យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា របបអាហារដែលសម្បូរទៅដោយអំបិលច្រើន អាចធ្វើឲ្យគ្រោះថ្នាក់ដល់បេះដូងខណៈដែលសរសៃឈាមឡើងរឹងជាងមុន។
ការទទួលទានអាហារមួយពេលដែលពោរពេញទៅដោយអំបិល ធ្វើឲ្យចរន្តឈាមហូរនៅក្នុងសរសៃឈាមចុះថយក្នុងរយៈពេលតែកន្លះម៉ោងបន្ទាប់ពីការទទួលទានរួច។
បណ្តាវេជ្ជបណ្ឌិតបានរកឃើញថា សរសៃឈាមបានបាត់បង់ភ្លាមៗនូវសមត្ថភាពសប់ឈាមរបស់ខ្លួនដោយសារតែឥទ្ធិពលបំផ្លាញរបស់អំបិល។
បណ្តាអ្នកជំនាញជឿថា ការរកឃើញទាំងឡាយជាពិសេសលើកនេះ គឺពិតជាអាចជួយពន្យល់ពីហេតុផលដែលអាហារប្រៃដ៏ពេញនិយមរបស់មនុស្សទាំងឡាយបង្កគ្រោះថ្នាក់ដល់សុខភាពដ៏សម្បើម។
ការសិក្សាចុងក្រោយបំផុតរបស់អ្នកវិទ្យាសាស្រ្តប្រទេសអូស្ត្រាលីមួយក្រុមក៏បានបង្ហាញផងដែរថា អំបិលគឺពិតជាធ្វើឲ្យគ្រោះថ្នាក់ដល់បេះដូង ដោយវាបានធ្វើឲ្យសរសៃឈាមទាំងឡាយរឹង(ត្បៀត)មិនអាចឲ្យឈាមរត់បានសព្វរាងកាយ។ នៅក្នុងការសិក្សាលើកនេះ ក្រុមអ្នកជំនាញអង់គ្លេសបានប្រើអំបិល៤ក្រាមពិសោធន៍ក្នុងអាហារ។ អំបិល៤ក្រាមនេះគឺជាចំនួនដែលអ្នកប្រើទូទៅទទួលទានក្នុងពេលអាហារម្តងៗ។ ពួកអ្នកជំនាញថា ចំនួននេះហាក់ដូចជាគ្រោះថ្នាក់ពេកហើយ។
ក្រៅពីនេះ អំបិលត្រូវបានគេគិតថា ជាដើមហេតុនៃការកើនឡើងជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺតម្រងនោមនិងជំងឺមហារីកក្រពះ។
តាមការស្រាវជ្រាវដោយសេវាផ្តល់ព័ត៌មានសុខភាព (Health Supplement Information Service) បង្ហាញថា ការទទួលទានអំបិលជាប្រចាំក្នុងចំណោមក្មេងអាយុពី៧ទៅ១៤ឆ្នាំគឺ៦,៤ក្រាមសម្រាប់ក្មេងប្រុសនិង៥,៦ក្រាមសម្រាប់ក្មេងស្រី ។ ពិតណាស់ការទទួលទានអាហារជាប្រចាំដោយតម្រូវឲ្យជៀសផុតពីអំបិលគឺពិបាកខ្លាំងណាស់ ដ្បិតអីអាហារមួយចំនួនដូចជាទឹកជ្រលក់ ទឹកត្រី និងប្រភេទអាហារវេចខ្ចប់រួចជាស្រេចមួយចំនួនសុទ្ធតែផ្ទុកទៅដោយកម្រិតអំបិលខ្ពស់បំផុត៕
ចែករំលែកព័តមាននេះ