រយៈ​ពីរ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​កម្ពុជា​ទទួល​បាន​ទេសចរ​ជិត​មួយ​លាន​នាក់ ខណៈ​សន្តិសុខ​ប្រព្រឹត្ត​ធម្មតា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រយៈ​ពីរ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​កម្ពុជា​ទទួល​បាន​ទេសចរ​ជិត​មួយ​លាន​នាក់ ខណៈ​សន្តិសុខ​ប្រព្រឹត្ត​ធម្មតា

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ រយៈពេល​ពីរ​ថ្ងៃ នា​ឱកាស​ឆ្លង​ឆ្នាំ​សកល​ចាប់ពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២១ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​៩២១,៤០០​នាក់…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ពីរ​ថ្ងៃ នា​ឱកាស​ឆ្លង​ឆ្នាំ​សកល​ចាប់ពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២១ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​៩២១,៤០០​នាក់ ។ នេះ​បើ​តាម​អោយ​ដឹង​ពី​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

លោក​ថោ​ង ខុន បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូ​ទាំង​ប្រទេស​ទទួល​បាន​ភ្ញៀវ​សរុប​ចំនួន ៦៩៩,៧២៤​នាក់​ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៦៩៧,០៦៦ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ២,៦៥៨ នាក់ ។ នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២១ ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ២២១,៦៧៦​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​២១៩,៣១៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ២,៣៦៣​នាក់ ។

ប្រសិនបើ​សរុប​រយៈពេល​ពីរ​ថ្ងៃនេះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៩២១,៤០០​នាក់ ។ លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ការ​កត់​សម្គាល់ថា បន្ទាប់​ពី​ឆ្លង​ឆ្នាំ​សកល​រួច​ហើយ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចេញ​ដើរ​កម្សាន្ត​ទៅ​កាន់​គោលដៅ​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចេញ​ដើរ​កម្សាន្ត​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត នា​យប់​ឆ្លង​ឆ្នាំ​ក៏​បាន​បន្តដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន ហើយ​ចរន្ត​ភ្ញៀវ​ទេសចរ​នឹង​បន្ត​រហូត​ដល់​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍ ។

គោលដៅ​ទេសចរណ៍​នានា ពិសេស​នៅ​តាមរ​ណី​យ​ដ្ឋា​ន​ទេសចរណ៍​បាន​ខិតខំ​អនុវត្ត​នូវ​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​កំណត់​សមត្ថភាព​ផ្ទុក​អតិបរមា​ស្រប​តាម​ស្តង់ដា​គម្លាត​សុវត្ថិភាព (១.៥០ ម៉ែត្រ​) ខណៈ​ដែល​កន្លែង​ខ្លះ​នៅ​មិន​ទាន់​បាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នៅឡើយ ពិសេស​គោលដៅ​ទេសចរណ៍​ដែល​មាន​លក្ខណ​បើកចំហ និង​ការ​ប្រមូលផ្តុំ​ច្រើន​ដូច​ជា នៅ​មាត់សមុទ្រ​ជាដើម ។

ពាក់ព័ន្ធ​ការ​គ្រប់គ្រង​សន្តិសុខ​សណ្ដាប់ធ្នាប់ ជា​ទូទៅ​មាន​ភាពល្អ​ប្រសើរ មិន​មាន​បញ្ហា ឬ​ការ​រំខាន​ណាមួយ​កើតឡើង​គួរ​កត់សម្គាល់​ទេ សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មកនេះ ។

គណៈ​បញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត នៅ​តែ​បន្ត​ចាត់​ក្រុមការងារ​ចុះ​ពិនិត្យ និង​ណែនាំ​ភ្ញៀវ​ទេសចរ និង​អាជីវករ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជាដើម​៕