ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មានកូន​ច្រើន​ប្រឈម​នឹង​ជំងឺ​ស្បូនស្រុត

8 ឆ្នាំ មុន

ស្បូនស្រុត​មាន​ន័យ​ថា វា​មិន​នៅ​ចំ​កន្លែង​ធម្មតា គឺ​អាច​ធ្លាក់​មក​ក្រោម​បន្តិច តែបើ​ធ្ងន់ធ្ងរ​ស្បូន​នេះ​អាច​នឹង​ធ្លាក់​មក​នៅ​ជាប់​រន្ធ​យោនី ឬ​ធ្លាក់​មក​ក្រៅ​មាត់​ទា្វ​រមាស​តែ​ម្តង មើលឃើញ​ដុំ​សាច់​ក្រហម​ជាប់​នឹង​ទ្វារមាស​ស្ត្រី ។

ស្បូនស្រុត​មាន​ន័យ​ថា វា​មិន​នៅ​ចំ​កន្លែង​ធម្មតា គឺ​អាច​ធ្លាក់​មក​ក្រោម​បន្តិច តែបើ​ធ្ងន់ធ្ងរ​ស្បូន​នេះ​អាច​នឹង​ធ្លាក់​មក​នៅ​ជាប់​រន្ធ​យោនី ឬ​ធ្លាក់​មក​ក្រៅ​មាត់​ទា្វ​រមាស​តែ​ម្តង មើលឃើញ​ដុំ​សាច់​ក្រហម​ជាប់​នឹង​ទ្វារមាស​ស្ត្រី ។ ប៉ុន្តែ​ការ​ធ្លាក់​មក​ក្រៅ​ទ្វារមាស​នេះ​មិនមែន​ដុំ​ស្បូន​នោះ​ធ្លាក់​មក​ភ្លាម​ៗ​ទេ​គឺ​ធ្លាក់​ម្តង​បន្តិច​ៗ​យូរ​ខែ​ឆ្នាំ​ទើប​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ដែល​ភាគច្រើន​ជា​ស្ត្រី​មាន​វ័យ​ចំណាស់ ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​ស្រុត​ស្បូន​នេះ​មាន​ហេតុផល​ច្រើន​ណាស់​តែបើ​បំ​ព្រួញ​នៅ​ត្រឹមតែ​ពីរ​យ៉ាង​គឺ​៖

១-​ស្ត្រី​មានកូន​ច្រើនៈ ក្នុង​ពេល​សម្រាលកូន​ម្តង​ៗ ស្បូន​រីក​ធំ​ឡើង​ៗ សរសៃ​ដែល​ទ្រទ្រង់​ស្បូន​ក៏​យឺត​ឡើង និង​ខ្សោយ​បន្តិច​ម្តង​ៗ​។

២-​ធ្វើ​ការងារ​ធ្ងន់ៈ ពេល​សម្រាលកូន​រួច​ម្តង​ៗ ស្ត្រី​មិនសូវ​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ទេ​គឺ​សម្រាលកូន​រួច​ធ្វើ​ការងារ​ធ្ងន់​ភ្លាម​ដោយ​មិន​ទាន់​ទាំង​រឹង​សរសៃ​ផង ។

ជាក់ស្តែង​ដូច​ស្ត្រី​ម្នាក់​ឈ្មោះ កាន អាយុ​៥៨​ឆ្នាំ មក​ពី​ខេត្តស្វាយរៀង ដែល​មក​ធ្វើការ​វះ​ជំងឺ​ស្រុត​ស្បូន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បាន​ប្រាប់​កោះសន្តិភាព​ថា គាត់​មានកូន​ដល់​ទៅ​១០​នាក់​ស្លាប់​៣​នាក់ តែ​ដោយសារ​ជា​អ្នកស្រែ​ចំការ រាល់ពេល​សម្រាលកូន​ម្តង​ៗ​បាន​តែ​មួ​យស​ប្តា​ហ៍ ឬ​១០​ថ្ងៃ​ប៉ុណ្ណោះ អ្នកស្រី​នៅ​មិន​សុខ​ទេ ទៅ​ស៊ីឈ្នួល​ដក​ស្ទូង​ច្រូតកាត់​ស្រូវ រែក​ដី កាប់​គាស់​ដី ស្ទើរតែ​គ្មាន​ថ្ងៃ​សម្រាក​ដើម្បី​រក​ប្រាក់​មក​ចិញ្ចឹម​កូន លុះដល់​ចូល​វ័យចាស់​ក៏​កើត​មាន​ជំងឺ​នេះ ។

ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា គាត់​កើត​មាន​ជំងឺ​នេះ​ជាង​២០​ឆ្នាំ​មក​ហើយ ចេះ​តែ​មាន​អាកា​រៈ​វិលមុខ ឈឺក្បាល អស់កម្លាំង ជា​ពិសេស​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ​ស្រាប់តែ​ឃើញ​មាន​ដុំ​សាច់​ធ្លាក់​ចុះ​មក​តាម​ស្បូន​កាន់តែ​ធំ​ទៅ​ៗ សូ​ម្បី​តែ​អង្គុយ​ក៏​មាន​ស្នាម​សើម ទើប​គាត់​សម្រេចចិត្ត​មក​ពិនិត្យ និង​ធ្វើការ​វះកាត់​តែ​ម្តង ហើយ​ពេល​នេះ​អ្នកស្រី​មាន​សុខភាព​ធម្មតា​ឡើង​វិញ​ហើយ ៕