ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​បុរស​ម្នាក់ ​ក្រោយ​លួច​ចូល​ក្នុង​ព្រះ​​ដំណាក់​ព្រះ​ចៅ​អធិរាជ​ជប៉ុន

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ បណ្ដា​សារព័ត៌មាន​ជប៉ុន​រាយការណ៍​នា​ថ្ងៃ​ទី​៣​មក​រា​ថា បុរស​ម្នាក់​អាយុ​២៩​ឆ្នាំ​បាន​ត្រូវ​ចាប់ខ្លួន ក្រោយ​ពី​រូបគេ​លួច​ចូល​ដោយ​ខុសច្បាប់ ទៅ​ក្នុង​ព្រះរាជ​ដំណាក់​ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​ចៅ​ណា​រូ​ហ៊ី​តូ​នៅ​ក្រុង​តូ​ក្យូ​​ដោយ​ជន​នេះ សំងំ​ក្នុង​នោះ​ដល់​២​ម៉ោង​មុន​ពេល​រក​ឃើញ។ បុរស​នោះ​ដែល​អត្តសញ្ញាណ​របស់​គេ​មិន​ត្រូវ​បាន​លាតត្រដាង បាន​ចូល​កាលពី​យប់​ថ្ងៃ​ទី​២​មក​រា…

ប្រទេស​ជប៉ុន ៖ បណ្ដា​សារព័ត៌មាន​ជប៉ុន​រាយការណ៍​នា​ថ្ងៃ​ទី​៣​មក​រា​ថា បុរស​ម្នាក់​អាយុ​២៩​ឆ្នាំ​បាន​ត្រូវ​ចាប់ខ្លួន ក្រោយ​ពី​រូបគេ​លួច​ចូល​ដោយ​ខុសច្បាប់ ទៅ​ក្នុង​ព្រះរាជ​ដំណាក់​ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​ចៅ​ណា​រូ​ហ៊ី​តូ​នៅ​ក្រុង​តូ​ក្យូ​​ដោយ​ជន​នេះ សំងំ​ក្នុង​នោះ​ដល់​២​ម៉ោង​មុន​ពេល​រក​ឃើញ។

បុរស​នោះ​ដែល​អត្តសញ្ញាណ​របស់​គេ​មិន​ត្រូវ​បាន​លាតត្រដាង បាន​ចូល​កាលពី​យប់​ថ្ងៃ​ទី​២​មក​រា ក្នុង​ព្រះ​ដំណាក់​ស្ថិត​ក្នុង​ប្លុក​ព្រះ​បរមរាជវាំង ស្ថិត​ក្នុង​សង្កាត់​អាកាសា​កា​កណ្ដាល​ក្រុង​តូ​ក្យូ ដោយ​ឆ្លង​ពី​ផ្ទះ​ភៀ​វ​ដែល​នៅ​ជាប់​គ្នា​។ នោះ​ជា​សេចក្ដីរាយការណ៍​របស់​FUJI NEWS NETWORK​។

ជន​នេះ​ត្រូវ​ចាប់ខ្លួន​ក្រោយ​រយៈពេល​២​ម៉ោង​ដោយ​កងរក្សាព្រះអង្គ នៅ​ជិត​ព្រះ​ដំណាក់​ម្ចាស់​ក្ស​ត្រី​យូ​រី​កូ​ម្ចាស់​មីង​របស់​ព្រះ​ចៅ​ណា​រូ​ហ៊ីតូ​ព្រះ​ជន្ម​៩៧​ព្រះ​វស្សា​។ ទូរទស្សន៍​FUJI NEWS NETWORK​ដែល​ដកស្រង់​ប្រភព​ព័ត៌មាន​ប៉ូលិស​បន្ត​ថា បុរស​នោះ​លួច​ចូល​ព្រះ​បរមរាជវាំង ឆ្លងកាត់​តាម​ខ្លោងទ្វារ​សំខាន់​នៃ​ផ្ទះ​ភ្ញៀវ ដែល​ពុំ​មានការ​យាមកាម​។

ការ​លុក​ចូល​នេះ ក៏​ត្រូវ​បាន​រាយការណ៍​ដោ​យ​ទូរទស្សន៍ TBS NEWS ដែល​អះអាង​ថា ជន​សង្ស័យ​រៀបរាប់​ប្រាប់​ប៉ូលិស​ថា រូបគេ​មាន​បំណង​ចូល​គាល់​បណ្ដា​សមាជិកគ្រួសារ​រាជវង្ស​។ គេ​មិនដឹង​ថា​តើ​បុរស​នេះ​ពិតជា​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សាច់ញាតិ​គ្រួសារ​រាជវង្ស​ដែរ​ឬ​យ៉ាងណា​ឡើយ តែ​បណ្ដា​សារព័ត៌មាន​អះអាង​ថា មនុស្ស​នោះ​មិន​រង​របួស​ឡើយ​ក្នុង​ឧប្បត្តិ​ហេតុនេះ​។

ដោយឡែក​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​កំពុង​មាន​សភាព​ខ្លាំងក្លា​នៅ​ជប៉ុន​ពិសេស​នៅ​ក្រុង​តូ​ក្យូ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​យូ​ស៊ីហ៊ីដ​ស៊ូ​ហ្គា ថ្លែង​នា​ថ្ងៃ​ទី​៤​មក​រា​ថា រដ្ឋា​ភិបាល​​របស់​លោក​គ្រោង​ចេញ​ការ​ប្រកាស​អាសន្ន​សម្រាប់​រាជធានី​តូ​ក្យូ និង​តំបន់​ជុំវិញ​ខណៈ​ការ​ឆ្លង​ថ្មី​ៗ​បន្ត​កើនឡើង​យ៉ាង​លឿន ក្នុង​ប្រទេស​ពិសេស​នៅ​ក្រុង​តូ​ក្យូ​។

នៅ​ជប៉ុន​កាលពី​ថ្ងៃ​ទី​៣១​ធ្នូ មាន​អ្នក​ឆ្លង​វីរុស​ដល់​៤.៥២០​នាក់ ក្នុង​នោះ​ជាង​១.៣០០​នាក់​នៅ​ក្រុង​តូ​ក្យូ​។ អាជ្ញាធរ​ក្រុង​នោះ​បាន​ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​ចេញ​ការ​ប្រកាស​អាសន្ន​នៅ​រាជធានី​និង​តំបន់​ជុំវិញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ