ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី Samsung Galaxy Note 5 មុន​ពេល​ចេញ​ខែ​ក្រោយ

8 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុង​នឹង​ប្រារ​ព្វ​ព្រឹត្តិការណ៍ IFA ដើម្បី​ណែនាំ​ផលិតផល​ថ្មី​របស់​ខ្លួន​គឺ​ត្រកូល​ស្មា​ត​ហ្វូ​ន Galaxy Note 5 ហើយ​វា​ក្លាយជា​ជំនាន់​ទី ៤ ផង​ដែរ ។ គេហទំព័រ​បរទេស Wall Street Journal រាយការណ៍​ថា

ក្រុមហ៊ុន​សាំ​ស៊ុង​នឹង​ប្រារ​ព្វ​ព្រឹត្តិការណ៍ IFA ដើម្បី​ណែនាំ​ផលិតផល​ថ្មី​របស់​ខ្លួន​គឺ​ត្រកូល​ស្មា​ត​ហ្វូ​ន Galaxy Note  5 ហើយ​វា​ក្លាយជា​ជំនាន់​ទី ៤ ផង​ដែរ ។ គេហទំព័រ​បរទេស Wall Street Journal រាយការណ៍​ថា Galaxy Note 5 នឹង​ផលិត​នៅ​ពាក់កណ្តាល​ខែសីហា ។

លក្ខណៈ​ពិសេស​របស់ Galaxy not 5 ទំហំ​៥.៦៧​អីុ​ញ មិន​មាន​រាង​បញ្ឆិត​ដូច Galaxy Note Edge ទេ តែ​មាន​ប៊ិក Stylus-Pen ភ្ជាប់​មក​ជាមួយ​ដដែល ។ ក្រៅពី​នេះ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​នឹង​បន្ថែម​សមត្ថភាព​ទៅ​លើ​ទំហំ RAM កាន់តែ​ផ្ទុក​បាន​ច្រើន រួម​ទាំង​កាមេរ៉ា​ក្រោយ​ទៀត​ផង ។ ការ​ត្រៀម​បញ្ចេញ​ផលិតផល​ថ្មី​នេះ​ជា​ការ​បោះ​ជំហាន​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន និង​ជា​ការ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន Apple ដែល​នឹង​ផលិត iPhone 6S ឬ iPhone 7 នៅ​ខែកញ្ញា ។  

ក្រុមហ៊ុន​សាំ​សុ​៊​ង​នៅ​តែ​រក្សា​តំណែង​កៅអី​លេខ​១ ក្នុង​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ច្រើន​ជាងគេ​បំផុត ខណៈ​ពេល​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Apple ឈរ​លំដាប់​ទី​១ ជា​ក្រុមហ៊ុន​ស្លាក​យីហោ​ល្បី​ជាងគេ​លើ​ពិភពលោក ៕