ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ស្តារ​ប្រឡាយ​​ជិត​៤០​ខ្សែ​នៅ​ឆ្នាំ​២០២១ ​ដើ​ម្បី​​បន្ថយ​ការ​ជន់​លិចក្នុង​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​លើ​ក​ឡើ​ង​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី២​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣​នា​ព្រឹក​ថ្ងៃ​ទី​២៤ ​ធ្នូ​នេះ​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​លើក​គំរោង​ស្តារ​ប្រឡាយ​ចំនួន​១២​ខ្សែ​ក្នុង​ចំ​ណោ​ម​ប្រឡាយ​៣៧​ខ្សែ​ដែល​ត្រូវ​ស្តារ​ឡើង​វិញ​ក្នុង​ឆ្នាំ​២០២១​ខាង​មុខ…

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​លើ​ក​ឡើ​ង​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី២​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣​នា​ព្រឹក​ថ្ងៃ​ទី​២៤ ​ធ្នូ​នេះ​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​លើក​គំរោង​ស្តារ​ប្រឡាយ​ចំនួន​១២​ខ្សែ​ក្នុង​ចំ​ណោ​ម​ប្រឡាយ​៣៧​ខ្សែ​ដែល​ត្រូវ​ស្តារ​ឡើង​វិញ​ក្នុង​ឆ្នាំ​២០២១​ខាង​មុខ ​ទោះបី​យើង​ជួប​ការ​លំបាក​​ផ្នែក​ថវិកា​ដោយ​ជួប​បញ្ហា​ផ្ទួន​ៗ​ ពិសេស​ជំងឺ​កូ​វី​ដ​.១៩​ដែល​យើង​ត្រូវ​ចំណាយ​ច្រើន​។

មន្ត្រី​ដដែល​​បាន​បន្ត​ថា ប្រឡាយ​បង្ហូរទឹក​ក៏​ដូច​អាង​ស្តុក​ទឹក​ក្នុងភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​មាន​សត្រូវ​ច្រើន សូ​ម្បី​វត្ត​ក៏​ចាក់​ដី​លប់​ប្រឡាយ​ដែរ​។

ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសា​ស​ន៏​ថា ប្រឡាយ​ប្រមាណ​១២​ខ្សែ​នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​រំលោភ​។ កាលពីជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក​ពេល​យើង​ចុះ​ទៅ​កាយ​ស្តារ​ប្រឡាយ​រំដោះ​ទឹក គឺ​មាន​ដី​ប្រឡាយ​មួយ​ចំនួន​បាន​ក្លាយទៅជា​កម្ម​សិទ្ធិរបស់​គេ​ទៅ​ហើយ នោះ​ហើយ​ជា​បញ្ហា តែ​ទោះបី​យ៉ាងណា យើង​ខិតខំ​ដោះស្រាយ​អោយ​អស់​លទ្ធភាព​ដែល​មាន​។

ចំណែក លោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែង​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​បុព្វហេតុ​បំរើ​ប្រជាពលរដ្ឋ និង​លើកទឹកចិត្ត​ឱ្យ​មានការ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន ប្រជាពលរដ្ឋ​តាម​តំរូវការ និង​សំណូមពរ​ឲ្យ​បាន​ទាន់​ពេលវេលា​និង​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ