ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​គ្រោង​បង្កើត​ផ្កាយ​រណប W1 នៅ​ឆ្នាំ​2015

8 ឆ្នាំ មុន

ឧ​ហ្សា​ហ​កម្ម​អវកាស​កូរ៉េ​ហៅ​កាត់​ថា KAI ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៨ កក្កដា ២០១៥​ថា កូរ៉េ​ខាងត្បូង​នឹង​ចាយប្រាក់​៨៨៨​លាន​ដុល្លារ​បង្កើត​ផ្កាយ​រណប​ធុន​កណ្តាល​នៅ​ឆ្នាំ​២០២៥ ដើម្បី​បន្ថែម​ការ​រុករក​លើ​លំហ​អាកាស​ក្នុង​រយៈពេល​វែង ។

ឧ​ហ្សា​ហ​កម្ម​អវកាស​កូរ៉េ​ហៅ​កាត់​ថា KAI ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៨ កក្កដា ២០១៥​ថា  កូរ៉េ​ខាងត្បូង​នឹង​ចាយប្រាក់​៨៨៨​លាន​ដុល្លារ​បង្កើត​ផ្កាយ​រណប​ធុន​កណ្តាល​នៅ​ឆ្នាំ​២០២៥ ដើម្បី​បន្ថែម​ការ​រុករក​លើ​លំហ​អាកាស​ក្នុង​រយៈពេល​វែង ។

លោក Ha Sung Yong  អគ្គនាយក KAI ឱ្យ​ដឹង​ថា «​យើង​បាន និង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​លក់​ផលិតផល​ផ្កាយ​រណប និង​យន្តហោះ​ក្នុង​ទីផ្សារ​អវកាស​ពិភពលោក ខណៈ​ពេល​ដែល​ក្រុមហ៊ុន​កូរ៉េ​មិន​ទាន់​បង្ហាញ​វត្តមាន​នៅឡើយ​ទេ ។ យើង​ទទួល​បាន​គម្រោង​នោះ​បន្ទាប់​ពី​ត្រូវ​បាន​ជ្រើសរើស​ដោយ​គម្រោង​អភិវឌ្ឍ​ផ្កាយ​រណប​របស់​រដ្ឋាភិបាល​កូរ៉េ » ។

គោលបំណង​ធំ​នៃ​ការ​បង្កើត​ផ្កាយ​រណប​នេះ​គឺ​ប្រើប្រាស់​ប្រព័ន្ធ​វិទ្យាសាស្ត្រ​ស្រាវជ្រាវ និង​ចាប់​រក​ទីតាំង​ណាមួយ​ពី​លំហ​អាកាស​ដោយ​ត​ភ្ជាប់​ប្រព័ន្ធ​ទាក់ទង​ពី​ផែនដី ។ នេះ​គឺជា​គម្រោង​ផ្កាយ​រណប​ទី​១៣ របស់​ប្រទេស​កូរ៉េ ដែល​ផ្កាយ​រណប​ខ្លះ​មាន​ទម្ងន់​ដល់​ទៅ​១៥០០ គីឡូក្រាម​ឯណោះ ។ ផ្កាយ​រណប​៦​ក្នុង​ចំណោម​១៣​នោះ​ស្ថិត​ក្នុង​ប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ ចំណែក​ផ្កាយ​រណប​ដទៃ​ទៀត​លែង​ប្រើប្រាស់​បន្ទាប់​ពី​រយៈពេល​ប្រតិបត្តិការ​ប៉ុន្មាន​ឆ្នាំ​ក្រោយ ។

កូរ៉េ​គឺជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​៤ ស្ថិត​ក្នុង​ទ្វីបអាស៊ី ដែល​បាន​ចំណាយ​លុយ​១៣២​លាន​ដុល្លារ​លើ​គម្រោង​ស្រាវជ្រាវ​តាំងពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ ។ កាលពី​ប៉ុន្មាន​ទស​ត្ស​រ៍​មុន​ប្រទេស​រុ​ស្ស៊ី​បាន​ជួយ​ផលិត Naro ដែល​ជា​រ៉ុក្កែត​អវកាស​ដំបូង​គេ​របស់​កូរ៉េ ៕