ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​​យោធា​​នៅព្រំដែន​​ព្រះវិហារ ស្ងប់ស្ងាត់ ​ប៉ុន្តែ​ប្រុងជើងការ​ខ្ពស់​​ ខណៈ​សៀម​បង្កទំនាស់​រឿងអនុព័ន្ធយោធា

15 ឆ្នាំ មុន

​ព្រំដែន​ព្រះវិហារ​ ៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ មីនា ​២០១១ នេះ ស្ថានភាព​យោធា​នៅ​​ព្រំ​ដែន​​​ប្រាសាទព្រះវិហារ​​មានសភាពស្ងប់​ស្ងាត់​​​ធម្ម​តា ប៉ុន្តែ​​​ទាហាន​កម្ពុជា​​នៅតែ​មាន​ការ​ប្រុងជើង​ការ​​ខ្ពស់ និង​​​ឈរជើង​​យ៉ាង​​រឹង​មាំ​ក្នុង​​ការ​ការ​ពារ​បូរណភាព​ទឹកដី ​ដែល​​​សត្រូវសៀម​​ឈ្លាន​ពាន​ តែង​តែ​​ចង់​រំលោភ​​យកដោយ​​ឥត​អៀនខ្មាស នោះ ។ ​នេះបើ​​យោ​ង​តាម​លោកនាយ​ឧត្តម​សេនីយ៍​​​ជា តារា ​អគ្គមេបញ្ជាការ​រង​នៃ​​​កង​យោ​ធា​​ពលខេរម​ភូមិន្ទកម្ពុជា ដែលបាន​ប្រាប់​​​កោះ​សន្តិភាព​​តាមទូរស័ព្ទ​​នៅប៉ុន្មាន​​​​នាទីមុននេះ ។​

គួរបញ្ជាក់​​ថា​​​ ការថ្លែង​​​របស់លោក​​នាយ​​ឧត្តមសេនីយ៍​​ជា តារា នាពេលនេះ​​ធ្វើឡើង​​នៅ​គ្រាដែល​​អនុព័ន្ធ​​យោធា​នៃ​​ស្ថានទូត​នានា​ប្រចាំ​​ព្រះរាជាណាចក្រកម្ពុជា ​គ្រោងនឹង​ចុះទៅទស្សន​កិច្ច​​នៅប្រាសាទ​ព្រះវិហារនា​​វេលាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ មីនា នេះ តាមការ​អញ្ជើញ​របស់​ក្រសួង​​​ការពារជាតិ​កម្ពុជា ​។ ដំណើរទស្សន​កិច្ច​​របស់​​​សេនានុព័ន្ធ​​​យោធា​នៃ​​ស្ថានទូត​ចំនួន​​១៩​ប្រទេស​​ប្រចាំ​កម្ពុជាទៅកាន់​​ប្រាសាទ​ព្រះវិហារ​​​នៅថ្ងៃ​នេះ ​បានធ្វើ​ឱ្យ​មន្ត្រី​យោធា​​​សៀម​ប្រចាំ​តំបន់​​​ទល់​មុខ​​ប្រាសាទព្រះវិហារ ​និង​មន្ត្រីជាន់​ខ្ពស់​​សៀម​នៅ​​ក្រុងបាង​កក ​មួយចំនួន​​មិន​​សប្បាយ​​​ចិត្ត​ដោយ​និយាយ​ថា ​ដំណើរទស្សន​កិច្ច​​នឹងធ្វើ​​​ឱ្យស្ថាន​​ភាពយោធា​រវាង​ប្រទេសទាំង​​​២​មាន​​សភាពតានតឹង​​ឡើងវិញ ។

មន្ត្រី​​កម្ពុជា​​​បានបញ្ជាក់​អះ​​អា​ងថា ​ដំណើរ​ទស្សន​​កិច្ច​​អនុព័ន្ធ​​យោធា​របស់​ស្ថានទូត​​នានា​​ប្រចាំ​​ប្រទេស​កម្ពុជាទៅកាន់​​ប្រាសាទ​ព្រះ​វិហារ​នេះ​គឺ​​​ធ្វើឡើង​​នៅក្នុង​​​​​ទឹកដីកម្ពុជា​​សុទ្ធសាធ មិន​ពាក់ព័ន្ធ​​នឹង​សៀមទេ ហើយសៀម​​​ខ្លួន​ឯង​ក៏ធ្លាប់​​ធ្វើបែបនេះ ​គឺ​នាំ​អនុព័ន្ធ​​យោធា​របស់ស្ថានទូត​​នានា​​ប្រចាំ​​ក្រុង​បាង​កក​ទៅទស្សនកិច្ច​​​នៅ​តាម​ខ្សែ​បន្ទាត់ព្រំដែន​​​ជា​ពិសេស​ផ្ទះក្រហម​​របស់​សៀម​​​នោះរួច​មក​ហើយ ៕​