3​ស្នៀត​ពី​បច្ចេកទេស​ផ្លាស់​ប្តូរ​គម្រប​យ៉ា​ន់​កង់​រថយន្ត​ឱ្យ​ចូល​ស៊ប់​ល្អ


ការ​ផ្លាស់​ប្តូរ​គម្រប​យ៉ា​ន់​កង់​រថយន្ត​គេ​អាច​ធ្វើ​ទៅ​បាន​ច្រើន​របៀប​តាម​ដែល​លោក​អ្នក​យល់​ថា​វា​មាន​ភាព​ងាយស្រួល​និង​ឲ្យ​មាន​សុវត្ថិភាព ។ ខាងក្រោម​នេះ​ជា​សេចក្តី​ណែនាំ​​ពី​របៀប​ផ្លាស់​ប្តូរ​គម្រប​យ៉ា​ន់​កង់​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ប​ចេ្ច​ទេស​ដូច​តទៅ ៖

ក​-​មួល​ក្បាល​ខ្ចៅ
១-​រក​មើល​ទីតាំង​ក្បាល​ខ្ចៅ​នៅ​លើ​គម្រប​យ៉ា​ន់​កង់​ដែល​អ្នក​ចាំបាច់​ត្រូវ​មួល​ដោះ​វា​ចេញ​។ ប្រសិនបើ​វា​មិន​ងាយ​នឹង​មើលឃើញ​ភ្លាម​ៗ​ទេ​ដោយសារ​ស្ថិត​នៅ​ក្រោម​សន្ទះ​ឬ​បា្ល​ស្ទិ​ក​ចូរ​ប្រើ​ទុ​ណា​វី​ស​ដើម្បី​រំកិល​ចូល​សន្ទះ​តូច​នោះ​ដោយ​ប្រុង​ប្រយ័ត្ន ។

២-​មួល​ដោះ​ខ្ចៅ​និង​គម្រប​យ៉ា​ន់​ចាស់​ចេញ​។ ទុក​ក្បាល​ខ្ចៅ​នៅ​ទីតាំង​មាន​សុវត្ថិភាព​ដែល​អ្នក​ងាយស្រួល​យក​មក​ប្រើ​និង​មិន​ងាយ​បាត់​ឬ​រអិល​ជ្រុះ​ទៅ​ណា ។

៣-​ដាក់​បំពាក់​គម្រប​យ៉ា​ន់​ថ្មី​ទៅ​លើ​កង់​ហើយ​ផ្លាស់​ប្តូរ​ក្បាល​ខ្ចៅ​តែ​ម្តង ។
៤-​មួល​រឹត​បន្តឹង​ដោយ​ទុ​ណា​វី​សនឹង​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន​លៃ​យ៉ាងណា​កុំ​ឲ្យ​តឹង​ខ្លាំង​ពេក ។

ខ​-​ប្រើ​គ្រាប់​សោ​ក្បាល​មួល
១-​មួល​សោ​គ្រាប់​នោះ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទ្រនិចនាឡិកា​ដើរ​ដោយ​គាស់​វា​បន្ធូរ ។ ធ្វើ​បែប​នេះ​នឹង​អាច​ផ្តល់​ភាព​ងាយស្រួល​ប្រសិនជា​ក្បាល​ខ្ចៅ​តឹង​លំបាក​មួល ។ ក្រោយ​ពី​វា​ធូររលុង​ហើយ​អ្នក​អាច​ប្រើ​ដៃ​មួល​យក​ចេញ​បាន ។

២-​យក​ក្បាល​ប៊ូឡុង​ចេញពី​គម្រប​យ៉ា​ន់ ហើយ​ត្រូវ​ទុក​វា​នៅ​កន្លែង​ដែល​មិន​រអិល​បាត់​ទៅ​ណា ។

៣-​ចាប់ផ្តើម​ដោះ​យក​គម្រប​យ៉ា​ន់​ចាស់​ចេញ​មក​ក្រៅ ។

៤-​ដាក់​គម្រប​ថ្មី​ចូល​ទៅ​តាម​រន្ធ​ខ្ចៅ​ដែល​មាន​ហើយ​ប្តូរ​របស់​ថ្មី​ដែល​មាន​មក​ជាមួយ​យ៉ា​ន់​មួយ​ឈុត​តាម​ទីតាំង​របស់​វា​ឲ្យ​បាន​ត្រឹមត្រូវ​និង​ប្រុង​ប្រយ័ត្ន​បន្តិច បន្ទាប់​ពី​មួល​រឹត​វា​ដោយ​ផ្ទាល់​ដៃ​រួច​ហើយ​នោះ ។

៥-​យក​សោ​គ្រាប់​មក​រឹត​បន្តឹង​និង​ប្រើ​ដែកគាស់​ជា​ជំនួយ​បន្ថែម​ដើម្បី​ធានា​បាន​ថា​វា​តឹង​ល្អ​ហើយ ។

គ​-​ប្តូរ​ដោយ​ពុំ​ចាំបាច់​អនុវត្ត​ដូច​ចំណុច​ក​និង​ខ
១-​យក​ចុង​ទុ​ណា​វី​ស​មក​រំកិល​នៅ​ត្រង់​ចុង​ឬ​គែម​គម្រប​យ៉ា​ន់​ដើម្បី​បន្ធូរ​វា​ឲ្យ​រលុង ។
២-​ទើប​ចាប់ផ្តើម​ដោះ​គម្រប​នោះ​ចេញ ។
៣-​បន្ទាប់​មក​ដាក់​គម្រប​ថ្មី​ចូល​តាម​សំណុំ​របស់​វា​នៅ​លើ​តួកង់​រថយន្ត ។
៤-​ទះ​តិច​ៗ​តាម​គែម​យ៉ា​ន់​ជុំវិញ​រហូត​ដល់​វា​ចូល​ងាំ​ុ​គម្រប​ស៊ប់ ។

យក​ញញួរ​កៅស៊ូ​មក​ដំ​លើ​វា​ដោយ​ប្រុង​ប្រយ័ត្ន​ថ្នម​ៗ​តាម​គែម​ជុំវិញ​រង្វង់​កង់​ដើម្បី​ឲ្យ​គម្រប​នោះ​ចូល​ងាំ​ុ​ស៊ប់​ត្រឹមត្រូវ​និង​ជាប់​បាន​ល្អ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ