ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេក​មិន​សូវ​​បានថ្លៃ​​អ្នក​ដាំ​នៅ​ស្រុក​ចំការ​លើ​កា.ប់​ចោល​យក​ដី​ដាំ​កៅស៊ូ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផ្លែចេកណាំវ៉ា​សំបូរ​ទៅ​ដោយ​វីតា​មីន​ជា​ច្រើន​មុខ មិនតែប៉ុណ្ណោះ​​​ផ្លែ​ខ្ចី​អាច​យក​ទៅស្ល​កកូរ ស្លម្ជូរ ធ្វើ​ជា​អន្លក់ ឯ​ផ្លែទុំ​ធ្វើ​នំអន្សម អាំង ចេក​ចៀន ធ្វើដំណាប់ និង​បង្អែម ។ ចេកណាំវ៉ា​ក៏​អាច​ជួយសំរួល​ដល់​ក្រពះ និង​ពោះវៀន​បាន​ល្អ​ផង​ដែរ ។ ចេកណាំវ៉ា​ជា​ដំណាំ​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​នៅ​តាម​ទី​ជនបទ​ស្រុកចំការមាន​ដាំ​ស្ទើរ​គ្រប់​ផ្ទះ​ទាំ​ង​អស់ ព្រោះ​វា​ងាយស្រួល​ក្នុង​ការ​​ដាំដោយ​គ្រាន់តែ​ដាំ​កូន​មួយ​ដើម​វា​ដុះ​កូន​បន្ដ​ទៀត​ជា​ហូរហែ

រាជធានីភ្នំពេញ ៖ ផ្លែចេកណាំវ៉ា​សំបូរ​ទៅ​ដោយ​វីតា​មីន​ជា​ច្រើន​មុខ មិនតែប៉ុណ្ណោះ​​​ផ្លែ​ខ្ចី​អាច​យក​ទៅស្ល​កកូរ ស្លម្ជូរ ធ្វើ​ជា​អន្លក់ ឯ​ផ្លែទុំ​ធ្វើ​នំអន្សម អាំង ចេក​ចៀន ធ្វើដំណាប់ និង​បង្អែម ។ ចេកណាំវ៉ា​ក៏​អាច​ជួយសំរួល​ដល់​ក្រពះ និង​ពោះវៀន​បាន​ល្អ​ផង​ដែរ ។ ចេកណាំវ៉ា​ជា​ដំណាំ​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​នៅ​តាម​ទី​ជនបទ​ស្រុកចំការមាន​ដាំ​ស្ទើរ​គ្រប់​ផ្ទះ​ទាំ​ង​អស់ ព្រោះ​វា​ងាយស្រួល​ក្នុង​ការ​​ដាំដោយ​គ្រាន់តែ​ដាំ​កូន​មួយ​ដើម​វា​ដុះ​កូន​បន្ដ​ទៀត​ជា​ហូរហែ ហើយ​ទំលាក់​ត្រយូង​ចេញ​ផ្លែ បន្ដបន្ទាប់ ។ នៅ​លើ​ទីផ្សារ​វិញ ថ្ងៃ​ណា​ក៏​មាន​ចេកណាំវ៉ា​លក់​ដែរ និងរឹតតែ​សំបូរ​​នៅ​ថ្ងៃ​​ពេញ​បូណ៌មី ឬ​ថ្ងៃ​សីល​ដោយ​ប្រជាពលរដ្ឋ​តែងតែ​ទិញ​យក​ទៅ​ដាក់​សែន​គោរព​បូជា ។ ផ្សារ​ដែល​លក់​ចេកណាំវ៉ា​សំរាប់​ចែកចាយ​គ្រប់​ខេត្ដ​-​ក្រុង​នោះ គឺ​ផ្សារ​ដើម​គ ក្នុង​រាជធានី​ភ្នំពេញ ។

អាជីវករ​លក់​ចេក​ឈ្មោះកែវ ចាន់​ថុ​ល អាយុ​៤៥​ឆ្នាំ ភេទ​ស្រី ជា​អ្នកលក់​ចេកណាំវ៉ា​បោះ​ដុំ​និង​លក់រាយ​នៅ​ផ្សារដើម​គ​តាំងពី​ឆ្នាំ​១៩៩៤​មក​ឱ្យ​ដឹង​ថា ចេកណាំវ៉ា​ដែល​គាត់​លក់​នេះ គឺ​នាំ​យក​មក​ពី​ស្រុក​ចំការលើខេត្ដកំពង់ចាម។ រដូវ​ដែល​សំបូរ​ចេក​លក់​ជាងគេ​គឺ​នៅ​រដូវវស្សា ចំណែករដូវប្រាំង​មិនសូវ​មាន​ចេក​ទេ តែ​នៅ​តែ​មាន​លក់គ្រប់​តំរូវការ​ដែរ និងមិន​បាន​នាំ​​មក​ពី​ប្រទេស​ជិតខាង​​​ទេ ។ អាជីវករ​លក់​ចេករូប​នេះ​បន្ដ​ទៀត​ថា ចេក​លក់ដាច់​ជាងគេសំរាប់​សែន​ថ្ងៃសីល​ ។ គាត់​ទិញ​​ចេកយក​ទៅទុក​មុន​ថ្ងៃសីល​ពីរ​ថ្ងៃ ដើម្បី​ចេកទុំ ល្អ ព្រោះ​ចេក​ដែល​យក​មក​ពី​ចំការ​ជា​ចេក​ចាស់​មិន​ទាន់​ទុំ​ទេ ។ មុន​ថ្ងៃ​​សីលគឺ​គាត់​លក់​អស់​២​ឡានក្នុង​មួយ​ឡាន​ចំណុះ​២​តោន​កន្លះផ្ទុក​ចេក​បាន​៥​ពាន់​ស្និត ។

ជួប​ជាមួយ​អ្នក​ដឹក​ចេកមក​ពី​ខេត្ដកំពង់ចាម​សំរាប់​លក់​នៅ​ផ្សារ​ដើម​គ​ឈ្មោះម៉ូត ផេ​ត អាយុ​៤៧​ឆ្នាំ ភេទ​ប្រុស មានស្រុក​កំណើត​នៅ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចំការលើឱ្យ​ដឹង​ថា គាត់​ជា​អ្នក​ដើរ​ទិញ​ចេក​ពី​ចំការ​សំរាប់​លក់​បន្ដ និងមាន​ដី​ចំនួន​៥​ហិ​កតា សំរាប់​ដាំចេក​ផ្ទាល់​ខ្លួន​ផង​ដែរ ។ នៅខេត្ដកំពង់ចាម​មាន​ស្រុក​ពីរ​ដែល​ដាំចេក​ណាំវ៉ា គឺ​ស្រុក​ចំការលើ និងស្រុក​ស្ទឹង​ត្រង់តែ​ស្រុក​ចំការលើ​ដាំ​ច្រើន​ជាង ។

​កសិករម៉ូត ផេ​ត ​ប្រាប់​ទៀតថា ចេក​ណាំវ៉ា​ដាំ​រយៈពេល​មួយ​ឆ្នាំ​ទើបបាន​ផល ។ ក្នុង​មួយ​គុម្ព​បើ​ដី​ល្អ​ដាំ​បានរយៈពេល​១០​ឆ្នាំ​ទើប​ឡើង​គល់ តែបើ​ដី​ប្រៃ​មិនល្អ​បាន​តែ​៥​ឆ្នាំ​ទេ ត្រូវ​កាប់​គាស់​គល់​ចេញ​​ដាំ​ថ្មី​ឡើង​វិញ ។ ដំណាំ​ចេក​ដាំ​មិន​ដាក់​ជីគីមី​អ្វី​ទាំងអស់ បើ​ខែប្រាំង​គ្រាន់តែ​ស្រោច​ទឹក​ខ្លះ តែបើ​ខែវស្សា​វិញ​មិនបាច់​ស្រោច​ទឹក​ទេ ។ ការដាំចេក​លើ​ផ្ទៃដី​ទំហំ​១​ហិ​កតា បើ​ខែវស្សា​ផ្ដល់​ផល​ម្ដង​បាន​៥០០​ស្និត តែបើ​ខែប្រាំង​វិញ​កាប់​បាន​តែពី​១០០​ទៅ​១៥០​ស្និតប៉ុណ្ណោះ ។ សំរាប់​ដំ​ណាំ​ចេក​របស់​គាត់មួយ​ហិ​កតា​ គឺកន្លះ​ខែ​កាប់​បាន​ម្ដង ។ ​ផ្លែ​ចេក​សំរាប់​ឆ្នាំ​ទី​មួយ​មិនសូវ​ធំ​ល្អ​ទេ ទាល់តែ​ឆ្នាំ​ទី​ពីរ​ទី​បី ទើប​ធំ​ល្អ ។ កសិករ​រូប​នោះ​និយាយ​​ថា គាត់​ដើរ​ប្រមូល​ទិញ​ចេក​ពី​ចំការ​យក​មក​លក់​ដល់​ភ្នំពេញ​ចំណេញ​បាន​តែ​១​ស្និត១០០​រៀល​ប៉ុណ្ណោះ ហើយ​ទូទាត់​​ជាម​ួយ​​ថ្លៃ​សាំង​រថយន្ដ​​ គឺ​សល់​ប្រាក់​ចំណេញ​​មិនច្រើន​ប៉ុន្មាន​​ទេ ។ បច្ចុប្បន្ន​មិនសូវ​សំបូរ​ចេក​ដូច​កាលពីមុន​ឡើយ ព្រោះ​ប្រជា​ពល​រដ្ឋបានកា​ប់​ចោល​យក​ដី​ដាំ​កៅស៊ូ​វិញ ៕