ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ស្វា​ខាំ​ម្ចាស់​កាលពី​ព្រឹក​មិ​ញ នៅ​មុន​នេះ​ត្រូវ​បា.ញ់​សម្លា.ប់​ហើយ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សត្វ​ស្វា​ដែល​បាន​វាយប្រហារ​ខាំ​ម្ចាស់​ ដែល​ជា​អតីត​មេឃុំ​វាល​រេញ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​នោះ កាលពី​វេលា​ម៉ោង​​០១​រសៀល​ថ្ងៃ​ទី​០៩ កក្កដា នេះ ត្រូវ​បាន​សម្លា.ប់​ហើយ​ ដោយ​ប្រើ​កាំភ្លើង​ខ្យល់ ។

ខេត្ត​ព្រះ​សីហ​នុ ៖ សត្វ​ស្វា​ដែល​បាន​វាយប្រហារ​ខាំ​ម្ចាស់​ ដែល​ជា​អតីត​មេឃុំ​វាល​រេញ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​នោះ កាលពី​វេលា​ម៉ោង​​០១​រសៀល​ថ្ងៃ​ទី​០៩ កក្កដា នេះ ត្រូវ​បាន​សម្លាប់​ហើយ​ ដោយ​ប្រើ​កាំភ្លើង​ខ្យល់ ។

ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​ដែល​គេ​កំពុង​រៀបចំ​សម្លាប់សត្វ​​ស្វា​នេះ ត្រូវ​បាន​វា​រើ​ដាច់​ច្រ​វ៉ា​ក់​ចូល​ទៅ​ផ្ទះ​អ្នកស្រុក ទំ​រាំ​តែ​ចាប់​សម្លាប់​​​បាន គឺ​ប្រើ​រយៈពេល​ច្រើន​ម៉ោង ។

ប្រភព​បន្ត​ថា សព្វថ្ងៃ​ នៅផ្ទះ​​របស់​ជន​រង​គ្រោះ​ គឺ​មាន​ចិញ្ចឹមសត្វ​ច្រើន​​​ដូច​ជា​ត្រី​, ស្វា​១​ក្បាល​, ក្រពើ​២​ក្បាល នៅ​ក្នុង​ដី​ឡូត៍​របស់​គាត់​។

គួរ​រំលឹក​ថា អតីត​មេឃុំ​វាល​រេញ​ម្នាក់ ត្រូវ​សត្វ​ស្វា​ដែល​ខ្លួន​ចិញ្ចឹម​វាយប្រហារ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ខណៈ​គាត់​ចូល​ទៅ​ដាក់​ចំណី​ចេក​ឱ្យ​ស៊ី បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​០៩ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​តា​លុង ឈី អាយុ​៧១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើត​ខាងលើ ។ ចំណែក​សត្វ​ស្វា​ប្រភេទ​ឈ្មោល មាន​ទម្ងន់​១០​គីឡូក្រាម ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទិញ​ចេកទុំ​មួយ​ស្និត​យក​ទៅ​ឱ្យ​ស្វា​គាត់​ស៊ី ដែល​សកម្មភាព​នេះ​គាត់​ធ្វើ​ជា​រៀង​រាល់​ព្រឹក ។ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ ពេល​គាត់​ហុច​ចេក​ឱ្យ​ស៊ី​អស់​២ មិនដឹង​យ៉ាងម៉េច ស្វា​នោះ​ហក់​មក​ទាំង​ជាប់ច្រវាក់​ចាប់​គាត់​ខាំ​យក​តែ​ម្តង តែ​សំណាងល្អ វា​ចាប់​បាន​ត្រឹមតែ​ភ្លៅ​មក​ក្រោម​ខាំ​ជង្គង់​ទាំង​២ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​ដេរ​អស់​ជា​ច្រើន​ថ្នេរ ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​ស្វា​នោះ​វាយប្រហារ​ម្ចាស់​រួច បាន​អង្គុយ​លិ​ត​ឈាម​ធ្វើ​ព្រងើយ  ។