ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ដេក​ផ្ទះសំណាក់បន្លំ​​លួច​ទូរទស្សន៍ គេច​ខ្លួន​បាន​១០​ថ្ងៃ ម្ចាស់​ឃើញ​ក្របួច​ឱ្យប៉ូលិស

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ម្ចាស់​ផ្ទះសំណាក់​យីហោ​អង្គរ​ទិ​ព្ធ ស្ថិត​ក្នុង​ក្រុម​១០ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​បាន​ចាប់ខ្លួនជន​សង្ស័យ​ម្នាក់​​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​

រាជ​ធានី​ភ្នំពេញ​ ៖ ម្ចាស់​ផ្ទះសំណាក់​យីហោ​អង្គរ​ទិ​ព្ធ ស្ថិត​ក្នុង​ក្រុម​១០ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​បាន​ចាប់ខ្លួនជន​សង្ស័យ​ម្នាក់​​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ កាល​ពី​ថ្ងៃ​ទី​៤​​ កក្កដា ​២០១៥ ក្រោយ​ពី​ជនសង្ស័យ​​ចូល​ដេក​ផ្ទះសំណាក់បន្លំធ្វើ​សកម្មភាព​លួច​យក​ទូរទស្សន៍ LED ​គេចខ្លួន​អស់​រយៈពេល​ជាង​១០​ថ្ងៃ​។

ប៉ូលិស​ប៉ុ​ស្តិ៍រ​ដ្ឋ​បាល​សង្កាត់​ទឹកថ្លា​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ កុក ចារ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ជាមួយ​បងស្រី​នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​ភូមិ​៤ សង្កាត់​មិត្តភាព ក្រុងព្រះសីហនុ​។

​យោង​តាម​បណ្តឹង​ជន​រង​គ្រោះ​បាន​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ជនសង្ស័យ​ខាងលើ​បាន​ចូល​មក​ដេក​ក្នុងផ្ទះ​សំណាក់​របស់​គាត់​ ដោយ​បាន​ជួល​បន្ទប់​លេខ​២០៥ ជាន់​ទី​១​ស្នាក់​នៅ​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​២៦ មិថុនា វេលា​ម៉ោង​៤រសៀល ជនសង្ស័យ​ខាងលើ​បាន​ចាក​ចេញពី​បន្ទប់ដេក ទើប​អ្នក​ថែរក្សា​បន្ទប់​រត់​មក​ប្រាប់​ថា ភ្ញៀវ​ខាងលើ​បាន​លួច​យក​ទូរទស្សន៍ LED ដែល​នៅ​ក្នុង​បន្ទប់​២០៥​បាត់​ទៅ​ហើយ​។

បណ្តឹង​បន្ត​ថា ជាមួយ​នោះ​ជន​រង​គ្រោះ​ក៏បាន​បើក​មើល​កាមេរ៉ាសុ​វត្ថិភាព​ទើបបាន​ស្គាល់ ​និង​ឃើញ​ជនសង្ស័យ​ខាងលើ។ ​រហូត​ដល់​ថ្ងៃ​ទី​៤ កក្កដា​ ២០១៥ ជា​ចៃដន្យ​បាន​ប្រទះ​ឃើញ​ជន​នេះ​ ជន​រង​គ្រោះ​ក៏​ចាប់​ឃាត់ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង​៕