ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ៖ ការទទួលបាន​តំណក់ប្រេងលើកដំបូង ជាការ​ចាប់​ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ «ការទទួលបានតំណក់​ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រ​ប្រវត្តិសាស្ត្រថ្មី សម្រាប់ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យ​ឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយ នាំ​ឲ្យព្រះរាជាណាចក្រ​កម្ពុជា កាន់តែរីកចម្រើន​ និងជឿនលឿន​ជាបន្តទៀត​»។ នេះជាព្រះរាជបន្ទូល​របស់ព្រះករុណា…

ភ្នំពេញ៖ «ការទទួលបានតំណក់​ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រ​ប្រវត្តិសាស្ត្រថ្មី សម្រាប់ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យ​ឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយ នាំ​ឲ្យព្រះរាជាណាចក្រ​កម្ពុជា កាន់តែរីកចម្រើន​ និងជឿនលឿន​ជាបន្តទៀត​»។ នេះជាព្រះរាជបន្ទូល​របស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។​

ក្នុងព្រះរាជសារ​ ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ បានកោតសរសើរ​ដ៏កក់ក្តៅចំពោះសម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយ​គុណបំណាច់​ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយ​គតិបណ្ឌិត ធ្វើ​ឲ្យព្រះរាជាណាចក្រ​កម្ពុជា មានសុខសន្តិភាព ស្ថិរភាព​សង្គម និងការអភិវឌ្ឍន៍​ជាតិ​ រីកចម្រើន​លើគ្រប់វិស័យ​។

ក្នុងព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ បានជម្រាបជូនសម្តេចតេជោ ដោយព្រះអង្គ បាន​សម្តែង​សេចក្តីសោមនស្សរីករាយ សូម​ចូលរួមអបអរសាទរ​សមិទ្ធផល​បើកទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដែលព្រះរាជាណាចក្រ​កម្ពុជា ទទួលបានតំណក់​ប្រេង​លើកដំបូង ស្របពេលថ្ងៃខួបអនុស្សាវរីយ៍ លើកទី២២ នៃការអនុវត្តដោយ​ជោគជ័យ​​នយោបាយឈ្នះឈ្នះ​របស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ ដែលបាននាំមកនូវសន្តិភាពពេញបរិបូរណ៍ និង​ឯកភាពជាតិ​ដ៏ពេញលេញ៕