ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​អា​មេ​រិ​ក​គាំទ្រ​ឱ្យ​ចាក់​ថ្នាំ​ប្រហារជីវិត​អ្នកទោស

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា តុលាការ​កំពូល​អា​មេ​រិ​ក​មាន​មតិ​ភាគច្រើន​៥​ទល់​៤ សំឡេង​គាំទ្រ​ឱ្យ​ប្រហារជីវិត​អ្នកទោស​ដោយ​ប្រើ​វិធីសាស្ត្រ​ចាក់​ថ្នាំពុល និង​ប្រើ​ថ្នាំ​ស​ណ្តុំ​ប្រភេទ Midajolam

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា តុលាការ​កំពូល​អា​មេ​រិ​ក​មាន​មតិ​ភាគច្រើន​៥​ទល់​៤ សំឡេង​គាំទ្រ​ឱ្យ​ប្រហារជីវិត​អ្នកទោស​ដោយ​ប្រើ​វិធីសាស្ត្រ​ចាក់​ថ្នាំពុល និង​ប្រើ​ថ្នាំ​ស​ណ្តុំ​ប្រភេទ Midajolam ដោយ​ផ្តល់​ហេតុផល​ថា ជា​ការ​ដាក់ទោស​មិន​ផ្ទុយ​រដ្ឋធម្មនុញ្ញ​។ រដ្ឋធម្មនុញ្ញ​អា​មេ​រិ​ក​ហាម​កាត់ទោស​ប្រហារជីវិត​ដោយ​ធ្វើ «​ទារុណកម្ម​» និង «​ខុស​ពី​ធម្មជាតិ​» ។

ច្បាប់​នោះ​ឈរ​លើ​ជំហរ​នៃ​ការ​សម្រេច​កាលពី​ខែមេសា ២០០៨ និង​ចាត់​ទុក​ថា ជា​ការ​បរាជ័យ​របស់​អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋអាមេរិក​ដែល​ចង់ឱ្យ​លុប​ចោលការ​ដាក់ទោស​ប្រហារជីវិត ។ បច្ចុប្បន្ន​នៅ​សល់​តែ​អា​មេ​រិ​ក សម្រាប់​រដ្ឋ​អា​ឡា​បា​ម៉ា, អា​រី​សូ​ណា​, ល្វី​ស៊ី​ណា​, អូ​ក្លា​ហូ​ម៉ា និង​រដ្ឋ​វើ​ជី​នៀ នៅ​ប្រកាន់​ជំហរ​ចាក់​ថ្នាំ​សណ្តំ Midajolam ដល់​អ្នកទោស​ប្រហារជីវិត ។

ការ​ប្រហារជីវិត​អ្នកទោស​នៅ​សហរដ្ឋ​អា​មេរិ​កដោយ​ប្រើ​វិធីសាស្ត្រ​ចាក់​ថ្នាំ​សណ្តំ​ចូល​ក្នុងប្រព័ន្ធ​ឈាម រង​ការ​រិះគន់​ខ្លាំង​កាលពី​ឆ្នាំ​មុនក្រោយ​ពេល​មាន «​កំហុសឆ្គង​» ចំពោះ​ការ​ចាក់ថ្នាំ​ប្រហារជីវិត​លើ​អ្នកទោស​ជា​ច្រើន​លើក​។

បណ្តា​មេធាវី​របស់​អ្នកទោស​បាន​សម្តែង​ការមិន​ពេញចិត្ត​ថា វិធីសាស្ត្រ​នោះ​ជា​ការ​បង្កើន​ទុក្ខវេទនា​ដែល​មិន​ចាំបាច់​នៅ​មុន​ពេល​ស្លាប់ ។ ចំណែក​ក្រុមហ៊ុន​ផលិត​ឱសថ​ជា​ច្រើន​បាន​ផ្អាក​លក់​ថ្នាំ​សណ្តំ​ដល់​ពន្ធនាគារ​ដោយ​បារម្ភ​អាច​កើត​បញ្ហា​នៅ​ពេល​ក្រោយ ៕