ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​ប៉េ​អឹ​ម​ខេត្ត​នាំ​អំណោយ​ចែក​ជូន​គ្រួសារ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ក្រុង​បាន​លុង

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កង​កម្លាំង​ប៉េ​អឹ​ម​​នៃ​ទីបញ្ជាការ​​​ខេត្ត​ បាន​នាំ​អំណោយ​ទៅចែក​ជូន​​ក្រុម​គ្រួសារ​​ដែល​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ ​កាលពី​​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ ​កក្កដា ​២០១៥ នេះ ​ស្ថិត​នៅ​ភូមិ​​ជ័យ​ជំនះ ក្នុង​សង្កាត់​ឡា​បាន​​សៀ​ក ក្រុង​បាន​លុង​ ។

បើ​តាម​​សមត្ថកិច្ចឱ្យ​ដឹង​​ថា ក្រុម​គ្រួសារ​រង​គ្រោះ​​ដោយ​​ភ្លើង​ឆេះ​ផ្ទះ​នោះ​ មាន​ប្តី​ឈ្មោះ​ទុ​យ គឹ​ម​ហួ​ន អាយុ​៤៩​ឆ្នាំ ​​ជា​មន្ត្រី​ប៉េ​អឹ​ម​​ខេត្ត និង​ប្រពន្ធ​ឈ្មោះ​រ៉ូ វាន់​ដា ហៅ​​មុំ អាយុ​៤៥​ឆ្នាំ ​​ត្រូវ​ភ្លើង​ផ្ទះ​កាលពី​ថ្ងៃ​ទី​២៧ ​មិថុនា ​​២០១៥ វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក ដោយ​
ទុ​ស្សេ​ខ្សែភ្លើង ។

​​អំណោយដែល​​យក​ទៅ​ចែក​ជួន​ក្រុម​គ្រួសារ​ខាងលើ​  មាន១​-​ម៉ុង​ចំនួន​៥ ២-​ទឹក​សា​អ៊ី​វ​ចំនួន​២​យូរ ៣-​អង្ករ​ចំនួន​១០​បេ​​តូច (​ស្មើ​២០០​គីឡូក្រាម​) ៤-​មី​៤កេស ៥-​ក​ន្ទេ​ល​ចំនួន​២ ៦-ធុង​ទឹក​ខ្នាត​​ធំ​១ ៧-​លុយ​ចំនួន​៣​លាន​​៣០​ម៉ឺន​រៀល​ ។

មន្ត្រី​ប៉េ​អឹ​ម​ដដែល​​​​បន្តថា ​អំណោយ​ខាងលើ​​បាន​មក​ពី​លោក​គឹ​ម រស្មី​ និង​លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​​ខេត្ត ហើយ​អំណោយ​​ទាំងនេះ ​ពិតជា​តិចតួច​ក្តីជួយ​​ជន​រង​គ្រោះ ​នៅ​ពេល​គ្រា​ជួប​ការ​ខ្វះខាត ​គឺ​ជួយ​រំលែក​ទុក​គ្នា ។ នេះ​ជា​ទ​ង្វើ​ល្អ​របស់​កង​កម្លាំងប្រដាប់អាវុធ​ មាន​តួនាទី​ការពារ​ និង​ជួយ​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត​ដោយ​ភ្លើង​ឆេះ​ផ្ទះ​៕