ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​វត្តមាន​ប្រ​ភ​ទ​សត្វ​សមុទ្រ​កម្រ​នៅ​ដែនសមុទ្រ​កម្ពុជា​​បង្ហាញ​នូវ​ការ​ត្រឡប់​មក​វិញ​នូវ​និរន្តរភាព​បរិស្ថាន​ល្អ​ប្រសើរ​

8 ឆ្នាំ មុន

ខេត្ត​កំពត ​៖ មន្ត្រី​ជំនាញ​ជលផល​បាន​និយាយ​ថា កំណើន​វត្តមាន​ប្រ​ភ​ទ​សត្វ​សមុទ្រ​កម្រ​នៅ​ដែនសមុទ្រ​កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​នូវ​ការ​ត្រឡប់​មក​វិញ​នូវ​និរន្តរភាព​បរិស្ថាន​ល្អ​ប្រសើរ​ក្នុង​ដែនសមុទ្រ​កម្ពុជា

ខេត្ត​កំពត ​៖ មន្ត្រី​ជំនាញ​ជលផល​បាន​និយាយ​ថា កំណើន​វត្តមាន​ប្រ​ភ​ទ​សត្វ​សមុទ្រ​កម្រ​នៅ​ដែនសមុទ្រ​កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​នូវ​ការ​ត្រឡប់​មក​វិញ​នូវ​និរន្តរភាព​បរិស្ថាន​ល្អ​ប្រសើរ​ក្នុង​ដែនសមុទ្រ​កម្ពុជា​និង​ដែនសមុទ្រ​តំបន់កំពត​នេះ​។

លោក ស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពត​បាន​មាន​ប្រសាសន៍ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​ការ​កសាង​ផែនការ​ជាតិ​សកម្មភាព​សម្រាប់​អភិរក្ស​សត្វ​សមុទ្រ​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ជលផល និង អង្គការ​សត្វព្រៃ និង​រុក្ខជាតិ កម្ពុជា នៅ​ក្នុង​សាល​ប្រជុំ​សណ្ឋាគារ​កំពត​ឌី​យ៉ា​ម៉​ង់ ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត​ កាល​ពីព្រឹក ថ្ងៃ​ទី៨ ​កក្កដា ​​២០១៥ នេះ​ថា ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ និង​មន្ត្រី​ជំនាញ​ រួម​ជាមួយ​អង្គការ​ជាតិ​ និង​អន្តរជាតិ​នានា​បាន​ធ្វើការ​អភិរក្ស​តំបន់​កោះ​មួយ​ចំនួន ដូច​ជា កោះ​អាចម៍សេះ​ និង​តំបន់​មួយ​ចំនួន​ទៀត​ និង​អភិរក្ស​ស្មៅ​សមុទ្រ​បាន​ទាក់​ទាញ​​ប្រភេទ​សត្វ​សមុទ្រ​កម្រ​មួយ​ចំនួន​ដូច​ជា ជ្រូក​ទឹក សេះ​សមុទ្រ អណ្តើក​សមុទ្រ និងសត្វ​ផ្សោត​សមុទ្រ​បាន​វិល​ត្រឡប់​មក​ក្នុង​ដែនសមុទ្រ​កម្ពុជា​វិញ​ជា​ច្រើន​ក្បាល​គួរ​ឲ្យ​កត់សំគាល់ផង​ដែរ​។

វត្តមាន​ប្រភេទ​សត្វ​សមុទ្រ​កម្រ​ទាំងនេះ​បាន​បង្ហាញ​ថា ជា​ការ​ត្រឡប់​មក​វិញ​នូវ​និរន្តរភាព​បរិស្ថាន​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជាកាន់តែ​ល្អ​ប្រសើរ​។ ​

លោកនាយ​ខណ្ឌ​ជលផល​បាន​លើក​ឡើង​ទៀត​ថា ការ​កើនឡើង​ប្រភេទ​សត្វ​សមុទ្រ​កម្រ​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា​នេះ ដោយសារ​តែ​មានការ​សហការ​គ្នា​ក្នុង​ការ​អភិរក្ស និង​ផ្សព្វផ្សាយអប់រំ​ដល់​ប្រជា​នេសាទ រួម​ទាំង​ការ​សហការ​ថ្នាក់​តំបន់​ក្នុង​ចំណោម​ប្រទេស​ក្នុង​អាស៊ាន​ដែល​មាន​ដែនសមុទ្រ​ជាប់​គ្នា​ដូច​ជា​ប្រទេស​ម៉ា​ឡេ​ស៊ី វៀតណាម ថៃ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​គ្នាទៅ​វិញ​ទៅ​មក​អំពី​ការ​បំ​លាស់​ទី​តាម​រដូវ​របស់​ប្រភេទ​សត្វ​កម្រ​សមុទ្រ​ទាំងនោះ​។

បើ​តាម​លោក ស សូ​រិ​ន បាន​ឲ្យ​ដឹង​ទៀត​ថា កំណើន​ប្រភេទ​សត្វ​សមុទ្រ​កម្រ​ទាំងនេះ កំពុង​ទាក់ទាញ​ឲ្យ​មាន​ភ្ញៀវ​ទេសចរយ៉ាងច្រើន​ចូល​មក​ទស្សនា​តំបន់ឆ្នេរ​សមុទ្រ​នៅ​កម្ពុជា​។ ជាក់ស្តែង​នៅ​ខេត្តកំពត​ចំនួន​ភ្ញៀវ​ទេសចរ ដែល​មក​កម្សាន្ត​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៥​នេះ មាន​ចំនួន​រហូត​ដល់​៩០​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​៦​ខែ​ដើមឆ្នាំ​២០១៤ មាន​ចំនួន​ត្រឹមតែ​៦០​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ​។

លោក​សង្ឃឹមថា ​ការ​ធ្វើ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ពេញ​មួយ​ថ្ងៃនេះ សមាជិក​នៃ​អង្គ​សិក្ខាសាលា​ទាំងអស់​មានការ​យល់​ដឹង ដោយ​ការ​ប្តូរ​យោបល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នា​ពេល​នេះ​៕  ​