ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មានកូន​ដំបូង​គួរ​ធ្វើ​យ៉ាងម៉េច​ខ្លះ​នៅ​ពេល​ទារក​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ឈឺ?

8 ឆ្នាំ មុន

ផ្អែក​តាម​ការ​បកស្រាយ​របស់​គេហទំព័រ​បរទេស​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា​សម្រាប់​ស្ត្រី​មានកូន​តូច​ជា​លើក​ដំបូង​ឬ​ថ្មីថ្មោង​ខណៈ​ទារក​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នោះ​ឈឺ​ឬ​ក៏​មិន​ស្រួលខ្លួន​គួរ​អនុវត្ត​វិធីសាស្ត្រ​ដូច​ខាងក្រោម​៖

ផ្អែក​តាម​ការ​បកស្រាយ​របស់​គេហទំព័រ​បរទេស​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា​សម្រាប់​ស្ត្រី​មានកូន​តូច​ជា​លើក​ដំបូង​ឬ​ថ្មីថ្មោង​ខណៈ​ទារក​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នោះ​ឈឺ​ឬ​ក៏​មិន​ស្រួលខ្លួន​គួរ​អនុវត្ត​វិធីសាស្ត្រ​ដូច​ខាងក្រោម​៖

១-​នៅ​ពេល​ទារក​ស្រែកយំ​លួង​យ៉ាងណា​នៅ​តែ​មិន​បាត់​យំ​ជំហាន​ទី​១​របស់​លោក​អ្នក​គឺ​លើ​ទារក​ឡើង​ហើយ​អង្រួន​តិច​ៗ តែបើ​នៅ​មិន​បាន​ផល​គប្បី​ដាក់​ទារក​ផ្តេក​នៅ​កន្លែង​សុវត្ថិភាព​ណាមួយ​ហើយ​ដើរ​ចេញពី​គេ​ប៉ុន្មាន​នាទី​សិន​។

២-​តាម​សេចក្តីណែនាំ​ខាង​មន្ទីរពេទ្យ​កុមារ​សហរដ្ឋអាមេរិក​គឺ​រក្សា​ភាព​កក់ក្តៅ​ដល់​ទារក​ឬ​កូន​តូច​របស់​អ្នក​ឲ្យ​បាន​គ្រប់គ្រាន់​។ ពេល​ខ្លះ​ជំងឺ​គ្រុនក្តៅ​របស់​ទារក​បើកាលណា​ខ្វះ​ភាព​ថែទាំ​ធ្វើ​ឲ្យ​អាកា​រៈ​ក្មេង​សិ្ថ​ត​ក្នុង​សភាព​គ្រោះថ្នាក់ ។

៣-​កុំ​សូវ​ខ្វល់​ពី​កិច្ចការ​ដទៃ​គឺ​ផ្តោត​ការ​យកចិត្តទុកដាក់​តែ​ទៅ​លើ​ទារក​ដែល​កំពុង​ស្ថិត​លើ​ដៃ​របស់​អ្នក​និង​លៃ​យ៉ាងណា​ថ្នាក់ថ្នម​គេ​ប្រកបដោយ​ភាព​កក់ក្តៅ​។
៤-​ជួយ​ជំរុញ​កូន​តូច​របស់​អ្នក​ដោយ​ការ​បំបៅ​ដោះ ឬ​បំបៅ​ទឹកដោះគោ​ឲ្យ​បាន​គ្រប់គ្រាន់​។
៥-​ទាក់ទង​ទូរស័ព្ទ​រក​បងប្អូន​ញាតិ​មិត្ត​ឲ្យ​ជួយ​អ្នក​ដើម្បី​បាន​សម្រាក​ខ្លះ ។ កុំ​មាន​អារម្មណ៍​ខ្លាច​រអែងចិត្ត​ឲ្យ​សោះ​ក្នុង​ការ​ពឹងពាក់​ពួក​គាត់​ឲ្យ​ជួយ​ប្រសិនជា​ការ​ចាំបាច់​។ សូម​ចង​ចាំ​ថា​អ្នក​ជិតខាង​ទាំងចាស់ទាំងក្មេង​នឹង​មក​ជួយ​ដល់​អ្នក​ប្រ​សិន​អ្នក​ត្រូវការ​ពួក​គាត់ ៕