ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ស៊ី​រី និង​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​វាយប្រហារ​ទីក្រុង​គន្លឹះ​មួយ​ក្បែរ​ប្រទេស​លី​បង់

8 ឆ្នាំ មុន

ទូរទស្សន៍​អា​រ៉ាប់ AL-MAYADEEN TV រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ កក្កដា​ថា កងទ័ព​ស៊ី​រី​គាំទ្រ​ដោយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​ស៊ី​អុ​ី​ត​លី​បង់​បាន​ធ្វើការ​វាយលុក​មួយ​លើ​ផ្នែក​ខាងលិច​នៃ​ទីក្រុង ZABADANI កាន់កា.ប់​ដោយ​ពួក​ឧទ្ទាម

ទូរទស្សន៍​អា​រ៉ាប់ AL-MAYADEEN TV រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ កក្កដា​ថា កងទ័ព​ស៊ី​រី​គាំទ្រ​ដោយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​ស៊ី​អុ​ី​ត​លី​បង់​បាន​ធ្វើការ​វាយលុក​មួយ​លើ​ផ្នែក​ខាងលិច​នៃ​ទីក្រុង ZABADANI កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ភាគ​ពាយ័ព្យ​ក្រុង​ដា​ម៉ាស់ និង​ក្បែរ​ព្រំដែន​ជាមួយ​លី​បង់ ។

កងទ័ព​ស៊ី​រី និង​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ក៏​វាយ​ដណ្តើម​កាន់កាប់​ទាំងស្រុង​ដែរ​នូវ​ស្រុក JAMYIAT ស្ថិត​នៅ​ផ្នែក​ខាងលិច​នៃ​ទីក្រុង​គន្លឹះ​នេះ ។

មុន​នេះ​កងទ័ព​ស៊ី​រី និង​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​បាន​ធ្វើការ​វាយលុក​ចម្បង​មួយ​ដើម្បី​កម្ចាត់​យុទ្ធ​ជន​រណសិរ្ស​អាល់​នូ​ស្ត្រា​មាន​ទំនាក់ទំនង​ជាមួយ​អាល់​កៃ​ដា និង​ក្រុម​អ៊ិ​ស្លា​ម​និយម​ឯទៀត​ៗ​ចេញពី​ទីក្រុង ZABADANI ។ ការ​វាយលុក​ដោយ​ទ្រង់ទ្រាយ​ធំ​លើ​ទីក្រុង​សំខាន់​នោះ​ស្ថិត​នៅ​ភាគ​ខាងលិច​តំបន់ QALAMOUN ភាគ​ខាងជើង​រដ្ឋធានី​ដា​ម៉ាស់ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កងទ័ព​ស៊ី​រី និង​សម្ព័ន្ធមិត្ត​បាន​ពង្រឹង​ការ​ឡោម​ព័ទ្ធ​ពួក​ឧទ្ទាម ។ ការ​វាយលុក​នេះ​សំដៅ​រំដោះ​ទីក្រុង និង​តំបន់​ទាំងមូល​ពី​កណ្តាប់ដៃ​រណសិរ្ស​អាល់​នូ​ស្ត្រា និង​បណ្តា​ក្រុម​សម្ព័ន្ធមិត្ត​ដែល​ប្រើប្រាស់​ទីក្រុង​នោះ​ដើម្បី​បញ្ជូន​យុទ្ធ​ជន និង​អាវុធ​មក​ពី​លី​បង់​ក្នុង​យុទ្ធនាការ​ភាគ​ខាងលិច​ក្រុង​ដា​ម៉ាស់​។ បើ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​នេះ នោះ​កងទ័ព​ស៊ី​រី និង​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​អាច​ការពារ​ព្រំដែន​លី​បង់​ពី​ការ​គំរាមកំហែង​របស់​រណសិរ្ស​អាល់​នូ​ស្ត្រា ៕