ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនា​​យុវជន​​កម្ពុជា​​ក្រុម​១៥៧នាំ​សម្ភារ​មួយ​​ចំនួន​​ប្រគល់​ជូន​ឃុំ​​ចំ​នួ​យន​៣​​នៅ​តំបន់​​អា​​រ៉ែ​ង

8 ឆ្នាំ មុន

ខេត្តកោះកុង ៖ ដូច​ការ​គ្រោងទុក​របស់​លោក​ទៀ សុខា ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្ត​ព្រះ​សីហ​នុ រួម​ទាំង លោក​​ស្រេង ហុង ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តកោះកុង បាន​ធ្វើ​ពិធី​ប្រគល់​អំណោយ​របស់​ចលនា​យុវជន​កម្ពុជា​​ក្រុម​១៥៧ ប្រគេន​ជូន​ព្រះសង្ឃ និង​លោក​មេឃុំ​ទាំង​៣ គឺ​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង​ឃុំ​ថ្ម​ដូន​ពៅ កាលពី​ថ្ងៃ​ទី​០៤ កក្កដា

ខេត្តកោះកុង ៖ ដូច​ការ​គ្រោងទុក​របស់​លោក​ទៀ សុខា ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្ត​ព្រះ​សីហ​នុ រួម​ទាំង លោក​​ស្រេង ហុង ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តកោះកុង បាន​ធ្វើ​ពិធី​ប្រគល់​អំណោយ​របស់​ចលនា​យុវជន​កម្ពុជា​​ក្រុម​១៥៧ ប្រគេន​ជូន​ព្រះសង្ឃ និង​លោក​មេឃុំ​ទាំង​៣ គឺ​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង​ឃុំ​ថ្ម​ដូន​ពៅ កាលពី​ថ្ងៃ​ទី​០៤ កក្កដា ២០១៥ ស្ថិត​នៅ​សាលាស្រុក​ថ្ម​បាំង ។

សម្ភារ​ដែល​ត្រូវ​ប្រគល់​ជូន​មាន ១-​កង់​ចំនួន​១២​គ្រឿង ក្នុង​១​ឃុំ​ទទួល​បាន​៤​គ្រឿង​, ២-​ផ្ទាំង​សូ​ឡា​ចំនួន​៥​គ្រឿង ក្នុង​១​ឃុំ​ទទួល​បាន​១​គ្រឿង (​សាលា​បឋម​សិក្សា​ទទួល​បាន​១​គ្រឿង និង​អនុ​វិទ្យាល័យ​ទទួល​បាន​១​គ្រឿង​) ៣-​អាយ​កូ​ម​៥​គ្រឿង ក្នុង​ឃុំ​ប្រឡាយ​ទទួល​បាន​៣​គ្រឿង និង​ឃុំ​ជំនាប់​ទទួល​បាន​២​គ្រឿង​, ៤-​ម៉ាស៊ីនបូមទឹក​១​កំ​ប្លេ​រ (​ទុយោ​) ប្រគេន​ដល់​វត្ត​សុវណ្ណ​ឧទ្យាន ៥-​ម៉ាស៊ីន​ព្រី​ន​២​គ្រឿង (​អនុ​វិទ្យាល័យ​ទទួល​បាន​១​គ្រឿង និង​បឋម​សិក្សា​ទទួល​បាន​១​គ្រឿង​) ៦-​កុំព្យូទ័រ​យួរដៃ​២​គ្រឿង អនុ​វិទ្យាល័យ​ទទួល​បាន​១​គ្រឿង និង​បឋម​សិក្សា​ទទួល​បាន​១​គ្រឿង ។

គួរ​រំលឹក​ថា ដោយ​ធ្លាប់​បាន​អះអាង​នៅ​មុខ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ជាង​១០០០​នាក់ កាលពី​ថ្ងៃ​ទី​២៨ មិថុនា ២០១៥ កន្លង​មក សបញ្ជាក់​បាន​ថា ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ពិតជា​ប្រកាន់​នូវ​សច្ចៈ​ធម៌ ក្នុង​ការ​និយាយ​ទៅ​កាន់​បងប្អូន​នៅ​ស្រុក​ថ្ម​បាំង​តំបន់​អារ៉ែ​ង មិនមែន​ជា​ការ​កុហក ប៉ុន្តែ​វា​បាន​ស្តែង​ចេញ​នូវ​សកម្មភាព​មនុស្សធម៌​ពិត​ៗ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព