ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​យុទ្ធសាស្ត្រ​ថ្មី Microsoft ផលិត​ស្មា​ត​ហ្វូ​ន 6 ម៉ូ​ដែល​ក្នុង 1 ឆ្នាំ

8 ឆ្នាំ មុន

ក្រុមហ៊ុន Microsoft ក្រុម​បាន​ប្រកាស​ពី​ពេល​ថ្មី​ៗ​ថា ខ្លួន​នឹង​ប្រើ​យុទ្ធសាស្ដ្រ​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​រូបរាង​ថ្មី​ដោយ​ផលិត​ឱ្យ​បាន ៦ ម៉ូ​ដែល​ក្នុង​១​ឆ្នាំ ។ ការ​ប្រកាស​នេះ​ត្រូវធ្វើ​ឡើង​ភ្លា្​ម​ៗ​បន្ទាប់​ពី​ក្រុមហ៊ុន Software

ក្រុមហ៊ុន Microsoft ក្រុម​បាន​ប្រកាស​ពី​ពេល​ថ្មី​ៗ​ថា ខ្លួន​នឹង​ប្រើ​យុទ្ធសាស្ដ្រ​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​រូបរាង​ថ្មី​ដោយ​ផលិត​ឱ្យ​បាន ៦ ម៉ូ​ដែល​ក្នុង​១​ឆ្នាំ ។ ការ​ប្រកាស​នេះ​ត្រូវធ្វើ​ឡើង​ភ្លា្​ម​ៗ​បន្ទាប់​ពី​ក្រុមហ៊ុន Software របស់​អា​មេ​រិ​កមួយ​នេះ​ជម្រុះ​បុគ្គលិក​របស់​ខ្លួន​ចំនួន ៧៨០០ នាក់​កាលពី​ពេល​ថ្មី​ៗ​នេះ ។

គម្រោង​ទីផ្សារ​ថ្មី​នេះ​នឹង​មិន​លេច​រូបរាង​នៅ​ឆ្នាំ​ក្រោយ​ទេ ពោល​គឺ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ តែ​ទាមទារ​ឱ្យ​ក្រុមហ៊ុន Microsoft  ត្រូវ​ស្ទាបស្ទង់​ស្ថានភាព​ទីផ្សារ​ស្មា​ត​ហ្វូ​ន ព្រមទាំង​ពង្រីក​ផលិតផល​បាន​កាន់តែ​ទទួល​បានការ​ប្រើប្រាស់​ពី​អតិថិជន​ច្រើន​ជាង​មុន ។ ក្រុមហ៊ុន​នៅ​តែ​ផ្ដោត​សំខាន់​លើ​ផលិតផល​របស់​ខ្លួន​ដូច​ជា ស្មា​ត​ហ្វូ​ន Lumia, Tablet Surface, Console, ឧបករណ៍​ពាក់​ក្បាល Hololens និង​អាជីវកម្ម​ផ្សេង​ទៀត​ក្នុង​បច្ចេកវិទ្យា ។ នាយក​ប្រត្តិបត្តិ​ក្រុមហ៊ុន Microsoft  លោក Satya  Nadella  និយាយ​ថា នេះ​គឺជា​គម្រោង​ទីផ្សារ​ថ្មី​របស់​ក្រុមហ៊ុន ហើយ​វា​នឹង​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​ស្មា​ត​ហ្វូ​ន នា​ពេល​ខាង​មុខ ។

គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុនMicrosoft មាន​ស្មា​ត​ហ្វូ​ន​ចំនួន​១៤ ម៉ូ​ដែល​តាំងពី​ឆ្នាំ ២០១៤ មក​បន្ទាប់​ពី​ទិញ​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia  ព្រមទាំង​បាន​ចរាចរណ៍​លើ​ទីផ្សារ​ពិភពលោក​ផង​ដែរ ។ ងាក​ទៅ​មើល​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទៅ​កាន់​ពិភពលោក​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៥ មាន​ចំនួន​៨,៦ លាន​គ្រឿង​។ តាម​រយៈ​តួលេខ​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ដែល​កាលពី​ត្រីមាស​ទី​១ ឆ្នាំ​២០១៤ មាន​ចំនួន ១០,៥ លាន​គ្រឿង ។