ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បញ្ជា​តុលាការ​រាជធានី​ភ្នំពេញ​ចាត់វិធានការ​តឹង​រឹង​ចំពោះ​លោក​សម រ​ង្ស៊ី​តាម​ផ្លូវច្បាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ដាក់​បញ្ជា​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ​ចាត់វិធានការ​ឲ្យ​តឹង​រឹង​បំផុត ចំពោះ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជេរ​ប្រមាថ​ព្រះមហាក្សត្រ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ដាក់​បញ្ជា​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ​ចាត់វិធានការ​ឲ្យ​តឹង​រឹង​បំផុត ចំពោះ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជេរ​ប្រមាថ​ព្រះមហាក្សត្រ ។ យោង​តាម​លិខិត​របស់​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០​បាន​លើក​ឡើង​ថា​«​ជម្រាប​មក​ឯកឧត្តម ចឹ​ង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សំណើរ​ចាត់វិធានការ​ផ្លូវច្បាប់​ជា​បន្ទាន់ និង​តឹង​រឹង​បំផុត​លើ​ឈ្មោះ សម រ​ង្ស៊ី ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លិខិត​លើក​ឡើង​ថា យោង​ការ​ចាត់វិធានការ​នេះ​យោង​តាម​មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ មាត្រា​៤៣៧ ស្ទួន​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​២៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​លិខិត​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​សរសេរ​ទៀត​ថា​«​ខ្ញុំ​សូម​ជម្រាប ឯកឧត្តម​ព្រះរាជអាជ្ញា ជ្រាប​ថា​ឈ្មោះ សម រ​ង្ស៊ី បាន​បង្ហោះ​សារ​តាម​រយៈ​គណនី Facebook របស់​ខ្លួន កាលពី​ថ្ងៃ​ទី ២០-១២-២០២០ ដែល​មាន​ខ្លឹមសារ​ថា ឥឡូវនេះ​ហ៊ុន សែន ស្ងាត់ជ្រាប​ក្នុង​រឿង​នេះ ហើយ​គាត់​ត្រៀម​សង​លុយ​សប្បុរសជន​ដែល​ចាញ់បោក​គាត់​មាន​ទាំង​ស្តេច​ទីងមោង​ផង​ដែរ​» ។

ឯកឧត្តម​រដ្ឋមន្ត្រី​ថា ខ្លឹមសារ​នៃ​សារ​ដែល​ឈ្មោះ សម រ​ង្ស៊ី បាន និង​កំពុង​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​រយៈ​បណ្តាញ​សង្គម​នេះ គឺជា​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ដោយ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សេចក្តី​ថ្លៃថ្នូរ និង​ព្រះ​កិត្តិនាម​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូ​ទាំង​ប្រទេស ។ ទ​ង្វើ​នេះ គឺជា​ការ​រំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បាន​កំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៣៧ ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ ។ នៃ​យោង​តាម​មាត្រា​២៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងយុត្តិធម៌​សូម ឯកឧត្តម​ព្រះរាជអាជ្ញា ចាត់វិធានការ​ផ្លូវច្បាប់​ជា​បន្ទាន់ និង​តឹង​រឹង​បំផុត​ចំពោះ​អំពើ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ខាងលើ ដោយ​អនុវត្ត​ស្រប​តាម​នីតិវិធី​ជា​ធរមាន​។

សូម​ជម្រាប​ថា​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២០ ធ្នូ​ឆ្នាំ​២០២០​ថា​«​ហ៊ុន សែន ត្រូវ​ទទួលស្គាល់​ថា គម្រោង​ភ្លីភ្លើ​របស់​គាត់ ដែល​អះអាង​ថា រៃ​អង្គាស​លុយ​ពី​ប្រជាពលរដ្ឋ ដើម្បី​ទិញ​វ៉ាក់សាំង ចាក់​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ គម្រោង​នោះ បរាជ័យ​ហើយ ពីព្រោះ​គ្មាន​នរណា​អាច​យួរ​កន្ត្រក​ទៅ​ផ្សារ ទិញ​វ៉ាក់សាំង ដូច​ទិញ​នំអាកោរ​ទេ​» ។ អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ក៏​បាន​រិះគន់​ប្រមុខ​រដ្ឋាភិបាល​ទៀត​ថា​«​ហ៊ុន សែន មិនដឹង​ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩​នេះ អត់​មាន​លក់រាយ​ទេ ហើយ​បើ​ចង់​កុម្ម៉ង់​ជា​ដុំ ពី​ក្រុមហ៊ុន​ឱសថ និង​មន្ទីរពិសោធន៍​ក្នុង​លោក​សេរី ដែល​ផលិត​វ៉ាក់សាំង​ទាំងនោះ​ត្រូវ​កក់​លុយ​ឲ្យ​គេ​រាប់​ពាន់​លាន​ដុល្លារ ជា​មុន​សិន ។

ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាប​ក្នុង​រឿង​នេះ ហើយ​គាត់​ត្រៀម​សង​លុយ​សប្បុរសជន ដែល​ចាញ់បោក​គាត់ មាន​ទាំង​ស្តេច​ទីងមោង​ផង​ដែរ ។ ប្រទេស​កម្ពុជា ដែល​មិន​ទាន់​មាន​មនុស្ស​ស្លាប់​ម្នាក់​ផង ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នេះ គួរ​រង់​ចាំតែ​បន្តិច ច្បាស់​ជា​នឹង​ទទួល​បាន​ជំនួយ​អន្តរជាតិ​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​មិន​គិតថ្លៃ ។

ជា​ពិសេស ការ​ផ្តល់​វ៉ាក់សាំង ដោយ​មិន​គិតថ្លៃ​នេះ​នឹង​ធ្វើ​ឡើង​តាម​រយៈ​អង្គការសហប្រជាជាតិ (UN) និង​អង្គការ​សុខភាព​ពិភពលោក (WHO) តាម​រូបភាព​កម្មវិធី COVAX ដែល​ទើបតែ​ចាប់ផ្តើម​អនុវត្តន៍ ។ បន្ទាប់​ពី​ហ៊ុន សែន ប្រកាស​រៃ​អង្គាស​លុយ​ពី​ប្រជាពលរដ្ឋ ដើម្បី​ទៅ​ទិញ​វ៉ាក់សាំង​ដូច​ទិញ​នំអាកោរ សារព័ត៌មាន​អន្តរជាតិ The Diplomat បាន​លាតត្រដាង​បំណង​បោក​បញ្ឆោត​របស់ ហ៊ុន សែន ក្នុង​អត្ថបទ​ខាងក្រោម​នេះ មាន​ចំណងជើង «Cambodia’s COVID-19 Vaccine Boondoggle» មាន​ន័យ​ថា «​គម្រោង​ទិញ​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ជា​ទ​ង្វើ​ឥតប្រយោជន៍ និង​បោក​បញ្ឆោត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ