ស្ទើរមិនគួរ​ឱ្យ​ជឿ! សុ​នខ​១​ក្បាល​អាច​ត្រឡប់​ក្បាល​បាន​១៨០​ដឺ​ក្រេ​ផ្អើលពិភពលោក(វីដេអូ)​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ទើរមិនគួរ​ឱ្យ​ជឿ! សុ​នខ​១​ក្បាល​អាច​ត្រឡប់​ក្បាល​បាន​១៨០​ដឺ​ក្រេ​ផ្អើលពិភពលោក(វីដេអូ)​

1 ខែ មុន

នូ​វែ​ល​ហ្សេ​ឡង់ ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ The Sun បានឱ្យ​ដឹង​ថា សុ​នខ​ញី​១​ក្បាល​ដែល​មានឈ្មោះ​ថា Kiko រស់នៅ​ក្នុង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ កំពុង​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង…

នូ​វែ​ល​ហ្សេ​ឡង់ ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ The Sun បានឱ្យ​ដឹង​ថា សុ​នខ​ញី​១​ក្បាល​ដែល​មានឈ្មោះ​ថា Kiko រស់នៅ​ក្នុង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ កំពុង​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​វា​អាច​ត្រឡប់​ក្បាល​ខ្លួនឯង​មក​ក្រោយ ១៨០​ដឺ​ក្រេ ដោយ​ត្រូវ​បាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ប្រៀបធៀប​ទៅ​នឹង​តួ​ក្មេង​ស្រី​បិសាច​ក្នុង​រឿង «The Exorcist»​។

បើ​តាម​សម្តី​របស់​ម្ចាស់ Kiko ដែល​មានឈ្មោះ​ថា Ashleigh Macpherson អាយុ​២៨​ឆ្នាំ ដែល​ជា​គ្រូបង្វឹក​សុ​នខ​១​រូប​ផង​នោះ បាន​និយាយ​ថា គេ​បាន​បង្វឹក Kiko ឱ្យ​អាច​ត្រឡប់​ក្បាល​មក​ក្រោយ​បែប​នេះ គឺ​នៅ​ពេល​ដែល​គេ​និយាយ​ពាក្យ​ថា «Demon» ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​បិសាច​»​។

គ្រូបង្វឹក​រូប​នេះ បាន​ថ្លែង​ឱ្យ​ដឹង​ថា «​នៅ​ពេល​គ្រប់​គ្នា​ឃើញ​នាង​ធ្វើ​បែប​នេះ​នៅ​ទី​សាធារណៈ ប្រតិកម្ម​របស់​ពួក​គេ​គឺ​ដូច​គ្នា​។ ដំបូង​ភ្ញាក់ផ្អើល ប៉ុន្តែ​ក្រោយមក​បាន​ញញឹម​ហើយ​សើច​»​។

គ្រូបង្វឹក​ដដែល​បាន​បន្ត​ទៀត​ថា «Kiko គឺជា​សុ​ខន​ដ៏​កម្សត់​១​ក្បាល​ក្នុង​សម័យ​កូ​វី​ដ នាង​កើត​បាន​ប៉ុន្មាន​ថ្ងៃមុន​ពេល​នូ​វែ​ល​ហ្សេ​ឡង់​ចាក់សោរ​ប្រទេស​។ នាង​បាន​ធ្វើ​ឱ្យ​ខ្ញុំ​រីករាយ​នឹង​ពេលវេលា​ដែល​កំពុង​មាន​វិបត្តិ​នេះ ដោយសារ​តែ Kiko គឺជា​សុ​នខ​ស្លូតបូត​, ចូល​ចិត្ត​លេង​ច្រើន និង​គួរ​ឱ្យ​ស្រលាញ់​បំផុត​»៕ (​ដកស្រង់​ចេញពី The Sun)