ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​បញ្ហា​មិន​ស្រួលខ្លួន​ក្រោយ​ពី​គេង​មិន​ស្កប់ស្កល់

3 ឆ្នាំ មុន

ហេតុផល​សម្រាប់​ការ​គេង​មិន​លក់ មាន​ភាព​ខុស​ប្លែក​គ្នា ហើយ​ជា​រឿយ​ៗ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​បញ្ហា​ផ្លូវចិត្ត ។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ​បាន​អះអាង​ថា ការ​គេង​មិន​លក់ និង​ការ​ខ្សោះ​ជាតិ​ទឹក​មាន​ទំនាក់ទំនង​គ្នា ។ អាការ​ឈឺក្បាល​មិន​ស្រួលខ្លួន​ក្រោយ​ពី​គេង​មិន​លក់​ពេល​យប់​អាច​សម្រួល​បាន​ដោយ​ការ​ផឹកទឹក​ឱ្យ​គ្រប់ ។…

ហេតុផល​សម្រាប់​ការ​គេង​មិន​លក់ មាន​ភាព​ខុស​ប្លែក​គ្នា ហើយ​ជា​រឿយ​ៗ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​បញ្ហា​ផ្លូវចិត្ត ។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ​បាន​អះអាង​ថា ការ​គេង​មិន​លក់ និង​ការ​ខ្សោះ​ជាតិ​ទឹក​មាន​ទំនាក់ទំនង​គ្នា ។ អាការ​ឈឺក្បាល​មិន​ស្រួលខ្លួន​ក្រោយ​ពី​គេង​មិន​លក់​ពេល​យប់​អាច​សម្រួល​បាន​ដោយ​ការ​ផឹកទឹក​ឱ្យ​គ្រប់ ។

យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​សិក្សា​នៅ​សាកលវិទ្យាល័យ Penn State, Pennsylvania បានឱ្យ​ដឹង​ថា អ្នក​ដែល​គេង​រយៈពេល ៦​ម៉ោង​ក្នុង​មួយ​យប់ មាន​ទឹកនោម​ខាប់ និង​ខ្សោះ​ជាតិ​ទឹក ជាង​អ្នក​ដែល​បាន​គេង​លក់​ស្កប់ស្កល់​រយៈពេល ៨​ម៉ោង​ជា​រៀងរាល់ថ្ងៃ ។

ការ​សិក្សា​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​អត្ថបទ​វេជ្ជសាស្ត្រ Sleep មានការ​ចូលរួម​ពី​មនុស្ស​ពេញវ័យ​ជាង ២​ម៉ឺន​នាក់ នៅ​សហរដ្ឋអាមេរិក និង​ចិន ដែល​ពួក​គេ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​កត់ត្រា​ទម្លាប់​នៃ​ការ​គេង និង​វិភាគ​ទៅ​លើ​ទឹកនោម ។

អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ទំនាក់ទំនង​គ្នា​រវាង​គុណភាព​នៃ​ការ​គេង​លក់ និង​កម្រិត​ជាតិ​ទឹក​ក្នុង​ខ្លួន​មាន​ឥទ្ធិពល​ទៅ​លើ​អរ​ម៉ូ​ន​ក្នុង​ខ្លួន​ម្យ៉ាង​ហៅ​ថា Vasopressin ។ អ្នក​ស្រាវជ្រាវ លោក Asher Rosinger ដែល​ជា​សាស្ត្រាចារ្យ​ជំនួយការ​នៅ Penn State ពន្យល់​ថា អរ​ម៉ូ​ន Vasopressin បញ្ចេញ​នៅ​ពេល​គេង​លក់ ហើយ​ប្រសិនបើ​អ្នក​គេង​មិន​លក់ ឬ​ឆាប់​ក្រោក​ពេក វា​នឹង​ចេញ​មក​មិន​បាន ឬ​មិន​ទាន់​បាន​ច្រើន​នោះ​ទេ ។ វា​ជា​អរ​ម៉ូ​ន​ធ្វើ​ឱ្យ​មានការ​ស្រូបទឹក​ចូល​ក្នុង​រាង​កាយ ។ ដូចនេះ ប្រសិនបើ​អ្នក​គេង​មិន​លក់ អ្នក​នឹង​មានការ​ខ្សោះ​ជាតិ​ទឹក ។

ការ​សិក្សា​ខាងលើ​បាន​លើក​ឡើង​ថា ប្រសិនបើ​អ្នក​គេង​បាន​តែ ៦​ម៉ោង​ក្នុង​មួយ​យប់ វា​អាច​ប៉ះពាល់​ដល់​ស្ថានភាព​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​របស់​អ្នក ។ ប្រសិនបើ​អ្នកមាន​អារម្មណ៍មិនល្អ ឬ​ហត់នឿយ​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពី​គេង​មិន​បាន​លក់​ស្រួល ចូរ​ផឹកទឹក​បន្ថែម ។

ការ​មាន​ជាតិ​ទឹក​ក្នុង​រាង​កាយ​មិន​គ្រប់គ្រាន់ អាច​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​មិនល្អ​ដល់​រាង​កាយ ដូច​ជា​វិលមុខ មាន​អារម្មណ៍​ងងុយគេង និង​ទឹកនោម​មាន​ពណ៌​ស្រអាប់ ៕ ប្រ​ភេ​ព ៖ independent

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ