ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​ត្រាក់ទ័រ​មក​ពី​ភ្ជួរ​ដី សណ្តោង​ត្រាក់​ទ័រ​​ខូច១ទៀត ​បែរជា​​ជួប​គ្រោះអកុសល​

3 ឆ្នាំ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ ​មានករណី​​បុរសម្នាក់​បើក​ត្រាក់ទ័រ​មក​ពី​ភ្ជួរ​ដី ដោយ​សណ្តោង​ត្រាក់ទ័រ​មួយ​គ្រឿង​ទៀត​ដែល​ខូច ក៏​ស្រាប់តែ​ដាច់​ខ្សែពួដែល​​ចង​អូស​ត្រាក់ទ័រ​នោះ ក្រឡាប់​​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ​បណ្តាល​អោយ​អ្នក​បើកបរ​ត្រាក់ទ័ររងរបួសធ្ងន់ ក្រោយមក​ក៏​បានបាត់បង់ជីវិត ។ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​១០ព្រឹកថ្ងៃទី​២…

​ខេត្តព្រះវិហារ ៖ ​មានករណី​​បុរសម្នាក់​បើក​ត្រាក់ទ័រ​មក​ពី​ភ្ជួរ​ដី ដោយ​សណ្តោង​ត្រាក់ទ័រ​មួយ​គ្រឿង​ទៀត​ដែល​ខូច ក៏​ស្រាប់តែ​ដាច់​ខ្សែពួដែល​​ចង​អូស​ត្រាក់ទ័រ​នោះ ក្រឡាប់​​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ​បណ្តាល​អោយ​អ្នក​បើកបរ​ត្រាក់ទ័ររងរបួសធ្ងន់ ក្រោយមក​ក៏​បានបាត់បង់ជីវិត ។

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​១០ព្រឹកថ្ងៃទី​២ មករា ឆ្នាំ​២០២១ ​នៅ​ចំណុច​អូរ​រំដួល ​ស្ថិត​​ក្នុងភូមិ​សំរោង ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។

នេះ​បើ​តាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន ស្នងការ​នគរបាល​ខេត្តព្រះវិហារ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គង់ នៅ ភេទប្រុស អាយុ​៤២​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​គោក ឃុំ​ស្អាង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។

​យោង​តាម​ប្រភព​ខាងលើ​បាន​​បន្ត​​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើក​ត្រាក់ទ័រ​មក​ពី​ភ្ជួរ​ដី ដោយ​សណ្តោង​ត្រាក់ទ័រ​មួយគ្រឿង​ទៀត​ដែល​ខូច លុះដល់មក​ដល់​​ចំណុច​កើតហេតុ​ខាងលើ​ ក៏​ស្រាប់តែ​ដាច់​ខ្សែពួដែល​​ចង​អូស​ត្រាក់ទ័រ​នោះ ក្រឡាប់​ជ្រុល​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ បណ្តាល​អោយ​អ្នកបើកបរ​ត្រាក់ទ័រ​រ​ងរ​បួស​ចំ​ជើង​ខាងស្តាំ និង​របួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ​ ។

ក្រោយ​កើតហេតុ ​ភ្លាមៗ​នោះ ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មណ្ឌល​សុខភាព​ស្អាង ស្រុក​ជ័យ​សែន ដើម្បី​សង្គ្រោះដែរ​ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​កំណើត​ខេត្តកំពង់ធំ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ