វិទ្យាស្ថានភូមិវិទ្យា និងស្ថិតិប្រេស៊ីល IBGE គូសបញ្ជាក់កាលពីថ្ងៃទី៣ មីនា ថា ផលទុនជាតិសរុប PIB របស់ប្រេស៊ីលមានកំណើន៧,៥% ក្នុងឆ្នាំ២០១០ ជាមួយនឹងកំណើនយ៉ាងខ្លាំងនៃផ្នែកឧស្សាហកម្ម។
IBGE បញ្ជាក់ថា ពីឆ្នាំ២០០១ដល់ឆ្នាំ២០១០កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រេស៊ីលគិតជាមធ្យមមាន៣,៦% គឺខ្ពស់ជាងកំណើននៃទសវត្សមុននេះដែលមានត្រឹម២,៦%។ លទ្ធផលនេះជាលទ្ធផលល្អប្រសើរបំផុតរយៈពេល២៥ឆ្នាំចុងក្រោយនេះ ខណៈដែលកំណើន PIB ជាតិពុំមានឡើយចាប់តាំងពីឆ្នាំ១៩៨៦មក។
អាជ្ញាធរសេដ្ឋកិច្ចប្រេស៊ីលឱ្យដឹងរួចហើយថា ខ្លួនចង់ចៀសវាងកំណើនខ្ពស់ពេកក្នុងឆ្នាំ២០១១ ដើម្បីចៀសវាងការកើនឡើង ជាពិសេសនូវអតិផរណា ហើយព្យាករណ៍ពីកំណើនPIB របស់ប្រទេសត្រឹម៥,៥%នាឆ្នាំនេះ ៕
ចែករំលែកព័តមាននេះ