ទើបរៀបការសោះ! ​ពេលនេះ​អ្នកលេង​កាយ​វប្បកម្ម​ថា ប្រពន្ធជា​តុក្កតាសិចខូចបាត់​ហើយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទើបរៀបការសោះ! ​ពេលនេះ​អ្នកលេង​កាយ​វប្បកម្ម​ថា ប្រពន្ធជា​តុក្កតាសិចខូចបាត់​ហើយ

1 ខែ មុន

កា​ហ្សា​ក់​ស្ថាន ៖ អ្នកលេង​កាយ​វប្បកម្ម​ជនជាតិ​កា​ហ្សា​ក់​ស្ថាន​ម្នាក់ គឺ​លោក Yuri Tolochko ដែល​ធ្លាប់​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល ​បន្ទាប់ពី​លោក​​បាន​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​តុក្កតា​សិច​ដែល​​មាន​ឈ្មោះ​ថា Margo កាលពី​ចុងខែ​វិច្ឆិកា…

កា​ហ្សា​ក់​ស្ថាន ៖ អ្នកលេង​កាយ​វប្បកម្ម​ជនជាតិ​កា​ហ្សា​ក់​ស្ថាន​ម្នាក់ គឺ​លោក Yuri Tolochko ដែល​ធ្លាប់​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល ​បន្ទាប់ពី​លោក​​បាន​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​តុក្កតា​សិច​ដែល​​មាន​ឈ្មោះ​ថា Margo កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ ស្រាប់តែ​លោកបានអះអាង​​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ប្រពន្ធ​​ដែលជា​តុក្កតាសិច​នោះ​​បាន​ខូច​ខាត​បាត់​ទៅ​ហើយ ពោលគឺ​បានខូច​​នៅ​មុន​ពេល​ថ្ងៃ​បុណ្យ​គ្រី​ស្ទ​ស្មាស​ចូល​មក​ដល់ ។ គួររំលឹកថា ច្បាស់ហើយ! អ្នកលេង​កាយ​វប្បកម្ម​ម្នាក់​រៀប​ការ​ជាមួយ​​តុក្កតា​សិច​​​តាម​​បំណង​

លោក Yuri Tolochko បាន​បញ្ជាក់​ប្រាប់ Daily Star ឱ្យ​ដឹង​ថា ឥឡូវនេះ ប្រពន្ធ​របស់​គាត់ កំពុង​ត្រូវ​បាន​ជួសជុល​​នៅ​​ទីក្រុង​ផ្សេង​ទៀត ហើយ​គាត់​រំពឹង​ថា វា​នឹង​ជួសជុល​រួចរាល់​ឱ្យទាន់​ពេលវេលា​សម្រាប់​បុណ្យ​គ្រី​ស្ទ​ស្មាស​ដែល​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​៧ មក​រា ​ឆ្នាំ​២០២១ នៅ​ក្នុង​ប្រទេស​របស់​​លោក​ ។

សូម​រំលឹក​ថា លោក Yuri Tolochko បាន​មាន​ទំនាក់ទំនង​ស្នេហា​ដ៏​ចម្លែក​ជាមួយ​តុក្កតា​សិចឈ្មោះ​ Margo អស់​រយៈពេល​ជាង​១៨​ខែ​កន្លង​មក​ហើយ ​នៅ​​ពេល​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​គ្នា ដោយ​មាន​វត្តមាន​ភ្ញៀវ​កិត្តិយស​មក​ចូលរួម​​យ៉ាង​​ច្រើន​កុះករ ខណៈ​ដែល​ពិធី​មួយ​នេះ ក៏​ធ្លាប់​ត្រូវ​បាន​ពន្យារពេល​​ផងដែរ​ ដោយសារ​តែ​ការ​រីក​រាល​នៃ​វីរុស​កូ​វី​ដ​១៩ ៕