ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា ​ថ្ម​ឆ័​ត្រ​នេះ ពិតជា​ពូកែ​ស័ក្តិ​សិទ្ធ​មែន​សម្រាប់​អ្នក​ភូមិ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ពាក្យ ឬ​ឈ្មោះ​ថ្ម​ឆ័​ត្រ តាម​ពិត​ស្មានថា គ្រាន់តែ​ជា​ឈ្មោះ​ភូមិ​ដែល​គេ​ហៅ​ត​គ្នា​ៗ​ដឹង​អី​ជា ថ្ម​អច្ឆរិយៈ​ដុះ​ទូល​លើ​ថ្ម​មើលទៅ​ដូច​ឆ័​ត្រ​មែនទែន ហើយ​អ្នកស្រុក​តែងតែ​ទៅ​មក​គោរព​បូជា​ពេល​ធ្វើ​ពិធី​អ្វីមួយ​មិន​ដាច់ ។ ថ្ម​ឆ័​ត្រ…

បន្ទាយ​មាន​ជ័យ ៖ ពាក្យ ឬ​ឈ្មោះ​ថ្ម​ឆ័​ត្រ តាម​ពិត​ស្មានថា គ្រាន់តែ​ជា​ឈ្មោះ​ភូមិ​ដែល​គេ​ហៅ​ត​គ្នា​ៗ​ដឹង​អី​ជា ថ្ម​អច្ឆរិយៈ​ដុះ​ទូល​លើ​ថ្ម​មើលទៅ​ដូច​ឆ័​ត្រ​មែនទែន ហើយ​អ្នកស្រុក​តែងតែ​ទៅ​មក​គោរព​បូជា​ពេល​ធ្វើ​ពិធី​អ្វីមួយ​មិន​ដាច់ ។

ថ្ម​ឆ័​ត្រ មាន​ទីតាំង​ក្នុង​ដី​អ្នកធំ​ម្នាក់​(​លោក​អ៊ឹ​ង ហួត​អតីត​នាយក​រដ្ឋមន្ត្រី​ទី​១)​ស្ថិត​ក្នុងភូមិ​ថ្ម​ឆ័​ត្រ​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខាងកើត ផ្លូវជាតិ​លេខ​២៥៦៣ ប្រហែល​១០០​ម៉ែត្រ និង​មាន​តាំងពី​ដើម​រៀង​មក​មិនមែន​ជា​ថ្ម​គេ​ស្ទូច​ដាក់​នោះ​ទេ ។

គ្រួសារ​មួយ​ដែល​ស្នាក់​នៅ​ចំណុច​កើតហេតុ​និយាយ​ថា គាត់​ទើបតែ​ទៅ​រស់នៅ​ទីនោះ​ជួយ​មើលថែ​ដី​ឲ្យ​គេ​៤​ឆ្នាំ ប៉ុន្តែ​ឃើញ​អ្នកស្រុក​ចេញចូល​ទៅ​អុច​ធូប​ខ្លះ​ក៏​មាន​ដ​ង្វា​យ​ខ្លះ​ចាក់​ម្សៅ​អង្អែល​លើ​ជញ្ជាំង​ថ្ម​ឆ័​ត្រ​នោះ ដើម្បី​សុំ​លេខ​ឆ្នោត ។ ព្រោះតែ​ឃើញ​គេ​ចេញចូល​អង្អែល​ថ្ម ខ្លះ​ចាក់​ត្រូវ គ្រួសារ​ខាងលើ​ថា កន្លង​មក​គាត់​ក៏​ធ្លាប់​យក​ម្សៅ​ចាក់​អង្អែល​ជញ្ជាំង​ថ្ម​ឆ័​ត្រ​ផ្សង​រក​សំណាង​ម្តង​ដែរ ដែល​កាលនោះ​គាត់​ឃើញ​លេខ​០៦ ផុស​ចេញពី​ថ្ម តែ​ដោយ​គាត់​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​ល្បែង​ក៏​ចាក់​ផ្សង​លេង​ត្រឹម​ប្រាក់​១០០០​រៀល ត្រូវ​ឆ្នោត​ដូច​អ្វី​ដែល​ប៉ងប្រាថ្នា​មែន ។

ជួប​សម្ភាសន៍​លោក កែវ​វុ​ទ្ធី មេ​ភូមិ​ថ្ម​ឆ័​ត្រ លោក​ប្រាប់​ថា ថ្ម​ឆ័​ត្រ​នេះ គឺ​គ្មាន​អ្នកដឹង​រឿង​ពិត​ទេ ប៉ុន្តែ​ឮ​ត​គ្នា​ៗ​តាំងពី​ជំនាន់​ដើម​មក​ថា ពី​មុន​ល្បី​ស័ក្តិ​សិទ្ធ​ណាស់ ហើយ​ក្នុង​អំឡុង​សង្គ្រាម​ត្រីភាគី​ទីតាំង​ខាងលើ​ជា​បន្ទាយ​ទ័ពព្រៃ (​ទ័ព​ប៉ា​រ៉ា​)​ហើយ​ថា នៅ​ឆ្នាំ​១៩៩៣ ទីនោះ​ក៏​បាន​ប្រែក្លាយ​ពី​សមរភូមិ​ប្រយុទ្ធ​ទៅ​ជា​ភូមិ​ស្របច្បាប់ និង​ដាក់​ឈ្មោះ​ថា ភូមិ​ថ្ម​ឆ័​ត្រ​តែ​ម្តង ។ មេ​ភូមិ​រូប​នេះ​បន្ត​ថា ពេល​អ្នកស្រុក​រៀបចំ​ពិធី​អ្វីមួយ​តែងតែ​នាំ​គ្នា​ទៅ​កាន់​ទីនោះ​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ និង​រកស៊ី​មានបាន ។ មិនតែប៉ុណ្ណោះ​លោក​ថា ព្រោះតែ​មាន​ជំនឿ​លើ​បារមី​ថ្ម​ឆ័​ត្រ​អ្នកស្រុក​ខ្លះ​ក៏​ទៅ​បួងសួង​រក​លាភសក្ការៈ​ផ្សេង​ៗ និង​ចាក់​ម្សៅ​អង្អែល​លើ​ជញ្ជាំង​ថ្ម​សុំ​លេខ​ឆ្នោត​ជាដើម ។

លោក​មេ​ភូមិ​បញ្ជាក់​ថា កន្លង​មក​លោក​ជំទាវ​ម៉ៅ ម៉ា​ឡៃ ភរិយា​ឧត្តម​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ​គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើ​ដំណើរ​ទៅ​ទីតាំង​ថ្ម​ឆ័​ត្រ ហើយ​មាន​ប្រសាសន៍​ប្រាប់​អ្នកស្រុក​ថា និង​កសាង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​២៥៦៣​ឆ្ពោះទៅ​ទីតាំង​នោះ និង​រៀបចំ​កែ​លម្អរ​បរិវេណ​នោះ​ឲ្យ​ទៅ​ជា​កន្លែង​ទី​គោរព​សក្ការៈបូជា​របស់​អ្នកស្រុក ពិសេស​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ទៅ​កម្សាន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ