ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចំណូល​​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​វត្ត​​ក្នុង​ឆមាស​ទី​១​​ថយ​ចុះ​​ ខណៈ​​ភ្ញៀវ​មក​ទស្សនា​មានការ​កើនឡើង

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ អាជ្ញាធរ​ជាតិ​អប្សរាបាន​ឲ្យ​ដឹង​ថា​ ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនាអង្គរវត្ដ​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​២០១៥​នេះ​ គឺ​ទទួល​បាន​ជាង​៣០​លាន​ដុល្លារ ហើយ​ថយ​ចុះ​ជិត​១​ភាគរយ​បើ​ធៀប​នឹង​រយៈ​

ខេត្តសៀមរាប​ ៖ អាជ្ញាធរ​ជាតិ​អប្សរាបាន​ឲ្យ​ដឹង​ថា​ ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនាអង្គរវត្ដ​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​២០១៥​នេះ​ គឺ​បាន​ត្រឹមជាង​៣០​លាន​ដុល្លារ ថយ​ចុះ​ជិត​១​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤ ខណៈ​ចំនួន​ភ្ញៀវ​មក​ទស្សនា​មានការ​កើនឡើង ។

តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ ទី​០៦​ កក្កដា​ នេះ​បានបង្ហាញ​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​ខែមិថុនា​មានចំនួន​១១៤.០៦៦​នាក់ កើនឡើង​១៣,១៩​ភាគរយ​ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០១៤​ ឯ​ចំណូល​នៅ​ក្នុង​ខែមិថុនា​បាន​ចំនួន ៣.១១២.៦៦០​ដុល្លារ កើនឡើង ១០,៧៨​ភាគរយ​ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០១៤ ។

តាម​របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ចំណូល​ថវិកា​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅ​ក្នុងរយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ​មាន​ចំនួន​សរុប​៣០.៩៤៨.២៤០​ដុល្លារ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤ ​មានការ​ថយ​ចុះ​០,៦៩​ភាគរយ ។ ចំណែក​ចំនួន​ភ្ញៀវ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​មាន​ចំនួន ១.០៨៤.៤២៧​នាក់ កើនឡើង​១,៦១​ភាគរយ ។

លោក ឡុ​ង កុសល ​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា ការ​ដែល​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​នេះ​មានការ​ថយ​ចុះ ខណៈ​ពេល​​ចំនួន​ភ្ញៀវ​ទេចរ​មានការ​កើន​ឡើង​នោះ​ ​​ដោយសារ​តែ​ក្នុង​ឆ្នាំនេះ​ភ្ញៀវ​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​រយៈពេល​ខ្លី​ច្រើន​ជាងរយៈពេល​វែង ។

គួរ​បញ្ជាក់​ថា តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​សម្រាប់​ជនបរទេស​ចែក​ចេញ​ជា​៣ប្រភេទ ​គឺតម្លៃ​២០​ដុល្លារ​សម្រាប់​រយៈពេល​១​ថ្ងៃ ៤០​ដុល្លារ​សម្រាប់​រយៈពេល​៣​ថ្ងៃ (​មាន​សុពលភាព​១​ស​ប្ដា​ហ៍​) និង​៦០​ដុល្លារ សម្រាប់​រយៈពេល​៧​ថ្ងៃ (​មាន​សុពលភាព​១​ខែ​)៕​