ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រី ឲ្យល្បាតតាម​ព្រំដែន​ឲ្យម៉ឺងម៉ាត់ ក្រោយរក​ឃើញ​ពលករមកពីថៃ ឆ្លងកូវីដ​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ចេញនូវបទបញ្ជា និងវិធានការបន្ទាន់ ដោយឲ្យកម្លាំងទាំងអស់ គ្រប់គ្រង​ឲ្យបានហ្មត់ចត់ តាមច្រកព្រំដែន…

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ចេញនូវបទបញ្ជា និងវិធានការបន្ទាន់ ដោយឲ្យកម្លាំងទាំងអស់ គ្រប់គ្រង​ឲ្យបានហ្មត់ចត់ តាមច្រកព្រំដែន និងច្រករបៀង ដាច់ខាត មិន​ឲ្យមានអ្នកលួចឆ្លងដែន ចូលក្នុងប្រទេសយើង ដោយមិនបានយកសំណាក ឬពិនិត្យ និងធ្វើចត្តាឡីស័កនោះ។

បទបញ្ជាម៉ឹងម៉ាត់នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាស​ក្នុងសារពិសេសបន្ទាន់ នៅព្រលប់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីសម្តេចប្រកាសថា កាលពីថ្ងៃម្សិលមិញ ( ថ្ងៃទី៣០ធ្នូ ) រកឃើញពលករខ្មែរ ឆ្លងកូវីដ១៩ ចំនួន ២នាក់ ហើយនៅថ្ងៃទី៣១ ខែធ្នូនេះ គិតត្រឹមម៉ោង ៥ល្ងាច មានអ្នកឆ្លង ៦នាក់។ ក្នុងនោះ វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា ក៏បានបញ្ជាក់មកថា មានករណីសង្ស័យជាច្រើនទៀត ដែលសរុបទៅ អាច​មានអ្នកឆ្លងកូវីដពីថៃ កើនឡើងដល់ជាង ១០នាក់​។​

សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់បទបញ្ជា​ឲ្យកងទ័ព​ បញ្ឈប់​សកម្មភាព​ដឹកជញ្ជូន​ពលករ ដែលឆ្លងដែនពីថៃ ទៅកាន់បណ្តាខេត្តនានា ដោយរៀបចំ​ពិនិត្យសំណាក និងធ្វើចត្តាឡីស័ក នៅខេត្តតាមព្រំដែន​ទាំង​នោះ ជៀសវាង​ការ​ឆ្លងរាលដាល​ក្នុងសហគមន៍នៅកម្ពុជាជាថ្មីទៀត​។

សម្តេចតេជោ ក៏បានបញ្ជាទៅកាន់អាជ្ញាធរសមត្ថកិច្ចខេត្តនៅខាងក្រោយ ត្រូវពិនិត្យ​ឲ្យបានហ្មត់ចត់​លើពលករ​ចំណាកស្រុក ដែលទើបមកពីថៃដោយស្ងាត់ៗ ត្រូវចុះ​ទៅយកសំណាក និងណែនាំ​ឲ្យធ្វើចត្តាឡីស័កត្រឹមត្រូវ ជៀសវាង​ការឆ្លង​ទៅ​ក្រុមគ្រួសារ និងសហគមន៍​៕ ដោយ៖ ពៅ រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ