ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2020​ចេញ​លទ្ធផល​ស្រាវជ្រាវ​បង្កើន​អាយុ

8 ឆ្នាំ មុន

នៅ​ឆ្នាំ​២០២០ អ្នក​វិទ្យាសាស្ត្រ​ដែល​ពិសោធន៍​ពី​អាយុកាល​របស់​មនុស្ស​នឹង​បង្ហាញ​ចេញ​លទ្ធផល​តាម​រយៈ​សត្វ​កណ្តុរ ព្រោះ​វា​មាន DNA ស្រ​ដៀង​គ្នា​ទៅ​នឹង​មនុស្ស ។ តាម​រយៈ​ការ​ពិសោធន៍​នោះ​នឹង​ហុច​លទ្ធផល​វិជ្ជមាន

នៅ​ឆ្នាំ​២០២០ អ្នក​វិទ្យាសាស្ត្រ​ដែល​ពិសោធន៍​ពី​អាយុកាល​របស់​មនុស្ស​នឹង​បង្ហាញ​ចេញ​លទ្ធផល​តាម​រយៈ​សត្វ​កណ្តុរ ព្រោះ​វា​មាន DNA ស្រ​ដៀង​គ្នា​ទៅ​នឹង​មនុស្ស ។ តាម​រយៈ​ការ​ពិសោធន៍​នោះ​នឹង​ហុច​លទ្ធផល​វិជ្ជមាន ហើយ​អ្នក​វិទ្យាសាស្ត្រ​ជឿជាក់​ថា នឹង​ពន្យារ​អាយុកាល​របស់​មនុស្ស​រស់នៅ​ជាង​១០០​ឆ្នាំ ឬ​ច្រើន​ជាង​នេះ​ដូច​បុព្វបុរស​ជំនាន់​មុន​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ បណ្តា​ជំងឺ​ដែល​គំរាមកំហែង​ជីវិត​មនុស្ស​ដូច​ជា​ជំងឺអេដស៍ ថ្លើម និង​ជំងឺ​សាហាវ​មួយ​ចំនួន​ទៀត​នឹង​លែង​មាន​អានុភាព ឬ​ត្រូវ​កម្ចាត់​ចោល​តែ​ម្តង​ដោយសារ​តែ​ការ​ជឿនលឿន​ផ្នែក​វិទ្យាសាស្ត្រ និង​កា​រវិ​វ​ឌ្ឍ​របស់​មនុស្ស ។

ការ​រស់នៅ​យូរអង្វែង​គឺជា​ក្តី​ស្រមៃ​របស់​អ្នកនិពន្ធ​រឿង​ប្រលោម ហើយ​វា​នឹង​ក្លាយជា​ការ​ពិត​ក្នុង​វិទ្យាសាស្ត្រ​សម័យ​ទំនើប​ដែល អ្វី​ៗ​គ្រប់យ៉ាង​ស្ថិត​ក្នុង​ការ​ពិសោធ​ស្វែងរក​ការ​ទម្លាយ​អាថ៌​កំបាំង​នៃ​ពិភព​មនុស្ស ។

មហាសេដ្ឋី​លើ​ពិភពលោក​មួយ​ចំនួន​បាន​និង​កំពុង​សិក្សា​លើ​ការ​ស្រាវជ្រាវ​នៃ​កា​រវិ​វ​ឌ្ឍ​អាយុកាល​របស់​មនុស្ស ហើយ​ពួក​គេ​រំពឹង​ថា​អំឡុង​ពេល​១​ទស​វត្ស​ខាង​មុខ​ទៀត​ការ​ស្រាវជ្រាវ​នឹង​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​ថ្នាំ ឬ​ជា​ការ​ចាក់​បញ្ចូល​កោសិកា​ថ្មី​ក្នុង​រាង​កាយ​មនុស្ស ៕