ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ខៀវស្រងាត់​របស់​ហ្សា​ម៉ា​អីុកបាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក

8 ឆ្នាំ មុន

ភ្នំ​ខៀវស្រងាត់​របស់​ហ្សា​ម៉ា​អីុ​ក «Blue and John Crow Mountians» បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​លើក​ដំបូង​របស់​ប្រទេស​ហ្សា​ម៉ា​អីុ​ក តាម​សេចក្តី​ប្រកាស​របស់​អង្គការ​យូ​ណេ​ស្កូ​។

ភ្នំ​ខៀវស្រងាត់​របស់​ហ្សា​ម៉ា​អីុ​ក «Blue and John Crow Mountians» បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​លើក​ដំបូង​របស់​ប្រទេស​ហ្សា​ម៉ា​អីុ​ក តាម​សេចក្តី​ប្រកាស​របស់​អង្គការ​យូ​ណេ​ស្កូ​។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រសួង​អប់រំ យុវជន និង​វប្បធម៌ របស់​ហ្សា​ម៉ា​អុ​ី​ក​ថ្លែង​ថា ភ្នំ Blue  and  John  Crow  Montains ជា​បេតិកភណ្ឌ​របស់​ហ្សា​ម៉ា​អីុ​ក ដំបូង​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​(UNESCO)​។ នោះ​ជា​ប្រភព​វប្បធម៌ និង​ធម្មជាតិ​លើក​ដំបូង​របស់​ហ្សា​ម៉ា​អីុ​ក ជា​ដែនដី​នៃ​សមុទ្រ​ការី​បៀ​ន ដោយ​បាន​ទទួលស្គាល់​ក្នុង​ប្រភព​បេតិកភណ្ឌ​ពិភពលោក ។
Blue  and  John  Crow  Montains មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ឧទ្យាន​ជាតិ​ភាគ​ខាងកើត និង​ជា​ភ្នំ​ដ៏​ខ្ពស់​នៅ​ក្នុង​ប្រទេស​។ តំបន់​ឧទ្យាន​ជាតិ​នោះ​គឺជា​ទីតាំង​របស់​ក្រុង​ម៉ា​រូ​ន នៃ​ជន​អំបូរ «​មួ​រ៍​» និង​ជាទី​កន្លែង​ផលិត​កាហ្វេ «Blue Mountain»​ជា​កាហ្វេ​មួយ​ប្រភេទ​ក្នុង​ចំណោម​កាហ្វេ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក ៕