កូនភ្លោះ​៣កើត​ក្នុង​គ្រួសារកសិករ​ក្រីក្រ​​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ


ខេត្ត​កំពង់​ធំ​ ៖ ​បន្ទាប់​ពី​ព​ពោះ​គំរប់​៩​ខែ និង​១០​ថ្ងៃ ស្រី្ត​ជា​ម្ដាយ​ឈ្មោះ​សំណាង គង្គា អាយុ​២៩​ឆ្នាំ ក៏​បាន​ឆ្លងទន្លេ​​កើតបាន​កូន​ភ្លោះ​ប្រុស​៣​នាក់ ដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​០១ ក​ក្ដ​ដា ​​២០១៥ នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប បន្ទាប់​ពី​បុរស​ជា​ប្ដី​ឈ្មោះ ឈឹ​ម ខួច អាយុ​៣១​ឆ្នាំ បាន​នាំ​យក​ទៅសំរាក​រង់​ចាំ​អស់​រយៈពេល​២-៣​ថ្ងៃ​មក​នោះ ។

​លំនៅ​ឋា​ន​តូច​ចង្អៀត ដែល​មានកំ​ពស់​ជាង​កន្លះ​ម៉ែត្រ​ផុត​ពី​ដី ស្ថិត​ក្នុងភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង​ កាលពីថ្ងៃ​ទី​០៣ ក​ក្ដ​ដា ​២០១៥ ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋា​ន​ជិត​គ្នាបានឭ​សំលេង​ទារក​តូច​ៗ​បី​នាក់​បន្ថែម​ទៀត ខណៈ​ដែល​គ្រួសារ​របស់បុរស​ឈ្មោះ ឈឹ​ម ខួច និង​ភរិយា​ឈ្មោះ​សំណាង គង្គា មានកូន​ប្រុស​ក្នុងបន្ទុក​២​នាក់​រួច​មក​ហើយ ។

នៅ​ចំពោះ​មុខ​លោក អ៊ុត សំ​អន អភិបាលខេត្ត និង​លោក​ជំទាវ ព្រមទាំង​ក្រុមការងារ​សាខា​កាក​បាទ​ក្រហម​ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​០៣ ​​ក​ក្កដា ស្ត្រី​ជា​ម្ដាយ​ឈ្មោះ សំណាង គង្គា អាយុ​២៩​ឆ្នាំ បាន​រៀបរាប់​ថា បន្ទាប់​ពី​រៀប​អា​ពា​ហ៍ពិ​ពា​ហ៍ជាមួយ​ប្ដីរួច​មក គាត់​ក៏​បាន​សង់លំនៅ​ឋានតូច​មួយ ព្រមទាំង​បង្កើតបាន​កូន​ប្រុស​២​នាក់​ ដោយ​ប្ដី​ប្រកប​មុខរប​ធ្វើស្រែ​ចិញ្ចឹមជីវិត​គ្រួសារ ។

ដោយ​ចង់បាន​កូនស្រី គាត់​ក៏​ចាប់ផ្ដើម​ព​ពោះលើក​ទី​៣ទៀត​ ក្នុង​ពេល​កំពុង​ពពោះគាត់​ធ្លាប់​បាន​ទៅ​មណ្ឌល​សុខភាពពិនិត្យ​សុខភាព​ដែរ ហើយ​ពេទ្យ​បាន​ប្រាប់​គាត់​ថា កូន​ក្នុង​ផ្ទៃពោះ​គាត់​ជាកូនភ្លោះ​៣​នាក់ និង​បាន​ណែនាំ​ឲ្យ​គាត់​ទៅ​សំរាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ។

​សូម​បញ្ជាក់​ថា កូនភ្លោះ​ប្រុសទាំង​បី ​១-​ឈ្មោះ ខួច សំ​,​ ២-ឈ្មោះខួ​ច សុខ​ និង​៣-ឈ្មោះ ខួច សាន ។ ដោយឡែក​នៅ​ចំពោះ​មុខ​នោះ​ផង​ដែរ លោក​អភិបាលខេត្ត និង​ក្រុមការងារ​ក៏​បាន​ប្រគល់​ជូន​នូវ​អំណោយ ជា​សម្ភារៈ និង​ថវិកាមួយចំនួន​ដល់​ស្ត្រី​ជា​ម្ដាយ​ទើប​សំរាលកូន ព្រមទាំង​ទារក​ទាំង​៣ផង​ដែរ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ