ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ចែកអំណោយ​ដល់​គ្រួសារពលី​ចំនួន១០​

8 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ កាល​ពីវេលា​​ព្រឹក​​ថ្ងៃ​ទី​១០ កក្កដា ២០១៥ នេះ នៅ​​សាល​ប្រជុំ​កងរាជ​អាវុធហត្ថ​​ខេត្ត មាន​ប្រារព្ធ​ពិធី​ជួប​ជុំ​រវាង​​ក្រុម​គ្រួសារ​​កងរាជអាវុធហត្ថ​ពលី​មរណៈ​ជាមួយ​​នាយ​អាវុធហត្ថ ក្រោម​អធិបតីភាព​ព​​លោក​ឧត្តមសេនីយ៍ត្រី​ ជូ សា​រុន មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ។

ថ្លែង​ក្នុង​ឱកាស​នោះ​​​ លោក​​មេបញ្ជាការ​បាន​​នាំ​យក​នូវ​គ្រឿង​​ឧបភោគ និង​សម្ភារ​​ថវិកា​មួយ​ចំនួន​​របស់​នាយ​ឧត្តមសេនីយ៍​សៅ សុខា មក​ចែក​​ជូន​ដល់​ក្រុម​គ្រួសារ​នាយ និង​ពល​អាវុធហត្ថ ដែល​បាន​ពលី​​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​បម្រើ​ប្រជាពលរដ្ឋ ។

ថ្លែង​​បន្ត​ក្នុង​ឱកាស​នោះដែរ លោក​មេបញ្ជាការ​បាន​នាំ​យក​មក​​នូវ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកនាយក​ឧត្តមសេនីយ៍​ចំពោះ​គ្រួសារ​នាយ និង​ពល​អាវុធហត្ថ​ទាំងអស់ ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ​ក្នុង​ការ​បម្រើ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នា​​ពេល​កន្លង​មក ។ ក្នុង​នោះ​ដែរ លោក​មេ​បញ្ជាការ ក៏​បាន​ក្រើនរំលឹក​ឱ្យ​មន្ត្រី និង​នាយ​អាវុធហត្ថ​ទាំងអស់ ដែល​នៅ​មាន​កាយ​សម្ប​ទា​គ្រ​ប់គ្រាន់ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​បម្រើ​ប្រជា​ពលរដ្ឋ​តទៅ​ទៀត ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព