ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដ​កម្ម​ការ​វាយ​ប្រហារ​​ភូមិ​​ចំនួន​២ ឆក់​យក​ជីវិត​មនុស្ស​​​១០០​នាក់​

3 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ ៖ មនុស្ស​១០០​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​ ក្នុង​ការ​វាយប្រហារ​ប្រឆាំង​ភូមិ​២​នៅ​ភាគ​ខាងលិច​ប្រទេស​នី​ហ្សេ ដែល​កំពុងធ្វើការ​បោះ​ឆ្នោត​ប្រធានាធិបតី​។ នោះ​ជាម​ហា​សោកនាដ​កម្ម​មួយ​ដែល​កើត​មាន កាលពី​ថ្ងៃ​ទី​២​មក​រា​នៅ​នី​ហ្សេ​។ លោក​ALMOU HASSANE ចៅសង្កាត់​TONDIKIWINDI​ដែល​គ្រប់គ្រង​ភូមិ​២…

ប្រទេស​នី​ហ្សេ ៖ មនុស្ស​១០០​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​ ក្នុង​ការ​វាយប្រហារ​ប្រឆាំង​ភូមិ​២​នៅ​ភាគ​ខាងលិច​ប្រទេស​នី​ហ្សេ ដែល​កំពុងធ្វើការ​បោះ​ឆ្នោត​ប្រធានាធិបតី​។ នោះ​ជាម​ហា​សោកនាដ​កម្ម​មួយ​ដែល​កើត​មាន កាលពី​ថ្ងៃ​ទី​២​មក​រា​នៅ​នី​ហ្សេ​។

លោក​ALMOU HASSANE ចៅសង្កាត់​TONDIKIWINDI​ដែល​គ្រប់គ្រង​ភូមិ​២ ស្ថិត​ក្នុង​ខេត្ត​OUALLAM​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ថា យើង​ទើប​ចូល​ទៅ​កាន់​ភូមិ​ទាំង​២​នោះ ដែល​រង​ការ​វាយប្រហារ​។​ នៅ​ភូមិ​TCHOMBANGOU មាន​មនុស្ស​​បាត់​បង់​ជីវិត​ដល់​៧០​នាក់ ហើយ​​នៅ​ភូមិ​ZAROUMADAREYE មាន​មនុស្ស​​បាត់​បង់​ជីវិត​៣០​នាក់​។ ក៏​មាន​អ្នក​របួស​២៥​នាក់ ក្នុង​នោះ​មួយ​ចំនួន​បញ្ជូន​ទៅ​កាន់​រដ្ឋធានី​នី​ញ៉ា​ម៉េ និង​ក្រុង​QUALLAM ដើម្បី​ព្យាបាល​។

លោក​បន្ត​ថា​ការ​វាយប្រហារ​ធ្វើ​ឡើង​ដោយ​ពួក​ភេរវ​ករ កាលពី​ថ្ងៃ​ទី​២​មក​រា​ដែល​ពួក​គេ​លើកគ្នា​មក តាម​ម៉ូតូ​ប្រមាណ​ជា​១០០​គ្រឿង​។ ដើម្បី​វាយប្រហារ​ភូមិ​ទាំង​២​នោះ ដែល​នៅ​ឃ្លាត​ពី​គ្នា​ប្រមាណ​​ជា​៧​គីឡូម៉ែត្រ ពួក​ភេរវ​ករ​បាន​បំបែក​កម្លាំង​គ្នា​ជា​២​ក្រុម មួយ​ក្រុម​វាយប្រហារ​ភូមិ​TCHOMBANGOU ហើយ​មួយ​ក្រុម​ទៀត​វាយប្រហារ​ភូមិ​ZAROUMADAREYE ។

តំបន់​មានការ​វាយប្រហារ​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ម៉ា​លី​និង​បួរ​គី​ណា​ហ្វា​សូ​។ តំបន់​នោះ​តែង​រង​ការ​វាយប្រហារ​ជា​ញឹកញាប់​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ពី​សំណាក់​បណ្ដា​ក្រុម​ជី​ហា​ដ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ