ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ ឥ​សាន្ត​៖ មួរ សុខ​ហួរ បោក​អ្នក​គាំទ្រ​ខ្លួន​ទៀត​ហើយ​ក្រោយ​ប្រកាស​​ពន្យា​ពេល​ចូល​ស្រុក​ជា​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​ធានី​ភ្នំពេញ ៖ ប្រតិភូ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ក្នុង​នោះ​មាន​លោកស្រី មួរ សុខ​ហួរ ដែរ​នោះ បាន​ប្រកាស​ថា គម្រោង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា ត្រូវ​បាន​ពន្យា​ជា​ថ្មី​ម្តងទៀត ដោយ​សារ​តែ​កត្តា​ជើងហោះហើរ​បាន​បែ​ប្រួល…

រាជា​ធានី​ភ្នំពេញ ៖ ប្រតិភូ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ក្នុង​នោះ​មាន​លោកស្រី មួរ សុខ​ហួរ ដែរ​នោះ បាន​ប្រកាស​ថា គម្រោង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា ត្រូវ​បាន​ពន្យា​ជា​ថ្មី​ម្តងទៀត ដោយ​សារ​តែ​កត្តា​ជើងហោះហើរ​បាន​បែ​ប្រួល ខណៈ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ការ​លើក​ពេល​នេះ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោកស្រី មួរ សុខ​ហួរ និង​ក្រុម​ប្រតិភូ​របស់​គាត់ កំពុង​តែ​បោកប្រាស់​អ្នកគាំទ្រ​ទៀត​ហើយ ។

យ៉ាងណាមិញ ប្រតិភូ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ការ​ពន្យា​ពេល​គឺ​ដោយសារ​តែ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ EVA Airways ដែល​ខ្លួន​នឹង​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​៤​ខែមករា ឆ្នាំ​២០២១ ស្អែក​នេះ ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ទី​១៥ មក​រា​វិញ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា លោកស្រី មួរ សុខ​ហួរ អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ និង​ប្រតិភូ​អមដំណើរ ត្រូវធ្វើ​ដំណើរ​ចេញពី​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២១​ខាង​មុខ​នេះ បាន​ផ្អាក​ការ​ហោះហើរ ដូច្នេះ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ពួក​គាត់ ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ វិញ តាម​យន្តហោះ ក្រុមហ៊ុន​អាកាស​ចរ ណ៍ Singapore Airlines​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ថា «​ដោយ​យន្ដហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ EVA Aiways ដែល​លោកស្រី មូរ សុខ​ហួរ និង​ប្រតិភូ​អមដំណើរ ត្រូវធ្វើ​ដំណើរ​ចេញពី​សហរដ្ឋអាមេ​រិក នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១​ខាង​មុខ​នេះ បាន​ផ្អាក​ការ​ហោះហើរ ដូច្នេះ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ វិញ តាម​យន្ដហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines»​។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ករណី​យន្ដហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines ដែល​ត្រូវ​ចេញដំណើរ​ពី​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ មិន​មាន​ការ​ប្រែប្រួល​នោះ លោកស្រី មូរ សុខ​ហួរ និង​ប្រតិភូ​អមដំណើរ នឹង​ទៅ​ដល់​ព្រ​លាន​យន្ដ​ហោះ​អន្ដរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​ល្ងាច តាម​ជើង​ហោះហើរ​លេខ SQ500B​។

សូម​ជម្រាប​ថា អតីតមន្ត្រី​ជាន់​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​ក្រៅប្រទេស​បាន​ប្រកាស​ចូល​មក​កម្ពុជា​ជា​ច្រើ​ម​លើក​មក​ហើយ ប៉ុន្តែ​មិន​បាន​មក​ដូច​ការ​សន្យា​នោះ​ទេ​។ យ៉ាងណាមិញ គេ​កំពុង​រង់ចាំ​មើល​ការ​សន្យា​ម្តងនេះ​ថា តើ​ក្រុម​អ្នកប្រឆាំង​មួយ​នេះ និង​មក​ចូល​ការ​សន្យា​ដែរ​ឬទេ ឬ​បាន​តែ​សន្យា​ខ្យល់? ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​នា​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២១​នេះ លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា លោកស្រី​មួរ សុខ​ហួរ (​យាយ​ហួរ​) បាន​បោក​អ្នកគាំទ្រ​ខ្លួន​ទៀត​ហើយ​។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បន្ទាប់​លោកស្រី មួរ សុខ​ហួរ បាន​ប្រកាស​ថា មក​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ទី​៤​មក​រា តែ​បែរជា​លើក​ពេល​ទៅ​ថ្ងៃ​ទី​១៥ ខែមករា​វិញ​។
លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​ថា «​លើក​នេះ​យាយ​ហួរ​ភូត​ទៀត​ហើយ ។ បើ​នៅ​តែ​ចាញ់បោក​ទៀត ឲ្យ​លុយ​យាយ​ហួរ​ចាយ​ទៀត​ទៅ ក្រែង​មិន​បាន​ចុះ​នរក »​។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ក៏​បាន​លើក​ឡើង​ថា មាន​ប្រជាប្រិយភាព ឬ​អត់​ប្រជាប្រិយភាព គេ​មើល​លទ្ធផល​បោះ​ឆ្នោត​តើ​មាន​ប៉ុន្មាន​%​គាំទ្រ ជា​ទូទៅ​លើស ពី​៥០% គឺ​ភាគច្រើន​គាំទ្រ​ហើយ ។ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា មានការ​គាំទ្រ​ដល់​ទៅ​៨០%​ឯណោះ។

លោក​បាន​បន្ត​ថា ទោះបី​មាន​ជន​មួយ​ចំនួន​តូច​និយាយ​មួលបង្កាច់​យ៉ាងណា ក៏​គណបក្ស​ប្រជា​ជន​កម្ពុជា​ទាញ​បាន​បេះដូង​ប្រជាជន​តាម​រយៈ​ការ​ចុះ​ជាប់​ដឹង​សុខទុក្ខ​ប្រជាជន និង​បម្រើ​ប្រជាជន ។ នៅ​ឆ្នាំ​២០១៣ ទោះបី​ថា គណបក្ស​ប្រជាជន​ធ្លាក់​ចុះ​ប្រជា​ប្រី​យ​ភាព​ក៏ គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្លេង​ឆ្នោត​ជាង​៥០%​ដែរ ឯ​អតីត​បក្ស​ប្រឆាំង​អួត​ថា មាន​ប្រជា​ប្រី​យ​ភាព​នោះ​បាន​តែ​ជា​៤០%​ប៉ុណ្ណោះ នៅ​តែ​ចាញ់​ដដែល ។ ហើយ​នៅ​ឆ្នាំ​២០១៣​គណបក្ស​ប្រជាជន​កម្ពុជា​បាន​៦៨​អាសនៈ​ក្នុង​សភា ឯ​បក្ស​ប្រឆាំង​បាន​តែ ៥៥​កៅអី​គឺ​ចាញ់​ដាច់​១៣​កៅអី​ឯណោះ​កុំ​ជោរ​ចាញ់​នៅ​តែ​ចាញ់ ។

លោក​ក៏​បាន​លើក​ឡើង​ថា របប​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​បាន​ជាង​៤០​ឆ្នាំ​ហើយ​មិន​ទាន់​ចប់​ទៀត គឺជា​របប​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​ប្រជាជន​ដោយសារ​ប្រជាន​គាំទ្រ ។ លោក​បញ្ជាក់​ថា «​មាន​តែ​មនុស្ស​ខូច​ទេ ដែល​ចោទ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ផ្តាច់​ការ ដោយសារ​ពួក​វា​បម្រើ​នយោបាយ​ទុច្ចរិត​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ