ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែល​90% នៃ​ជនជាតិ​ឥណ្ឌា​នៅ​ជនបទ​គ្មាន​ទូ​ទឹក​ក​ប្រើប្រាស់

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក​អា​រុន ជេ​ត​លី រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់​ឥណ្ឌា បាន​ថ្លែង​ទាក់ទិន​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ទី​ជនបទ​ប្រហែល​១៨០​លាន​គ្រួសារ​នៅ​ទូ​ទាំង​

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក​អា​រុន ជេ​ត​លី រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់​ឥណ្ឌា បាន​ថ្លែង​ទាក់ទិន​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ទី​ជនបទ​ប្រហែល​១៨០​លាន​គ្រួសារ​នៅ​ទូ​ទាំង​ប្រទេស​ដោយ​រដ្ឋាភិបាល​បាន​ចំណាយពេល​អង្កេត​តាំងពី​ឆ្នាំ​២០១១​កន្លង​មក​ឃើញ​ថា មាន​ប្រហែល​២៥,៥% នៃ​ក្រុម​គ្រួសារ​គំរូ មាន​ប្រាក់ខែ​លើស​ពី​៥.០០០​រូពី (​ប្រាក់​ឥណ្ឌា​) ឬ​៨៥​ដុល្លារ ចំណែក​ប្រាក់​ចំណូល​មធ្យម​របស់​ជនជាតិ​ឥណ្ឌា​នៅ​ទូ​ទាំង​ប្រទេស ក្នុង​មួយ​ខែ​ប្រហែល​៥.១៣០​រូពី ឬ​ប្រហែល​៩០​ដុល្លារ ។

ប្រហែល​៦៨% នៃ​ក្រុម​គ្រួសារ​គំរូ គឺ​មាន​ទូរស័ព្ទ​ចល័ត​សម្រាប់​ប្រើ​ក្នុង​១​គ្រួសារ​យ៉ាងតិច​១​គ្រឿង ប៉ុន្តែ​មាន​ប្រហែល​១១% មាន​ទូទឹកកក​សម្រាប់​ប្រើប្រាស់ ។

ប្រសិនបើ​បែងចែក​ទៅ​តាម​រដ្ឋ​ឃើញ​ថា តួលេខ​ស្ថិតិ​មាន​កាន់តែ​ទាប​បន្ថែម​ទៀត ដោយ​មាន​ត្រឹម​៣% នៃ​ក្រុម​គំរូ​ក្នុង​រដ្ឋ​ភី​ហា និង​រដ្ឋ​ឆាត​ទី​សា​ខន ដែល​មាន​ទូទឹកកក​ប្រើ​នៅ​ក្នុង​គ្រួសារ ។

ហេតុ​ដូច្នេះ​លទ្ធផល​អង្កេត​កាលពី​ឆ្នាំ​មុន​របស់​ក្រុមហ៊ុន យូ​រ៉ូ​ម៉ូនីទ័រ ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​លើ​ផ្នែក​ទីផ្សារ​របស់​អង់គ្លេស​ឃើញ​ថា មាន​ប្រហែល​២៧% នៃ​ក្រុម​គ្រួសារ​សរុប​នៅ​ឥណ្ឌា​មាន​ទូ​ទឹកកក ប៉ុន្តែ​នៅ​តិច​ជាង​ចំនួន​មធ្យម​របស់​ពលរដ្ឋ​អាស៊ីដែល​មាន​ប្រហែល​៦៥% ។ កាលពី​ពេល ថ្មី​ៗ​កន្លងមក លោកនាយក​រដ្ឋមន្ត្រី​ន​រេ​ន​ត្រា ម៉ូ​ឌី របស់​ឥណ្ឌាបាន​ប្រកាស​លើ​ការ​ចំណាយ​ប្រាក់​ជាតិ​ប្រហែល​៨.០០០​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​គម្រោងការផ្តួចផ្តើម​ផ្នែក​កសិកម្ម និង​បច្ចេកវិទ្យា​ដែល​ទាក់ទិននឹង​កសិកម្ម ក្រោយ​ពី​ទទួល​ការ​រិះគន់​ពី​បណ្តា​ភាគី​ជា​ច្រើន​ថា​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​អាណត្តិ​បច្ចុប្បន្ន​បាន​ផ្តល់​សារសំខាន់​លើ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ហួស​ដែន​កំណត់ ៕