ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងផ្សារដែក​ម្នាក់កំពុងផ្សារស៊ីទែនប្រេងសុខៗ ស្រាប់តែផ្ទុះលាន់​ដូចគ្រាប់បែក​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យោង​​តាម​របាយការណ៍​របស់​សមត្ថកិច្ច មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹង​ហាវ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ករណី​បុរស​ម្នាក់​ជា​ជាង​ផ្សារ​ដែក​​​​បាន​បាត់បង់ជីវិត​…

ខេត្តព្រះសីហនុ ៖ យោង​​តាម​របាយការណ៍​របស់​សមត្ថកិច្ច មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹង​ហាវ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ករណី​បុរស​ម្នាក់​ជា​ជាង​ផ្សារ​ដែក​​​​បាន​បាត់បង់ជីវិត​ នៅ​ចំណុច​ទីតាំង​ជួសជុល​ទូក​នេសាទ​ផល​សមុទ្រ​មួយ​កន្លែង ស្ថិត​នៅ​ក្រុម១ ភូមិ៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​ ​បន្ទាប់ពី​ជនរងគ្រោះ​កំពុងជួសជុល​ផ្សា​ស៊ីទែន​ប្រេង​ទូក​ដែល​លិច ​ស្រាប់​តែ​ផ្ទុះ​លាន់​​ដូច​គ្រាប់បែក បណ្តាល​ឱ្យ​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅនឹង​​កន្លែង​កើតហេតុ​​តែម្តង ។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ញ៉ឹ​ល សំណាង ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក ស្នាក់​នៅ​បណ្ដោះអាសន្ន​ផ្ទះ​លោក ព្រហ្ម បន ស្ថិត​នៅ​ក្រុម១ ​ភូមិ​៤ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ មាន ស្រុក​កំណើត ភូមិ​រកា​ថ្មី ឃុំ​ស្រែ​សំរោង​ ស្រុក​ជុំ​គី​រី ខេត្តកំពត​។

តាមរបាយការណ៍​ដដែលបានបន្ត​​ឱ្យដឹងបន្ត​ថា មុនពេល​​កើតហេតុ បុរសរងគ្រោះ​​ខាងលើ​បាន​ទទួល​ការងារ​ពី​ម្ចាស់​ទូក ដើម្បី​ជួសជុល​ផ្សា​ស៊ីទែន​ប្រេង​ដែល​លិច ខណៈ​កំពុង​អង្គុយ​ផ្សា​រ ស្រាប់តែ​ផ្ទុះ​លាន់​​ដូច​ផ្ទុះ​គ្រាប់បែក​ បង្ករ​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ឡើង ខណៈនោះ​ជាងឈើ​ដែល​កំពុង​ជួសជុល​ទូក​នាំ​គ្នារ​ត់ទៅ​មើល ក៏​ឃើញ​ជន​រង​គ្រោះ​​ហូរឈាម​​ចេញពី​មាត់​ និង​​ត្រចៀក ​បាត់បង់ជីវិត​ទៅ​ហើយ ។​

ក្រោយពេលកើតហេតុ​ភ្លាម​ៗនោះ ​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ស្ទឹង​ហាវ​បាន​ចុះ​ត្រួត​ពិនិ​ត្យ ​និង​ធ្វើ​កោ​​ស​ល្យ​វិ​ច្ច​យ័លើ​សព​ជន​រង​គ្រោះ និងបាន​បញ្ជាក់​ថា ជនរងគ្រោះ​​ពិតជា​បាត់បង់ជីវិត ដោយសារ​​ករណី​ផ្ទុះ​ពេល​កំពុង​ផ្សា​​ស៊ី​​ទែន​ប្រេង​ទូកប្រាកដ​មែន ។

​បច្ចុប្បន្ន សព​ជនរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ