ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​​កងរាជអាវុធហត្ថ​ខេត្ត​​ព្រះ​សីហ​នុ​​នាំ​យក​​ថវិកា និង​​មឈូស ឧបត្ថម្ភ​ដល់​​គ្រួសារ​សព​​ស្ត្រី​រង​គ្រោះ​​ដោយ​គ្រោះថ្នាក់​​ចរា​ចរណ៍

8 ឆ្នាំ មុន

​ខេត្ត​ព្រះសីហនុ ៖ លោក​ឧត្តម​សេនីយ៍​ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះ​​សីហ​នុ កាលពី​យប់​​ថ្ងៃ​ទី០៥ ​កក្កដា ​២០១៥ បាន​អញ្ជើញ​ចុះ​ទៅ​​ដល់​ឈាបន​ដ្ឋាន​បូជាសព​​នៅ​វត្ត​ឥ​ន្ត​ញ្ញាណ ហៅ​វត្ត​ក្រោម ​ដើម្បី​នាំ​យក​ថវិកា​​មួយ​ចំនួន​រួម​​ជាមួយ​ម​ឈូស​​​ដាក់​​​សព​យក​ទៅ​ប្រគល់​ជូន​​សាច់​ញាតិ​​ស្ត្រី​រង​គ្រោះ​ស្លា.ប់​​បាត់បង់​ជីវិត​​​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃ​ទី​០៤ ​

​ខេត្ត​ព្រះសីហនុ ៖ លោក​ឧត្តម​សេនីយ៍​ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះ​​សីហ​នុ កាលពី​យប់​​ថ្ងៃ​ទី០៥ ​កក្កដា ​២០១៥ បាន​អញ្ជើញ​ចុះ​ទៅ​​ដល់​ឈាបន​ដ្ឋាន​បូជាសព​​នៅ​វត្ត​ឥ​ន្ត​ញ្ញាណ ហៅ​វត្ត​ក្រោម ​ដើម្បី​នាំ​យក​ថវិកា​​មួយ​ចំនួន​រួម​​ជាមួយ​ម​ឈូស​​​ដាក់​​​សព​យក​ទៅ​ប្រគល់​ជូន​​សាច់​ញាតិ​​ស្ត្រី​រង​គ្រោះ​ស្លាប់​​បាត់បង់​ជីវិត​​​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃ​ទី​០៤ ​ កក្កដា​ ២០១៥ កន្លង​ទៅ​​នេះ ។

លោក​​ឧត្តមសេនី​យ៍​ត្រី ហេង ប៊ុ​នទី បាន​មាន​​ប្រសាសន៍​​ឱ្យ​​ដឹង​ថា បន្ទាប់​​ពី​លោក​​ទទួល​ព័ត៌មាន​​​មក​ខាង​​ស្ត្រី​រង​គ្រោះ​​​ខាងលើ មាន​ស្ថាន​​ភាព​គ្រួសារ​​ក្រីក្រ នាង​​ជា​អ្នកបម្រើ​​ការ​ជា​បុគ្គលិក​​នៅ​តាម​អាហារ​ដ្ឋា​ន ​ដើម្បី​​ប្រាក់​បៀ​វត្ស​​តិច​តួច​យក​ទៅ​ចិញ្ចឹមឪ​​ពុក ដែល​មាន​​អាយុ​៨៥​ឆ្នាំ រួម​​ជាមួយ​ម្តាយ​ដែល​មាន​​អាយុ​៧៥​ឆ្នាំ រស់នៅ​ឯ​ស្រុក​កំណើត ។

លោក​​​​បន្ត​ទៀត​ថា បន្ទាប់​​ពី​ទទួល​​បាន​​​ខាងលើ​​នេះ លោក​ក៏​មាន​គំនិត​ផ្តួចផ្តើម​បា​នរក​សប្បុរស​ជន​នានា ដើម្បី​បាន​ជួយ​ជ្រោម​ជ្រែង​ក្នុង​ការ​​ធ្វើបុណ្យ ទោះ​បើ​តិច​តួច​ស្តួចស្តើង​​ក្តី ទៅ​តាម​ល​ទ្ធ​ភាព​ដែល​សប្បុរស​ជន​បាន​ជួយ​ឧបត្ថម្ភ​​ដល់​សាច់ញាតិ​គ្រួសារ​​សព ដើម្បី​ជា​ការ​​សន្សំ​កុសល​​បុណ្យ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព