ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនអេសស៊ីធី​ចែក​អំណោយ​ថ្នាំ​ពេទ្យ​ដល់​ប្រជា​ពលរដ្ឋ​១១០គ្រួសារ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​អេសស៊ីធី បាន​យកអំណោយ​ជា​ថ្នាំ​ពេទ្យ​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​១១០​គ្រួសារ​ នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ដង្កោ​ កាលពី​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០១០ ។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​នេះ​មាន​លោក​ស្រី​ប៉ាត់ ថាក់​ម៉ាសិរីគុល ប្រធាន​ក្រុម​ហ៊ុន​អេសស៊ីធី​ តំណាង​អាជ្ញាធរ​ដែន​ដី​ថ្នាក់​សង្កាត់​-ខណ្ឌ និង​តំណាង​មន្ទីរ​សុខា​ភិបាល​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​យ៉ាង​​ច្រើន​កុះករ ។​ ក្នុង​ឱកាស​នោះ​លោក​ស្រី​ប្រធាន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​អេសស៊ីធី បាន​យកអំណោយ​ជា​ថ្នាំ​ពេទ្យ​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​១១០​គ្រួសារ​ នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ដង្កោ​ កាលពី​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០១០ ។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​នេះ​មាន​លោក​ស្រី​ប៉ាត់ ថាក់​ម៉ាសិរីគុល ប្រធាន​ក្រុម​ហ៊ុន​អេសស៊ីធី​ តំណាង​អាជ្ញាធរ​ដែន​ដី​ថ្នាក់​សង្កាត់​-ខណ្ឌ និង​តំណាង​មន្ទីរ​សុខា​ភិបាល​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​យ៉ាង​​ច្រើន​កុះករ ។​ ក្នុង​ឱកាស​នោះ​លោក​ស្រី​ប្រធាន​ក្រុម​ហ៊ុន​អេសេ​ស៊ីធី​បានថ្លែង​​ថា ក្រុម​ហ៊ុន​អេស​ស៊ីធី​តែង​តែ​បាន​ធ្វើ​សកម្ម​ភាព​សង្គម​កិច្ច ​ដើម្បី​រួម​ចំណែក​លើក​កំពស់​សុខ​ភាព​ប្រជាពល​រដ្ឋ​ទាំង​នៅ​ប្រទេស​ថៃ ក៏ដូច​ជា​ប្រទេស​កម្ពុជា ។

ពេល​នេះ​ក្រុម​ហ៊ុន​ដោយ​មាន​ការ​សហការ​ជាមួយ​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​រតនៈ​បាន​យក​ថ្នាំ​ពេទ្យ​ និង​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​មក​ចែក​​និង​ពិនិត្យ​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ​ ដែល​នេះ​បញ្ជាក់​ពី​សេច​ក្តី​ស្រឡាញ់​រាប់​អាន​រវាង​ក្រុម​ហ៊ុន​ជាមួយ​ប្រជា​ពលរដ្ឋ ​។ លោក​ស្រី​ប្រធាន​ក្រុម​ហ៊ុន​អេសស៊ីធី​បាន​ជូនពរប្រជា​ពល​រដ្ឋ​ទាំង​អស់​ឱ្យ​​មាន​សុខ​ភាព​ល្អ​គ្រប់​ៗគ្នា ​។

ថ្នាំពេទ្យ​ដែល​យក​ទៅ​ចែក​ជូន​ប្រជាពល​រដ្ឋ​នា​ឱកាស​នោះ​ក្នុង​១គ្រួសារ​ទទួល​បាន​១​ប្រអប់​ ដែល​​មាន​ថ្នាំ​ឈឺ​ក្បាល​ ឆ្អល់​ពោះ ឈឺ​ក្រពះ ថ្នាំ​លាង​របួស ក្អក​រាក់ ហើម ថ្លោះ គ្រេច​ រមាស់​ ថ្នាំ​ក្តៅ​ខ្លួន និង​ថ្នាំ​ការពារ​នៅ​ពេល​មាន​ប្រតិកម្ម​ ។ ថ្នាំ​ពេទ្យ​ទាំង​អស់​នេះ​សុទ្ធ​តែ​បាន​សរសេរ​ប្រាប់​ពី​របៀប​ប្រើប្រាស់​ និង​ពេល​វេលា​កំណត់យ៉ាង​ច្បាស់​លាស់ ។ ដោយ​ឡែក​ សំរាប់​​វត្ត​សែន​អារុណ​វតី សាលា​បឋម​សិក្សា​ត្រពាំង​ក្រសាំង និង​សាលា​សង្កាត់​ត្រពាំង​ក្រសាំង​ ក៏ទទួល​​បាន​ថ្នាំ​ពេទ្យ​១​ប្រអប់​ធំ​ផងដែរ ។

ក្រុម​ហ៊ុន​អេសស៊ីធី​ជាក្រុម​ហ៊ុន​ពាណិជ្ជ​កម្ម​ធំ​មួយ​ដែល​មាន​ឈ្មោះ​បោះ​សម្លេង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​លើ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ប្រកប​ដោយ​គុណភាព ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តំរូវ​ការ​នៅ​លើ​ទីផ្សារ ក្រុម​ហ៊ុន​អេសស៊ីធី​បាន​ព្យា​យាម​ពង្រឹង​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​ដើម្បី​ក្លាយជា​ក្រុម​ហ៊ុន​ពាណិជ្ជ​កម្ម​នាំ​មុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ី​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​ថាម​ពល​​កាក​សំណល់ ដែល​អាច​យក​មក​ប្រើ​ការ​ឡើង​វិញ​និង​គ្រឿង​សំណង់​គ្រប់​ប្រភេទ​សំរាប់​ផ្នែក​ឧស្សា​ហកម្ម​ ៕