ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់​វា​រី​អគ្គិសនី​ខ្ពស់​ជាងគេ​របស់​ឥណ្ឌា​រួចរាល់​ឆ្នាំ​2017

8 ឆ្នាំ មុន

នៅ​ឆ្នាំ​២០១៥ ប្រទេស​ឥណ្ឌា​មាន​សមិទ្ធផល​ថ្មី​មួយទៀត គឺ​ទំនប់​វា​រី​អគ្គិសនី Dibang Dam ដែល​មា​នទី​តាំងនៅ​ស្រុក Lower Dibang Valley រដ្ឋ​អា​រ៉ូ​ណា​ឆាល ប្រា​ដេ​ស ភាគ​ខាងជើង​ប្រទេស ។ នោះ​គឺជា​ទំនប់​វា​រី​អគ្គិសនី

នៅ​ឆ្នាំ​២០១៥ ប្រទេស​ឥណ្ឌា​មាន​សមិទ្ធផល​ថ្មី​មួយទៀត គឺ​ទំនប់​វា​រី​អគ្គិសនី Dibang Dam ដែល​មា​នទី​តាំងនៅ​ស្រុក Lower Dibang Valley រដ្ឋ​អា​រ៉ូ​ណា​ឆាល ប្រា​ដេ​ស ភាគ​ខាងជើង​ប្រទេស ។ នោះ​គឺជា​ទំនប់​វា​រី​អគ្គិសនី​ខ្ពស់​ជាងគេ​ក្នុង​លោក ។

ទំនប់​វា​រី​អគ្គិសនី Dibang Dam  កម្ពស់​២៨៨​ម៉ែត្រ​នឹង​ក្លាយជា​ទំនប់​វា​រី​អគ្គិសនី​ធំ​ជាងគេ​របស់​ឥណ្ឌា និង​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​។ វា​មាន​ផ្ទៃ​១៦,៥​លាន​ម៉ែត្រ​គីប និង​អាច​បង្កើត​ថាមពល​វា​រី​អគ្គិសនី​ដល់​ទៅ​៣​ពាន់​មេ​ហ្គា​វ៉ា​ត់​ឯណោះ ។ ក្រៅពី​នេះ​ទំនប់​វា​រី​អគ្គិសនី Dibang Dam នឹង​ជួយ​ដល់​ការ​គ្រប់គ្រង​គ្រោះ​ទឹកជំនន់​នៅ​តំបន់​ជ្រលង​ភ្នំ Dibang Valley ផង​ដែរ ។

គម្រោង​នោះ​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​ដែល​ដឹកនាំ​ដោយ​លោក​ម៉េ​ន​ម៉ូ​ហាន ស៊ី​ង នៅ​ថ្ងៃ​ទី​៣១ មក​រា ២០០៨ តែ​ក្នុង​ឆ្នាំ​២០១៣ ក្រសួងបរិស្ថាន និង​ព្រៃឈើ​ឥណ្ឌា​បាន​ច្រានចោល​គម្រោង​នេះ ។ ទោះជា​យ៉ាងណា​ក្តី នៅ​ឆ្នាំ​បន្ទាប់​ក្រុមហ៊ុន​សាជីវកម្ម​ថាមពល​វា​រី​អគ្គិសនី​ជាតិ​ហៅ​កាត់​ថា NHPC Limited បាន​ទទួលយក​គម្រោង​នោះ​វិញ៕