ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បាល់ទាត់ Metfone Cambodian League 2015 ស​ប្តា​ហ៍​ទី​2 ជើង​ទី​1

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ Metfone Cambodian League ឆ្នាំ​២០១៥ ជើង​ទី​១ កាលពី​ថ្ងៃ​សៅរ៍ ទី​៥ និង​អាទិត្យ ទី​៦ កក្កដា កន្លង​មកនេះ បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​២​ហើយ ខណៈ​ក្រុម​ទាំងអស់​កំពុង

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ Metfone Cambodian League ឆ្នាំ​២០១៥ ជើង​ទី​១ កាលពី​ថ្ងៃ​សៅរ៍ ទី​៥ និង​អាទិត្យ ទី​៦ កក្កដា កន្លង​មកនេះ បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​២​ហើយ ខណៈ​ក្រុម​ទាំងអស់​កំពុង​ប្រជែង​គ្នា​យក​ពិន្ទុ​មក​រក្សា​ទុក​នៅ​ក្នុង​ដៃ​រៀង​ៗ​ខ្លួន ។

ក្រុម​ស្វាយ​រៀង​ដែល​លេង​ចាញ់​ក្រុម​ណា​ហ្គា​វើ​ល​នៅ​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​នោះ​បាន​យកឈ្នះ​លើ​ក្រុម​អាស៊ី​អឺ​រ៉ុប​យូ​ណាយ​ធី​ត​នៅ​លើ​ទឹកដី​ខេត្តស្វាយរៀង ក្នុង​លទ្ធផល​៣-២ កាលពី​ថ្ងៃ​សៅរ៍ ។ ចំណែក​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​កើន​បាន​៤​ពិន្ទុ បើ​ទោះជា​ការ​ប្រកួត​នៅ​ថ្ងៃ​បើក​ឆាក​បាន​យកឈ្នះ​លើ​ក្រុម​អាស៊ី​អឺ​រ៉ុប​យូ​ណាយ​ធី​ត​៧-២ ប៉ុន្តែ​បាន​ត្រឹមតែ​យក​ស្មើ​១-១ ជាមួយ​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍ នៅ​ទីលាន​មជ្ឈមណ្ឌល​បាទី​១ ។ ក្រុម​ក្រសួង​ការពារជាតិ​ពេល​នេះ​រកបាន​៤​ពិន្ទុ​ដូច​គ្នា ព្រោះថា​នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​បាន​យកឈ្នះ​លើ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​២-១ បុ​៉​ន្តែ​បែរជា​មក​ស្មើ​១-១ ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​១-១ នៅ​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ថ្ងៃ​សៅរ៍ ។

ដោយឡែក​សម្រាប់​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​វិញ ក្រុម​ភ្នំពេញ​ក្រោ​ន​ក្រោយ​ពី​បាន​យក​ស្មើ​០-០ ជាមួយ​ក្រុម​បឹង​កេ​ត​អង្គរ​អេ​ហ្វ​ស៊ី កាលពី​ថ្ងៃ​បើក​ឆាក​ដំបូង ពេល​នេះ​គេ​រកបាន​៣​ពិន្ទុ​ហើយ​បន្ទាប់​ពី​មាន​យកឈ្នះ​លើ​ក្រុម​ណា​ហ្គា​វើ​ល​៤-២ នៅ​លើ​ទីលាន​ភ្នំពេញ​ក្រោ​ន​ឫស្សី​កែវ កាលពី​ថ្ងៃអាទិត្យ ។ ឯ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ថ្វី​ដ្បិតតែ​ប្រកួត​ចាញ់​ក្រុម​ក្រសួងការពារជាតិ​២-១ កាលពី​ថ្ងៃ​ប្រកួត​បើក​ឆាក​មែន ប៉ុ​ន្តែ​ពេល​នេះ​គេ​មាន​៣​ពិន្ទុ​នឹង​គេ​ហើយ​ក្រោយ​ពី​បាន​ឈ្នះ​ក្រុម​គី​រី​វង់​សុខ​សែន​ជ័យ​៦-៤ កាលពី​ថ្ងៃអាទិត្យ នៅ​លើ​ទីលាន​ទឹកដី​ខ្លួនឯង​ក្នុង​ខណ្ឌទួលគោក ។ ចំណែក​ក្រុម​បឹង​កេ​ត​អង្គរ និង​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រវិ​ញ​នោះ ពេល​នេះ​មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ​ស្មើគ្នា ព្រោះថា​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ឈ្នះ​មួយ​ប្រកួត​កាលពី​ថ្ងៃ​ប្រកួត​បើក​ឆាក ក៏​ប៉ុន្តែ​បាន​មក​ចាញ់​ក្រុម​បឹង​កេ​ត​អង្គរ​៣-២ នៅ​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ ៕