ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ក្រិ​ក​ទន់ជង្គង់​អង្គុយ​យំ​ព្រោះ​បើកប្រាក់​ចូល​និវត្តន៍​បាន​តិចតួច

8 ឆ្នាំ មុន

AFP ផ្សាយ​ថា លោកតា Giorgos Chatzifotiadis អាយុ​៧៧​ឆ្នាំ មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទទួលផល​ប៉ះពាល់​ពី​ការ​គ្រប់គ្រង​ចំណាយ​របស់​រដ្ឋាភិបាល​ក្រិ​កបាន​ទន់ជង្គង់​អង្គុយ​យំ​នៅ​មុខ​ធនាគារ

AFP ផ្សាយ​ថា លោកតា Giorgos  Chatzifotiadis  អាយុ​៧៧​ឆ្នាំ មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទទួលផល​ប៉ះពាល់​ពី​ការ​គ្រប់គ្រង​ចំណាយ​របស់​រដ្ឋាភិបាល​ក្រិ​កបាន​ទន់ជង្គង់​អង្គុយ​យំ​នៅ​មុខ​ធនាគារ បន្ទាប់​ពី​ទៅ​ធនាគារ​ចំនួន​៤ ប៉ុន្តែ​មិន​អាច​បើកប្រាក់​ចូល​និវត្តន៍​របស់​ខ្លួន និង​ប្រពន្ធ​បាន​ពេញលេញ ដោយ​គាត់​បើកប្រាក់​បាន​ត្រឹមតែ​១២០​អឺ​រ៉ូ​ប៉ុណ្ណោះ ។

លោកតា Giorgos រៀបរាប់​ថា «​ខ្ញុំ​និង​ប្រពន្ធ​ជា​ជនជាតិ​ក្រិ​ក​នៅ​ភាគ​ខាងជើង​ប្រទេស​ដែល​បាន​យក​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​ធ្វើការ​នៅ​ក្នុង​ល្អាង​ធ្យូងថ្ម ដើម្បី​រក​ប្រាក់​សម្រាប់​ចាយវាយ​នៅ​ពេល​ចាស់ ។ ខ្ញុំ​ជា​ប្រជាជន​ម្នាក់​ជួបនឹង​ជីវភាព​ក្រីក្រ ខ្ញុំ​បានឃើញ​ការ​ធ្វើ​អត្តឃាតកាន់តែ​ច្រើន ។ ខ្ញុំ​ជា​មនុស្ស​ទន់ជ្រាយ​ចំពោះ​ការ​មើលឃើញ​ស្ថានភាព​បែប​នេះ និង​មិន​អាច​ទ្រាំ​ឃើញ​ប្រទេស​របស់​ខ្លួន​ជួប​វិបត្តិ គឺជា​មូលហេតុ​ឱ្យ​ខ្ញុំ​អស់សង្ឃឹម​ទើប​អង្គុយ​យំ » ។

រដ្ឋាភិបាល​ក្រិ​កបាន​ចេញ​បញ្ជា​ឱ្យ​គ្រប់គ្រង​ការ​បើកប្រាក់​ពី​ទូ ATM ដោយ​កំណត់​ឱ្យ​ពលរដ្ឋ​ម្នាក់​បើក​បាន​តែ​៦០​អឺ​រ៉ូ​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ ព្រោះ​កើត​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​ខ្លាំង​នៅ​ក្នុង​ប្រទេស​។ លើស​ពី​នេះ​កាលពី​ថ្ងៃ​ទី​១ កក្កដា ២០១៥ រដ្ឋាភិបាល​បាន​បើក​សាខា​ធនាគារ​មួយ​ចំនួន ដើម្បី​ឱ្យ​ជន​ចាស់ជរា​អាច​បើកប្រាក់​បំណាច់​របស់​ពួក​គេ​បាន ប៉ុន្តែ​កំណត់​ខ្ពស់​បំផុត​ត្រឹម​១២០​អឺ​រ៉ូ​។ រដ្ឋាភិបាល​ក្រិ​កបាន​រៀបចំ​ឱ្យ​មានការ​បោះ​ប្រជាមតិ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស កាលពី​ថ្ងៃ​ទី​៥ កក្កដា ២០១៥ ដោយ​លទ្ធផល​ដែល​បង្ហាញ​ជា​លើក​ដំបូង​មាន​លក្ខណៈ​មិន​ស្របគ្នា ប៉ុន្តែ​មាន​សំឡេង​ប្រហាក់ប្រហែល​គ្នា ៕