ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សប្បាយ​ចិត្ត​ជាមួយ​តម្លៃ និង​ទិន្នផល​ដំណាំ​ដំឡូង​មី​ឆ្នាំ​នេះ​ល្អ​ប្រសើរ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ​៖ កសិករ​ខេត្តព្រះវិហារ កំពុង​នាំ​គ្នា​ប្រមូល​ផលដំណាំ​ដំឡូង​មី​យ៉ាង​មមាញឹក និង​សប្បាយ​រីករាយ​បំផុត ខណៈ​តម្លៃ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់​សមរម្យ រីឯ​ទិន្នផល​ក៏​មាន​ភាពល្អ​ប្រសើរ​បើ​ធៀប​និង​ឆ្នាំ​កន្លង​ទៅ​។ ដំណាំ​ដំឡូង​មី​ត្រូវ​បាន​គេ​ដាំ​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ដោយ​ជា​ធម្មតា​គេ​ចាប់ផ្តើម​ដាំ​ក្នុង​ខែឧសភា និង​ប្រមូល​ផល​ចាប់ពី​ខែវិច្ឆិកា…

ខេត្តព្រះវិហារ ​៖ កសិករ​ខេត្តព្រះវិហារ កំពុង​នាំ​គ្នា​ប្រមូល​ផលដំណាំ​ដំឡូង​មី​យ៉ាង​មមាញឹក និង​សប្បាយ​រីករាយ​បំផុត ខណៈ​តម្លៃ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់​សមរម្យ រីឯ​ទិន្នផល​ក៏​មាន​ភាពល្អ​ប្រសើរ​បើ​ធៀប​និង​ឆ្នាំ​កន្លង​ទៅ​។

ដំណាំ​ដំឡូង​មី​ត្រូវ​បាន​គេ​ដាំ​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ដោយ​ជា​ធម្មតា​គេ​ចាប់ផ្តើម​ដាំ​ក្នុង​ខែឧសភា និង​ប្រមូល​ផល​ចាប់ពី​ខែវិច្ឆិកា រហូត​ដល់​ចុងខែ​កុម្ភៈ​ក្នុង​ឆ្នាំ​នីមួយ​ៗ​។ ដោយឡែក សម្រាប់​ខេត្តព្រះវិហារ ដែល​ជា​ខេត្ត​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា នា​រដូវ​ប្រមូល​ផលដំណាំ​ដំឡូង​មី​ឆ្នាំ​នេះ កំពុង​មាន​ភាពល្អ​ប្រសើរ​បើ​ធៀប​និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោក ឌៀប ចម ប្រធាន​ក្រុមប្រឹក្សាភិបាល​សហគមន៍​កសិកម្ម​លើកកម្ពស់​កសិករ នៅ​ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ បាន​និយាយ​ថា​បច្ចុប្បន្ន​នេះ​កសិករ​សហគមន៍​របស់​លោក បាន​និង​កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការ​ប្រមូល​ផល​ដំឡូង​មី​សរីរាង្គ​ជា​បណ្ដើរ​ៗ​ហើយ សម្រាប់​ធ្វើការ​ផ្គត់ផ្គង់ លក់​ជូន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា លើ​បរិមាណ​ជាង ៧៥៤៨​ហិ​កតា​។ លោក​ថា​កសិករ​សហគមន៍​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំង​មែនទែន​ខណៈ​ដែល​ទិន្នផល​ឆ្នាំ​នេះ​ក៏​មាន​ភាពល្អ​ប្រសើរ ហើយ​តម្លៃ​ដែល​បាន​ច​ចារ​ជាមួយ​ក្រុមហ៊ុន​ទទួល​ទិញ​គឺ​មាន​តម្លៃ​៣៦០៛​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ដំឡូង​ស្រស់ ដែល​តម្លៃ​នេះ​ខ្ពស់​សមរម្យ បើ​ធៀប​ជាមួយ​និង​តម្លៃ​ខាងក្រៅ គឺ​ខុស​គ្នា​ពី ៣០ ទៅ ៤០៛ ក្នុង​មួយ​គីឡូក្រាម​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ លោក ពឹង ទ្រី​ដា បាន​បញ្ជាក់ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២០​នេះ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដំឡូង​មី​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ មាន​ចំនួន​ជាង ២៥,០០០​ហិ​កតា ក្នុង​នោះ​មាន​សហគមន៍​កសិកម្ម​ចំនួន ១១​បាន​ចុះ​កិច្ចសន្យា​ផលិត និង​ផ្គត់ផ្គង់​ដំឡូង​មី​សរីរាង្គ​ស្រស់​លក់​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​សហគមន៍​កសិកម្ម​កម្ពុជា ហៅ​ថា CACC លើ​បរិមាណ​សរុប​ជាង ៤​ម៉ឺន​តោន​។ ជាមួយ​នេះ​លោ​កថា​បច្ចុប្បន្ន​នេះ​កសិករ​នៅ​ទូ​ទាំង​ខេត្ត​ចាប់ផ្ដើម​មមាញឹក​ខ្លាំង​ក្នុង​ការ​ប្រមូល​ផលដំណាំ​ដំឡូង​មី​បណ្ដើរ​ៗ​ហើយ ហើយ​ក្នុង​នោះ​ការ​ប្រមូល​ផល​របស់​ពួក​គាត់​មាន​ភាពល្អ​ប្រសើរ​បើ​ធៀប​និង​ឆ្នាំ​មុន ដែល​អាច​ទទួលផល​ប្រមាណ​ជា​ជិត​៥០​តោន ក្នុង​មួយ​ហិ​កតា​។

ទន្ទឹម​គ្នា​នេះ​ដែរ​ប្រធាន​មន្ទីរ​កសិកម្ម ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​អោយ​កសិករ​ទាំងអស់ ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​សហគមន៍ ដើម្បី​ងាយស្រួល​ក្នុង​ការ​លក់​ផលិតផល​កសិកម្ម​ដូច​ជា​ស្រូវ ដំឡូង និង​ចន្ទីរ​ជាដើម ដែល​ក្នុង​នោះ​កសិករ​មិន​ត្រឹមតែ​ទទួល​បាន​នូវ​និរន្ដរភាព​ទីផ្សារ មាន​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ខាងក្រៅ និង​មិន​មាន​កាត់​ភាគរយ​ទម្ងន់ ដោយ​ក្នុង​១​តោន ក្រុមហ៊ុន​គិតលុយ​ជូន ១០០០​គីឡូ​ពេញ បើ​ធៀប​ជាមួយ​កសិករ​ខាងក្រៅ គេ​កាត់​ចាប់ពី​១០ ទៅ​២០% បន្ថែម​ពី​នេះ​ទៀត​កសិករ ថែម​ទាំង​អាច​ទទួល​បាន​នូវ​ការ​បណ្ដុះបណ្ដាល​ពី​ក្រុមហ៊ុន​លើ​ជំនាញ​ទន់​ផ្សេង​ៗ និង​ការ​អនុវត្ត​ជាក់ស្តែង ទាក់ទង​ទៅ​នឹង​ស្តង់ដារ​សរីរាង្គ ប្រព័ន្ធ​សវន​កម្ម​ផ្ទៃក្នុង បច្ចេកទេស​ដាំ​ដុះ ការ​ធ្វើ​ផែនការ​ទិញ​លក់ សហគ្រិនភាព គោល​គំនិត​អាជីវកម្ម ការ​កត់ត្រា​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ