កាសែតបាងកកប៉ុស្តិ៍របស់ថៃផ្សាយជាភាសាអង់គ្លេសនៅថ្ងៃទី១៤ មីនា ឱ្យដឹងថា មានករណីចោរប្លន់ហាងលក់មាសមួយកើតឡើងនៅស្រុក Sungai Kolok ខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងថៃ កាលពីព្រឹកថ្ងៃទី១៤ មីនានេះ ហើយក្នុងអំពើប្លន់នេះម្ចាស់ហាងលក់មាស និងសន្តិសុខម្នាក់ត្រូវចោរបាញ់ស្លាប់ទាំងកណ្តាលថ្ងៃ និងមនុស្ស៤នាក់ទៀតរងរបួស ។
ក្នុងករណីប្លន់នេះពួកចោរយកបានមាសយ៉ាងច្រើន ។ តាមសាក្សីនិយាយថា ចោរនោះមានគ្នា៧នាក់ ជិះរថយន្តមួយគ្រឿង ប្រដាប់ដោយកាំភ្លើង M16 គ្រប់ដៃ ហើយម្នាក់ក្នុងចំណោម៧នាក់នេះ បានបាញ់រះទៅលើម្ចាស់ហាងលក់មាស និងសន្តិសុខស្លាប់ភ្លាមៗ និងបណ្តាលឱ្យមនុស្ស៤នាក់ទៀតរងរបួស ៕
ចែករំលែកព័តមាននេះ