ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​បំបាំងកាយ​ចិន​ដាក់​ឱ្យ​ប្រើ​ឆ្នាំ​2019

8 ឆ្នាំ មុន

នៅ​ឆ្នាំ​២០១៩ ប្រទេស​ចិន​នឹង​បង្ហាញ​យន្តហោះ​បំបាំងកាយ​ឈ្មោះ «Chengdu J-20» ក្នុង​ជួរ​កងទ័ពអាកាស​របស់​ខ្លួន​ក្រោយ​ពី​ដំណើរការ​សាកល្បង​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ។

នៅ​ឆ្នាំ​២០១៩ ប្រទេស​ចិន​នឹង​បង្ហាញ​យន្តហោះ​បំបាំងកាយ​ឈ្មោះ «Chengdu J-20» ក្នុង​ជួរ​កងទ័ពអាកាស​របស់​ខ្លួន​ក្រោយ​ពី​ដំណើរការ​សាកល្បង​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ។

យន្តហោះ​បំបាំងកាយ Chengdu J-20 ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​យន្តហោះ Chengdu និង​រចនា​រាង​ដោយ​វិទ្យាស្ថាន​រចនា​យន្តហោះ Chengdu ។
យន្តហោះ​បំបាំងកាយ Chengdu J-20 មាន​លក្ខណៈ​ពិសេស​ជាង​យន្តហោះ​បំបាំងកាយ​របស់​អា​មេ​រិ​ក​ប្រភេទ Lockheed  Martin F-22 Raptor ពោល​គឺ​វា​មាន​រូបរាង​ធំ​ជាង ប្រើប្រាស់​សមាសធាតុ​មួយ​ចំនួន​មក​ពី​រុ​ស្ស៊ី និង​មាន​រូបរាង​ដូច​យន្តហោះ​បំបាំងកាយ​រុ​ស្ស៊ី    ដែរ ។ តួនាទី​របស់​វា​គឺ​ប្រយុទ្ធ​លើ​អាកាស​ដោយ​មាន​ចំហាយ​ខ្យល់​បំបាំងកាយ ។

ខាងក្រោម​នេះ​គឺជា​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់ Chengdu J-20 ៖
-​អាកាសយាន​និក ៖ ១​នាក់ ។
-​ប្រវែង​បណ្តោយ ៖ ២០​មែ​៉​ត្រ ។
-​កម្ពស់ ៖ ៤,៤៥​មែ​៉​ត្រ ។
-​ស្លាប ៖ ១៣​ម៉ែត្រ ។
-​ទម្ងន់​ទទេ ៖ ១៩.៣៩១​គីឡូក្រាម ។
-​ទម្ងន់​សរុប ៖ ៣២.០៩២​គីឡូក្រាម ។
-​ទម្ងន់​ហោះហើរ​ជា​អតិបរមា ៖ ៣៦.២៨៨ គីឡូក្រាម ។
-​ប្រេងឥន្ធនៈ ៖ ១១.៣៤០ គីឡូក្រាម ។
-​ម៉ាស៊ីន ៖ ភ្លោះ​ជំនាន់​ទី​៥ ។

កាលពី​ថ្ងៃ​ទី​១១ មក​រា ឆ្នាំ​២០១១ យន្តហោះ​បំបាំងកាយ Chengdu J-20 បាន​សាកល្បង​ហោះហើរ​ជា​លើក​ដំបូង ហើយ​នា​ពេល​អនាគត​វា​នឹង​ក្លាយជា​យន្តហោះ​ប្រយុទ្ធ​លើ​អាកាស​ដ៏​ខ្លាំងក្លា​របស់​ចិន ៕