ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ជេ​ក​ម៉ា​ បាត់​ខ្លួន​ដោយ​អាថ៌​កំបាំង

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចាប់តាំងពី​ថ្លែង​សុន្ទរកថា​រិះគន់​មួយ ចំពោះ​របប​កុំ​មុ​យ​នី​ស្ត​ចិន​កាលពី​ខែតុលា​មក ម្ចាស់​ក្រុមហ៊ុន ​ALIBABA​ មហាសេដ្ឋី​ជេ​ក​ម៉ា ​បាន​បាត់​ខ្លួន​ជា​សាធារណៈ​ដោយ​អាថ៌​កំបាំង​។ នេះ​​ជា​សេចក្ដីរាយការណ៍​របស់​កាសែត​ FINANCIAL…

ប្រទេស​ចិន ៖ ចាប់តាំងពី​ថ្លែង​សុន្ទរកថា​រិះគន់​មួយ ចំពោះ​របប​កុំ​មុ​យ​នី​ស្ត​ចិន​កាលពី​ខែតុលា​មក ម្ចាស់​ក្រុមហ៊ុន ​ALIBABA​ មហាសេដ្ឋី​ជេ​ក​ម៉ា ​បាន​បាត់​ខ្លួន​ជា​សាធារណៈ​ដោយ​អាថ៌​កំបាំង​។ នេះ​​ជា​សេចក្ដីរាយការណ៍​របស់​កាសែត​ FINANCIAL TIMES​។

តើ​លោក​ជេ​ក​ម៉ា​បាត់​មុខ​ទៅ​ណា​ទៅ? កាសែត ​FINANCIAL TIMES ​គូសបញ្ជាក់​ថា មហា​សេដ្ឋី​ចិន​រូប​នោះ ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ ALIBABA ​រក​ស៊ី​តាម​អន​ឡាញ​ដ៏​កាក់កប​បំផុត ហើយ​​ជា​មហាសេដ្ឋី​ធំ​ទី​២៥ ​លើ​ពិភពលោក តាម​ចំណា​ច់​ថ្នាក់ របស់​ BLOMOMBERG ​បាន​បាត់​​ខ្លួន ចាប់តាំងពី​ដំណាច់​ខែតុលា​មក​។

តាំងពី​ពេល​នោះ​មក ​លោក​មិនឃើញ​លេច​មុខជា​សាធារណៈ​ឡើយ​។ មិនដឹង​ជា​ការ​ចៃដន្យ​​ ឬ​ក៏​ការ​ជួន​ពេល​គ្នា ដែល​លោក​ជេ​ក​ម៉ា​ កាលពី​ថ្ងៃ​ទី​២៤​ តុលា បាន​ថ្លែង​សុន្ទរកថា​រិះគន់​ជា​ពិសេស​ចំពោះ​របប​ចិន ក៏​ទោះបី​នោះ​ជា​ការ​លេច​ពាក្យ​ចចាមអារ៉ាម​ក្ដី​។

ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ អ្វី​ៗ​ហាក់ដូចជា​ការ​ធ្លាក់​ចុះ​នរក សម្រាប់​លោក​ជេ​ក​ម៉ា​។ បន្ទាប់​ពី​សុន្ទរកថា​ដែល​អំពាវនាវ​ឲ្យ​មាន​កែទម្រង់​មួយ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ចិន​មក លោក​ជេ​ក​ម៉ា​អាយុ​៥៦​ឆ្នាំ បាន​ត្រូវ​ដាំ​ក្បាល​ចុះ​។

លោក​ត្រូវ​បាន​អាជ្ញាធរ​កោះហៅ ហើយ​ក្រុមហ៊ុនរ​កស៊ីតាម​អន​ឡាញ​លោក ក៏​ជា​កម្មវត្ថុ​នៃ​ទណ្ឌ​កម្ម​ខាង​ហិរញ្ញវត្ថុ​។ ក្រុង​ប៉េ​កាំ​ង ​ធ្លាប់​បាន​ជ្រើសរើស​ការ​ផ្អាក​មិន​ឲ្យ​ក្រុមហ៊ុន ​ALIBABA ចូល​ក្នុង​ក្នុង​ផ្សារ​ហ៊ុន ​ANT​ ជា​ប្រតិបត្តិការ ដែល​អាច​ដក​ប្រាក់​យ៉ាងតិច​៣៥​ពាន់​លាន​ដុល្លារ​ពី​ទីផ្សារ​ហិរញ្ញវត្ថុ នាំ​ឲ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ALIBABA ​ធ្លាក់​ចុះ​ក្នុង​ទីផ្សារ​ភាគហ៊ុន​។ បន្ទាប់​មក​នា​ថ្ងៃ​ទី​២៤ ​ធ្នូ របប​កុំ​មុ​យ​នី​ស្ត​ចិន​ប្រកាស​ពី​ការ​បើក​ការ​ស៊ើ​ប​អង្កេត​មួយ លើ​ក្រុមហ៊ុន​នោះ ដែល​សង្ស័យ​ជា​ក្រុមហ៊ុនរ​កស៊ី​ផ្ដាច់មុខ​។

ក្នុង​រយៈពេល​ដ៏​ខ្លី​កើត​មាន​បញ្ហា​បែប​នោះ​សម្រាប់​ក្រុមហ៊ុន​លោក លោក​ជេ​ក​ម៉ា​ក៏​បាន​បាត់​មុខ​ជា​សាធារណៈ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ