ទីបំផុត! អតីតរដ្ឋមន្ត្រី​​រូបសង្ហារ​​ធ្វើ​តាម​សន្យា ក្រោយ​រៃ​អង្គាសប្រាក់​ជួយ​សិស្ស​ក្រីក្រគ្រប់ចំនួន​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! អតីតរដ្ឋមន្ត្រី​​រូបសង្ហារ​​ធ្វើ​តាម​សន្យា ក្រោយ​រៃ​អង្គាសប្រាក់​ជួយ​សិស្ស​ក្រីក្រគ្រប់ចំនួន​

4 ខែ មុន

ម៉ា​ឡេ​ស៊ី ៖ ក្នុង​នាម​ជា​កូនប្រុស​ម្នាក់ អតីតរដ្ឋមន្ត្រី​ក្រសួង​យុវជន និង​កីឡា​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​លោក Syed Saddiq បាន​សម្រេច​កោរសក់​ ដោយ​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន…

ម៉ា​ឡេ​ស៊ី ៖ ក្នុង​នាម​ជា​កូនប្រុស​ម្នាក់ អតីតរដ្ឋមន្ត្រី​ក្រសួង​យុវជន និង​កីឡា​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​លោក Syed Saddiq បាន​សម្រេច​កោរសក់​ ដោយ​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន បន្ទាប់​ពី​សម្រេច​លើស​គោលដៅ​ក្នុង​ការ​រៃ​អង្គាសប្រាក់​បានរហូតដល់​​ចំនួន​២០​ម៉ឺន​រីង​ហ្គី​ត (​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) នៅ​ក្នុង​កម្មវិធី Challenge កម្សាន្ត​ដ៏​មាន​ប្រយោជន៍​មួយ ដែល​មានឈ្មោះ​ថា «#BotakChallenge» ដែល​អតីតរដ្ឋមន្ត្រី​វ័យក្មេង​រូប​នេះ បាន​បង្កើត​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។ គួររំលឹកថា អតីតរដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​រូប​សង្ហា​បង្កើត​កម្មវិធី​ប្លែក​ម្យ៉ាង​ដើម្បី​ជួយ​សិស្ស​ក្រីក្រ

Picture

លោក Syed Saddiq បាន​សម្រេច​ឱ្យ​ម្តាយ​របស់​គាត់ គឺ​លោកស្រី Sharifah Mahani Syed Abdul ជា​អ្នក​កោស​ក់ដោយ​ផ្ទាល់​ដៃ ហើយ​ដែល​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ Astro Awani កាលពី​ល្ងាច​ថ្ងៃ​ទី ៣០ ធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ​។

Picture

រំលឹក​ជូន​ថា វត្ថុបំណង​ក្នុង​ការ​បង្កើត​កម្មវិធី Challenge មានឈ្មោះ​ថា «#BotakChallenge» មួយ​នេះ ពី​សំណាក់​អតីតរដ្ឋមន្ត្រី​ដែល​បច្ចុប្បន្ន​មាន​វ័យ​២៨​ឆ្នាំ​ខាងលើ កាលពី​ថ្ងៃ​ទី ២៦ ធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ គឺ​ដើម្បី​យក​ប្រាក់​ដែល​ទទួល​បាន​ទាំងអស់​ទៅ​ទិញ​កុំព្យូទ័រ​យួរដៃ​ផ្តល់​ដល់​សិស្ស​ក្រីក្រ​នៅ​សាលារៀន​មួយ​កន្លែង ក្នុង​ទីក្រុង Muar និង​ដើម្បី​ឆ្លើយ​ត​តាម​យុទ្ធនាការ «​គ្រួសារ ១ កុំព្យូទ័រ​យួរដៃ ១» របស់​អតីតរដ្ឋមន្ត្រី​វ័យក្មេង​រូប​នេះ​៕

Picture
Picture
Picture
Picture
Picture
Picture