ត្រូវ​ទី​មួយ​ជួយ​អប់រំ​មនុស្ស​ឲ្យ​គោរព​ច្បាប់ ទី​ពីរ ជួយ​លុយ​មក ព​ង្រឺ​ក​ពន្ធនាគារ ផង​ដែរ ។ អ្វី​ដែល​ក្រុមប្រឆាំង​នោះ អត់​ដឹង​ខុស​បានជា​ចេះ​តែ​ធ្វេ​ី​ខុស ហើយ​​​ដល់​ជាប់គុក​ថា​ចង្អៀត ។

ពាក់ព័ន្ធ​គម្រោង​ចូល​ស្រុក​ខ្មែរ​វិញ ​របស់​ក្រុម​មន្ត្រី​អតីត​ប្រឆាំង​លោក សុខ ឥ​សាន​បាន​ចំអក​ថា​លោកស្រី មួរ សុខ​ហួរ​ បាន​ដាក់​ផែនការ​ចូល​ស្រុក ទៅ​តាម​ធាតុ​ប្តី​គាត់ មិនមែន​ទៅ​រក​ដំណោះស្រាយ​ ដើ​ម្បី​ជាតិ​ទេ​។​

គឺ​ផ្ទុយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ការពារ​សន្តិភាព​និង​សេចក្តីសុខ​របស់​ប្រជាជន តែ មាន​វិធានការ​ណ៏​ច្បាប់​ចំពោះ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ។ លោក​បាន​លើក​ឡើង​ទៀត​ថា​រាជ​រដ្ឋាភិបាល​ធ្វើការ​អនុវត្ត​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ មិនមែន​ជា​រឿង​ខុសច្បាប់​ទេ តែ​ផ្ទុយ​ទៅ​វិ​ញុ​គឺជា​ការ​ពង្រឹង​នីតិរដ្ឋ​និង​លទ្ធិប្រជាធិបតេយ្យ ​៕​

អត្ថបទសរសេរ ដោយ