ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំ​ទូលថ្វាយសារលិខិត ថ្វាយ​ព្រះមហាក្សត្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីទទួលព្រះរាជសារ​របស់ព្រះករុណា ព្រះមហាក្សត្រ ដែលបាន​ចូលរួម​អបអរសាទរ​​ចំពោះតំណក់ប្រេងលើកដំបូងរបស់កម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺ​នៅព្រលប់ថ្ងៃទី៣០ ខែធ្នូនេះ សម្តេចតេជោ…

ភ្នំពេញ៖ បន្ទាប់ពីទទួលព្រះរាជសារ​របស់ព្រះករុណា ព្រះមហាក្សត្រ ដែលបាន​ចូលរួម​អបអរសាទរ​​ចំពោះតំណក់ប្រេងលើកដំបូងរបស់កម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺ​នៅព្រលប់ថ្ងៃទី៣០ ខែធ្នូនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រាបបង្គំទូល​ថ្វាយសារលិខិត​ ថ្វាយ​ព្រះមហាក្សត្រ។

ក្នុងសារលិខិត ជាបឋម​ សម្តេចតេជោ សូមព្រះបរម​រាជានុញ្ញាត​ថ្លែងអំណរព្រះរាជគុណ ប្រកបដោយ​បីតិ​សោមនស្សរីករាយជាអនេកប្បការ ថ្វាយព្រះករុណាថ្លៃវិសេស ដែលព្រះអង្គ ទ្រង់​ស្តេច​សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវ​ការកោតសរសើរ និងប្រទាន​ព្រះពរ លើកទឹកចិត្ត​ដល់សម្តេច នាឱកាសរំឭក​ខួប​អនុស្សាវរីយ៍ លើកទី២២ នៃការអនុវត្ត​ដោយជោគជ័យ​នយោបាយឈ្នះឈ្នះ គាប់ជួន​នឹង​ការបើកទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបានតំណក់​ប្រេងលើកដំបូង​។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «​ស្ថិតក្នុងវរោកាសប្រកប​ដោយ​មោទកភាព​ជាតិដ៏ខ្ពង់ខ្ពស់​ជាអតិបរមានេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត​សា​ជាថ្មី ដើម្បីបញ្ជាក់​នូវសក្ខីកម្ម​ជាវិជ្ជមានពាក់ព័ន្ធនឹងមហា​ជោគជ័យ​ជាប្រវត្តិសាស្ត្រ​ធំធេងជាច្រើនឥតគណនាដោយព្រតេជានុភាព ពិសេសចាប់តាំងពី​ព្រះករុណា ជាអម្ចាស់​ជីវិតលើត្បូអ ទ្រង់ស្តេច​ឡើង​គ្រងព្រះបរមសិរីរាជសម្បត្តិជាអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា ថ្មីៗនេះទៀត ជោគលាភប្រត្យ័ក្ស​បំផុតនោះ គឺការទទួលបានតំណក់ប្រេងលើកដំបូង ជាការចាប់ផ្តើម​បើកទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ក្នុងការអភិវឌ្ឍន៍​លើវិស័យឧស្សាហកម្ម​ប្រេងកាត ដែលជាសក្តានុពល​សេដ្ឋកិច្ច នៃព្រះរាជាណាចក្រ​កម្ពុជា កាន់តែរីកចម្រើន​ និងជឿនលឿន​ជាបន្តបន្ទាប់ទៀត»៕​